វត្តនន្ទមុនី-Nonmony Pagoda

វត្តនន្ទមុនី-Nonmony Pagoda Buddhism for society

11/05/2026
11/05/2026
សូមអនុមោទនាថ្ងៃឧបោសថសីល ញាតញោមពុទ្ធបរិស័ទជិតឆ្ងាយបានអញ្ជើញមកប្រគេនចង្ហាន់ព្រះសង្ឃនៅវត្តនន្ទមុនី។———∘◦❀◦∘———ថ្ងៃសៅរ៍ ៨រោច...
09/05/2026

សូមអនុមោទនាថ្ងៃឧបោសថសីល ញាតញោមពុទ្ធបរិស័ទជិតឆ្ងាយបានអញ្ជើញមកប្រគេនចង្ហាន់ព្រះសង្ឃនៅវត្តនន្ទមុនី។
———∘◦❀◦∘———
ថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦
📍វត្តនន្ទមុនី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អបអរសាទរ ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៃសាលាពុទ្ធិកបឋមសិក្សាទូទាំងខេត្តបន្ទាយមានជ័យបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី៧ ខែឧសភា ...
07/05/2026

អបអរសាទរ ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៃសាលាពុទ្ធិកបឋមសិក្សាទូទាំងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី បានប្រារព្ធឡើងក្រោមអធិបតីភាព សម្ដេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា (ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក និងជាសម្ដេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ)។
ក្នុងឱកាសនោះ ក៏មានការនិមន្តចូលរួមពី ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន សមាជិកលេខាធិការ នៃលេខាធិការដ្ឋាន ស.ន.ក.ជ., សមាជិក និងជាអគ្គលេខាធិការរងថេរសភា នៃព្រះពុទ្ធសាសនានៅកម្ពុជា, ប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជា​ ព្រះអនុគណខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ដើម្បីលើកកម្ពស់វិស័យអប់រំពុទ្ធិកសិក្សាជាតិឱ្យកាន់តែរឹងមាំ៕ ពិធីនេះប្រារព្ធធ្វើនៅវត្តចមសុទ្ធាវាស(ស្វាយចាស់) ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

05/05/2026
03/05/2026

Address

Phnom Penh
855

Website

Alerts

Be the first to know and let us send you an email when វត្តនន្ទមុនី-Nonmony Pagoda posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category