
01/08/2025
📌📅នៅសល់មិនដល់មួយសប្តាហ៍ទៀតទេ ការប្រលងបញ្ចប់ការសិក្សា (State Exam) សម្រាប់ផ្នែកវិស្វកម្មសំណង់ស៊ីវិល នឹងមកដល់៖
1. រឿងត្រូវធ្វើក្នុងថ្ងៃប្រលង៖
- ត្រូវទៅសាលាអោយបានមុនម៉ោងប្រលងយ៉ាងតិច 2 ទៅ 3 ម៉ោង ចៀសវាងមានរឿងចៃដន្យណាមួយកើតឡើង
- ចូលដល់ក្នុងបន្ទប់ប្រលង កុំភ្លេចចុះហត្ថលេខា នៅលើក្រដាសចុះអវត្តមាន
- មុខវិជ្ជាសម្រាប់ប្រលង គឺមាន 3 មុខវិជ្ជា (Reinforced Concrete, Structural Analysis និង Prestressed Concrete) ហើយពេលវេលាសម្រាប់ប្រលងក៏មានរយះពេល 3 ម៉ោងដែរ ដូចនេះនៅពេលដែលអនុរក្សចែកវិញ្ញាសាប្រលងមកគឺចែកទាំងបី វិញ្ញាសាតែម្តង។ ពេលដែលវិញ្ញាសាចែកមកដល់យើងហើយ អ្វីដែលយើងត្រូវធ្វើដំបូងគេគឺ យើងត្រូវបែងចែកវិញ្ញាសាប្រលងទៅតាមក្រដាសចម្លើយនីមួយៗរបស់យើងអោយត្រូវតាមមុខវិជ្ជាប្រលងនីមួយៗ (មានន័យថា វិញ្ញាសាប្រលងមុខវិជ្ជា ក ត្រូវដាក់ឲ្យនៅជាមួយក្រដាសចម្លើយមុខវិជ្ជា ក) ជៀសវាងមានការច្រឡំក្រដាសចម្លើយ និងក្រដាសវិញ្ញាសារ
បន្ទាប់ពីបានបែងចែករួចរាល់ហើយ ត្រូវធ្វើមុខវិជ្ជាមួយណាដែលយើងខ្លួនឯងគិតថា ចេះ ហើយអាចធ្វើបានមុនគេ (ប៉ុន្តែមិនមែនមានន័យថា ធ្វើមុខវិជ្ជាដែលយើងចេះនោះ ធ្វើឲ្យហើយគ្រប់លំហាត់ទាំងអស់នោះទេ) មានន័យថា ជំហានដំបូងគឺយើងត្រូវធ្វើយកជាប់ទាំងបី មុខវិជ្ជាសិន បន្ទាប់មកចាំយើងធ្វើយក ពិន្ទុ ទាំង 3 មុខវិជ្ជា ធ្វើបែបនេះទើបយើងអាចសង្ឃឹមបានថា អាចជាប់ទាំង 3 មុខវិជ្ជា
- កុំព្យាយាមចេញមុនម៉ោង ទោះធ្វើសល់ម៉ោងក៏ដោយ រយះពេល 3ម៉ោងវាមិនយូរទេ បើសិនសល់ម៉ោងត្រូវអង្គុយធ្វើការផ្ទៀងផ្ទាត់លំហាត់ដែលធ្វើហើយសារឡើងវិញរាល់ចម្លើយទាំងអស់។
2. រឿងត្រូវចាំបាច់យកទៅប្រលង៖
- កាតសម្គាល់ខ្លួន (ID Card)
- ម៉ាស៊ីនគិតលេខ (Casio)
- ប៊ិច និងបន្ទាត់
- ពាក់នាឡិកា ដើម្បីស្រួលកំណត់ពេលវេលាក្នុងការធ្វើលំហាត់នីមួយៗ និងងាយស្រួលដឹងថានៅសល់រយៈពេលប៉ុន្មានទៀតសម្រាប់ការប្រឡង
- អត្តចរិករម្យទម្យ សុភាពរាបសា និងហាមមានអំនួតដាច់ខាត។