16/07/2026
ស្រុកព្រៃនប់-មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ រវាងរថយន្ត និងរថយន្ត បន្តប៉ះនិងម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសជាអ្នកបើកបរម៉ូតូម្នាក់ នៅវេលាម៉ោង១២និង៤០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លើដងផ្លូវជាតិលេខ១៤៨B (ស្រុកព្រៃនប់-ស្រុកស្ទឹងហាវ) ចន្លោះគីឡូម៉ែត្រលេខ០៤-០៥ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្ត្តព្រះសីហនុ៕