26/08/2026
ចាំជួយ flowing page ខ្ញុំផងណា ខ្ញុំនឹងផុសរឿង ល្បែងស្នេហ៍CEO មុខពីរនៅក្នុង page នេះវិញ
Page: https://www.facebook.com/share/1EWQsvfxRY/?mibextid=wwXIfr
ខ្ញុំត្រឡប់មកវិញហើយ រីករាយក្នុងការអាន
ភាគទី១
ផ្នែកម្ខាងទៀត…..
ត្រកូលដ៏ល្បីល្បាញមួយដែលជាមានតជំនាន់តាំងពីលោកតាលោកយាយហើយមានកេរ្ដិ៍ឈ្មោះល្បីរន្ទឺ នរណាក៏ស្ងប់ស្ងែងនឹងកោតសរសើរដែរ ។ អាន់ទ្រីយ៉ាជាត្រកូលមហាសេដ្ឋីមួយរូបដែលត្រូវបានគេស្គាល់ថាជាអ្នកមានអំណាចខាងវិស័យជំនួញក្នុងទីក្រុងប៊ែរឡាំងប្រទេសអាល្លីម៉ង់។ ពួកគេបានធ្វើជំនួញទាក់ទងនឹងវិស័យបច្ចេកវិទ្យានឹងប្រព័ន្ធអេកូឡូសុី ពួកគេមិនមែនមានតែជំនួញមួយនឹងទេគេក៏មានជំនួញផ្សេងៗទៀតដូចជាខាងវិស័យទេសចរណ៍ជាដើម។ ជំហានវែងៗអមជាមួយនឹងស្បែកជើងកែងខ្ពស់ដើរចូលក្រុមហ៊ុនធំហាក់មានអំណាចខ្លាំង នាងជាកូនស្រីម្នាក់គត់នៃត្រកូលអាន់ទ្រីយ៉ាហើយក៏ជាអគ្គនាយិកានៃក្រុមហ៊ុនអាន់ទ្រីយ៉ា ក្រុប ផងដែរ។ នាងគឺ វណ្ណសុីកា អាន់ទ្រីយ៉ា
សុីកាត្រូវបានស្រលាញ់ថ្នាក់ថ្នមពីប៉ាម៉ាក់របស់នាងព្រោះនាងជាកូនស្រីម្នាក់គត់នៅក្នុងគ្រួសារនាងជាក្មេងស្ដាប់បង្គាប់ មានចរិកឆ្មើងឆ្មៃ នាងជាមនុស្សស្ងប់ស្ងាត់មិនចូលចិត្តនិយាយស្ដីច្រើនឡើយ ហើយពាក្យសម្ដីរបស់នាងពោលពេញទៅដោយអំណាច ហើយនាងក៏មានសមត្ថភាពខ្លាំងពូកែមិនចាញ់ប៉ារបស់នាងឡើយ។
ពេលល្ងាច
«សុីកាកូនត្រឡប់មកពីធ្វើការវិញហើយឬ»អ្នកស្រីសុីដា អាន់ទ្រីយ៉ា គាត់ជាម៉ាក់របស់សុីកា
«ចាសម៉ាក់កូនត្រឡប់មកវិញហើយ»
«ថ្ងៃនេះបានអ្វីញុំានឹងម៉ាក់ឈ្ងុយខ្លាំងណាស់»គាត់ញញឹមរួចក៏ចំអន់នាងលេងបន្ដិច កូននេះចំមេនហើយម៉ាក់នាងសើច
«ពីរនាក់ម៉ាក់កូនកំពុងនិយាយអ្វីនឹងទំនងសប្បាយរីករាយខ្លាំងណាស់នៀក»ប្រមុខអាន់ទ្រីយ៉ាប៉ារបស់នាងចូលមកដល់ហើយក៏បានមកអោបភរិយាបណ្ដូលចិត្តរបស់ខ្លួនដែលកំពុងរៀបចំម្ហូបសម្រាប់ពួកគេទាំងពីរ។មិនមែនក្នុងផ្ទះគ្មានអ្នកបម្រីទេប៉ុន្ដែគាត់ចង់រៀបចំអាហារដោយផ្ទាល់សម្រាប់ប្ដីនឹងកូនស្រី។ហើយអាហារពេលល្ងាចនេះបានញុំាងបរិយាកាសគ្រួសាររបស់ពួកគេកាន់តែមានក្ដីសុខនឹងសុភមង្គលដែលពួកគេបានបង្កើតវាឡើង
………….
បន្ទប់ធ្វើការ
«ចៅហ្វាយនេះជាឯកសារដែលចៅហ្វាយចង់បាន» ដេនបានយកឯកសារមកឲ្យមេឃស៍ពិនិត្យមើល។ ដេនគឺជាជំនិតរបស់មេឃស៍ដែលបានធ្វើការជាមួយគ្នាអស់រយះពេលជាច្រើនឆ្នាំ ពួកគេទាំងប្រៀបបានដូចជាបងប្អូនចឹង
«ហុឹម»រយៈពេលមិនដល់2ឆ្នាំផងមេឃស៍បានក្លាយទៅជាអ្នកជំនួញវ័យក្មេងម្នាក់ដែលបានគ្រប់គ្រងទៅលើអាជីវកម្មខ្នាតយក្សរបស់គេបន្ទាប់បានស្នងតំណែងតពីម៉ាក់ដែលបានប្រគល់ឲ្យគេមកកាន់កាប់។ហើយមេឃស៍មិនមែនមានតែជំនួញស្របច្បាប់មួយមុខប៉ុណ្ណោះទេគេក៏មានជំនួញខុសច្បាប់ផងដែល គេធ្វើជំនួញនេះគេមិនដែលខ្លាចរដ្ឋាភិបាលដឹងឡើយព្រោះគេមានខ្នងបង្អែកដ៏រឹងមាំសម្រាប់ការពារគេនៅពេលមានបញ្ហាអ្វីកើតឡើង។
«ចៅហ្វាយកូនចៅរបស់យើងបានរាយការណ៍មកថា ពួកនោះបានធ្វើសកម្មភាពដែលល្មើសទៅនឹងបញ្ជារបស់ចៅហ្វាយគួរចាត់ការរបៀបមិចទៅទាន» គេកំពុងគិតថាត្រូវដោយស្រាយជាមួយពួកវាបែបមិច
«បើពួកវានៅតែផ្កើនឯងផ្ដល់មេរៀនខ្លះឲ្យពួកវាចងចាំទៅ» គ្រាន់តែឮសម្ដីចៅហ្វាយរួចហើយដេនក៏ទៅធ្វើភ្លាមៗមិនចាំយូឡើយ….
«យើងធ្លាប់ប្រមានពួកឯងរួចហើយពួកឯងមិនស្ដាប់ចឹងកុំបន្ទោសថាយើងអាក្រក់» គេក្រឡែងកែវស្រាក្រហមចុះឡើងសម្លឹងមើលទីក្រុងដល់ធំល្វឹងល្វើយនេះ។
ពីររស់ជាតិបញ្ចូលគ្នា
មេឃស៍ជាប្រុសល្អណាស់មិនឃោលឃៅឡើយ ☺️❤️
កុំភ្លេច like comment admin ផងណា ដើម្បីមីនមានកម្លាំងចិត្តសរសេររឿងបន្ដទៀត🥰