CEO Share all of information !

06/10/2025

នៅយប់ថ្ងៃ 06/10/2025 ផ្អេីលអ្នកក្រុងប៉ោយប៉ែត មានដ្រូនធំមួយហោះជាប់នៅលើដើមអំពិលទឹក

06/10/2025

បុរសម្នាក់ធ្លាក់ពីរលេី​ ទូកកំពុងចម្លងព្រែកលាប​ បាត់រកមិនឃេីញយប់៦តុលា២០២៥នេះ

06/10/2025

សហគមន៍កសិកម្មទំនើបចំនួន៦ ក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ចុះកិច្ចសន្យាលក់ស្រូវឱ្យក្រុមហ៊ុន វីរៈ ប៊ុនថាំ ក្រោមការសម្របសម្រួលពីក្រសួងកសិកម្ម

(បាត់ដំបង)៖ សហគមន៍កសិកម្មទំនើបស្រូវចំនួន៦ ក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន វីរៈ ប៊ុនថាំ គ្រុប ដើម្បីលក់ស្រូវស្រង៉ែស្រាលរបស់ពួកគេ។

ពិធីនេះ រៀបចំឡើងក្រោមអធិបតីភាព លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ថ្នាក់ដឹកនាំក្រសួង, ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង និងសមាជិក សមាជិកា នៃសហគមន៍។

បើតាមលោក ឃឹម ហ្វីណង់, សហគមន៍ទាំង៦ ដែលស្ថិតក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មានសមាជិកសរុប ១២០០គ្រួសារ ក្នុងនោះទំហំផ្ទៃដីប្រមាណ ៦០០០ហិចតា ដែលរំពឹងថាអាចនឹងទទួលបានទិន្នផលប្រមាណ ៣ម៉ឺនតោនផងដែរ។

កម្មវិធីនៅពេលនេះ ជាសក្ខីកម្មបញ្ជាក់យ៉ាងច្បាស់នូវគុណតម្លៃ និងអត្ថប្រយោជន៍នៃការចងក្រងជាសហគមន៍កសិកម្មទំនើប។

អ្នកឧញ៉ា សួរ វីរៈ នាយកប្រតិបត្តិក្រុមហ៊ុន វីរៈ ប៊ុនថាំ គ្រុប បានលើកឡើងពីហេតុផលដែលក្រុមហ៊ុនសម្រេចចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្មទំនើប ព្រោះមើលឃើញពីស្ថេរភាពនៃការផ្គត់ផ្គង់ និងដើម្បីចូលរួមជាមួយក្រសួងកសិកម្ម ដោះស្រាយបញ្ហាថ្លៃជូនប្រជាកសិករផងដែរ៕

06/10/2025

លោក ជា ធីរិទ្ធ៖ សាមគ្គីភាព និងជួយជាតិទៅតាមជំនាញរៀងៗខ្លួនរបស់ប្រជាពលរដ្ឋ គឺជាចំណុចសំខាន់ក្នុងការចូលរួមពង្រឹង និងអភិវឌ្ឍន៍ជាតិ

(ភ្នំពេញ)៖ ថ្លែងនៅក្នុងកិច្ចពិភាក្សា Fresh Talk លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងជាអ្នកនាំពាក្យរបស់សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការរួមសាមគ្គីជាតិជាធ្លុងមួយ និងជួយជាតិទៅតាមជំនាញរៀងៗខ្លួនរបស់ប្រជាពលរដ្ឋ គឺជាចំណុចសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមពង្រឹង និងអភិវឌ្ឍជាតិ នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិមានការឈ្លានពាន។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖

06/10/2025

លោក ជា ធីរិទ្ធ៖ គ្រប់ជំនួបជាមួយមិត្តបរទេស សម្ដេចតេជោ តែងតែឆ្លៀតពន្យល់ពីបញ្ហាព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖ ថ្លែងនៅក្នុងកិច្ចពិភាក្សា Fresh Talk លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើទោះជាសម្ដេចតេជោ មិនស្ថិតនៅក្នុងអង្គនីតិប្រតិបត្តិក៏ពិតមែន ប៉ុន្តែក្នុងនាមសម្ដេចជាអង្គនីតិប្បញ្ញត្តិ និងជាប្រមុខរដ្ឋស្ដីទីផងនោះ រាល់គ្រប់ជំនួបជាមួយមិត្តបរទេស សម្ដេចតេជោតែងតែព្យាយាម និងឆ្លៀតពេលពន្យល់ទៅកាន់មិត្តបរទេសទាំងអស់ អំពីបញ្ហាផ្សេងៗដែលកើតមាននៅព្រំដែនកម្ពុជា-ថៃ ហើយរាល់ការពន្យល់បកស្រាយរបស់សម្ដេច តែងតែទទួលបានការកោតសរសើរពីបច្ចេកទេសនៃការពន្យល់របស់សម្ដេច និងការស្រលាញ់សន្តិភាពរបស់កម្ពុជា។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖

06/10/2025

អ្នកនាំពាក្យសម្ដេចតេជោ៖ បើទោះជាមានបទឈប់បាញ់ ក៏សម្ដេចតេជោ នៅតែបន្តធ្វើការងារយ៉ាងសកម្មក្នុងការចូលរួមជាមួយរដ្ឋាភិបាល

(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញឲ្យឃើញថា បើទោះជាមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយក៏ដោយ ក៏សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅបន្តការងារយ៉ាងសកម្ម ក្នុងការរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីឃ្លាំមើលការអនុវត្តបទឈប់បាញ់ និងសុខទុក្ខរបស់កងទ័ព និងប្រជាជនកម្ពុជា។ លោក ជា ធីរិទ្ធ បានថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖

06/10/2025

លោក ជា ធីរិទ្ធ៖ ដោយសារតែការជឿជាក់លើរដ្ឋាភិបាល ទើបធ្វើឲ្យពលរដ្ឋខ្មែរសាមគ្គីគ្នាជាធ្លុងមួយ ប្រឆាំងនឹងសត្រូវឈ្លានពានកម្ពុជា

(ភ្នំពេញ)៖ ក្នុងនាមអ្នកនាំពាក្យសម្ដេចតេជោ និងជាអ្នកនាំពាក្យព្រឹទ្ធសភាផងនោះ លោក ជា ធីរិទ្ធ បានបញ្ជាក់ថា ការរួមគ្នាជាធ្លុងមួយរបស់ពលរដ្ឋខ្មែរដែលមិនធ្លាប់មាននៅក្នុងកាលៈទេសៈនៃការឈ្លានពានរបស់ថៃនាពេលនេះ ក៏ព្រោះតែពលរដ្ឋខ្មែរបានទទួលនូវស្មារតីស្នេហាជាតិ ពីថ្នាក់ដឹកនាំដែលសុទ្ធតែហ៊ានប្ដូរជីវិតដើម្បីស្វែងរកសន្តិភាពជូនជាតិ និងដោយសារតែពលរដ្ឋខ្មែរ ជឿជាក់លើការដឹកនាំរបស់រដ្ឋាភិបាល។ លោក ជា ធីរិទ្ធ បានថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖

06/10/2025

អ្នកនាំពាក្យ៖ សូម្បីតែព្រះពុទ្ធ ក៏មានមារតាមផ្ចាញ់, សម្តេចតេជោមានអ្នកប្រឆាំង ពេលនេះ មិនមានអ្វីចម្លែកទេ

(ភ្នំពេញ)៖ និយាយទៅដល់អ្នកប្រឆាំង សម្ដេចតេជោ ហ៊ុន សែន ដែលប្រឆាំងមិនរើសប្រធានបទ មិនមើលកាលៈទេសៈ ត្រូវបានលោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ និងជាអ្នកនាំពាក្យព្រឹទ្ធសភា ឆ្លើយតបថា សូម្បីតែព្រះពុទ្ធ ក៏មានមារតាមផ្ចាញ់ ដូច្នេះមានអ្នកប្រឆាំងសម្ដេចមិនមានអ្វីចម្លែកទេ។

ប៉ុន្តែអ្វីដែលសំខាន់នោះ ស្នាដៃរបស់សម្ដេច សមិទ្ធផលនៃការប្រឹងប្រែងរបស់សម្ដេច ត្រូវបានប្រជាពលរដ្ឋទទួលស្គាល់ ខណៈអ្នកប្រឆាំងយូរទៅលែងមានអ្នកជឿ និងលែងមានគេខ្វល់លើសម្ដីរបស់ក្រុមនោះតទៅទៀត។ លោក ជា ធីរិទ្ធ បានថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖

06/10/2025

អ្នកនាំពាក្យសម្ដេចតេជោ៖ សម្ដេចតេជោ លះបង់សូម្បីជីវិតដើម្បីសន្តិភាពកម្ពុជា ព្រោះសម្ដេចក៏ធ្លាប់ឈឺចាប់ដោយសារជាតិបែកបាក់​នាអតីតកាល

(ភ្នំពេញ)៖ នៅពេលមានការសាកសួរថា ហេតុអ្វីបានជាសម្ដេចតេជោ ជាកូនកសិករសោះ ប៉ុន្តែមានស្មារតីស្រលាញ់ជាតិ ហើយសុខចិត្តយកជីវិតទៅប្ដូរ ដើម្បីស្វែងរកសន្តិភាពជូនជាតិ? ក្នុងនាមអ្នកនាំពាក្យសម្ដេចតេជោ និងជាអ្នកនាំពាក្យព្រឹទ្ធសភាផងនោះ លោក ជា ធីរិទ្ធ បានបញ្ជាក់ថា ដោយសារតែសម្ដេចតេជោ ក៏ធ្លាប់ឈឺចាប់ដោយសារជាតិបែកបាក់នាអតីតកាល និងមានស្មារតីខ្ពស់ក្នុងការស្រលាញ់សន្តិភាព ហើយអាចលះបង់សូម្បីជីវិតគ្រប់ពេល ដើម្បីធ្វើយ៉ាងណាឲ្យជាតិមានសន្តិភាព។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖

06/10/2025

លោក ជា ធីរិទ្ធ៖ កម្ពុជានឹងនៅតែបន្តបែកបាក់ដូចអតីតកាល បើសិនជាមិនមានមេដឹកនាំប្រកបដោយចក្ខុវិស័យដូចសម្ដេចតេជោ

(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជាអាចនឹងនៅតែបន្តបែកបាក់ដូចអតីតកាលដែលមាននៅក្នុងប្រវត្តិសាស្រ្ត ឬនឹងមិនអាចមានការអភិវឌ្ឍដូចបច្ចុប្បន្ន បើសិនជាមិនមានមេដឹកនាំប្រកបដោយចក្ខុវិស័យ ដូចសម្ដេចតេជោ ហ៊ុន សែន ដែលតែងតែងព្យាយាមធ្វើឲ្យមានសាមគ្គីភាពផ្ទៃក្នុង និងស្រលាញ់នូវសន្តិភាព។ លោក ជា ធីរិទ្ធ បានថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖

06/10/2025

Fresh Exclusive៖ អាវុធនយោបាយដ៏ពិសិដ្ឋសម្រាប់ការពារសន្តិភាពរបស់កម្ពុជា គឺសីលធម៌ជាតិ និងភាពអត់ធ្មត់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធនៃកម្ពុជា បានអំពាវនាវដល់ប្រជាជនខ្មែរ សូមកុំធ្វើត្រាប់ តាមទង្វើអាក្រក់ដូចជនជាតិថៃមួយចំនួន ដែលបានធ្វើដាក់មកលើរូបសម្តេច។ ប្រសាសន៍អំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីមានវីដេអូមួយបង្ហោះដោយជនជាតិថៃ ដែលបានដាក់រូបថតសម្តេច ធ្វើជាផ្ទាំងស៊ីបក្នុងការដាក់តាំងក្នុងល្បែងកំសាន្តដើម្បីបាញ់យករង្វាន់។
Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖

06/10/2025

ខេត្តកំពង់ចាម ធ្វើជាម្ចាស់ផ្ទះ រៀបចំទិវាដើរពិភពលោក ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace»

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when CEO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share