18/09/2026
🚨 រកឃើញស្ត្រីម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនរហូតគាំងបេះដូងស្លាប់ នៅខណ្ឌទួលគោក
ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញ ក្រោយមានករណីពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនក្នុងកម្រិតខ្ពស់ រហូតបណ្តាលឱ្យមានអាការៈគាំងបេះដូង និងស្លាប់ នៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ករណីនេះ ត្រូវបានសមត្ថកិច្ចជំនាញនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះស្រាវជ្រាវ និងស្វែងរកព័ត៌មានពាក់ព័ន្ធ ដើម្បីបំភ្លឺអំពីដំណើររឿង និងអត្តសញ្ញាណអ្នកដែលពាក់ព័ន្ធ។
ជុំវិញករណីនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធី និងស្រាវជ្រាវបន្ថែម ដើម្បីកំណត់ឱ្យបានច្បាស់លាស់ពីមូលហេតុ និងស្ថានភាពជាក់ស្តែង មុនចាត់ការតាមផ្លូវច្បាប់។