Sovannaphum Post

Sovannaphum Post Around the world

រថយន្ត Honggi CZS PHEV កែដាក់ SELA8888 បែកកង់បុកបុករះ យានចំនួន៤ ផ្អើលក្រុងសិរីសោភ័ណ្ឌ និងមានមនុស្សរងរបួសធ្ងន់ស្រាលជាច្រើ...
28/08/2026

រថយន្ត Honggi CZS PHEV កែដាក់ SELA8888 បែកកង់បុកបុករះ យានចំនួន៤ ផ្អើលក្រុងសិរីសោភ័ណ្ឌ និងមានមនុស្សរងរបួសធ្ងន់ស្រាលជាច្រើននាក់ នៅលើផ្លូវជាតិលេខ៥

ខេត្តបន្ទាយមានជ័យ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបាន នៅលើដងផ្លូវជាតិលេខ៥ ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដ៏គួរឱ្យរន្ធត់បំផុតមួយ ដែលគេសង្ស័យថាបានបង្កឡើងដោយសាររថយន្តទំនើបម៉ាក Honggi CZS PHEV កែដាក់ SELA8888 ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 2G-8888 បើកបរក្នុងល្បឿន ស្រាប់តែបែកកង់មុខ បាត់ម្ចាស់ការជ្រុលចង្កូតបុករះពេញទំហឹងជាបន្តបន្ទាប់ បង្កជាមហន្តរាយ នៅវេលាម៉ោង ១១ និង២០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុផ្ទាល់បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាក Honggi CZS PHEV កែដាក់ SELA8888 ដែលធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនដូចហោះ ពេលជួបគ្រោះអកុសលបែកកង់មុខភ្លាម ក៏លែងអាចគ្រប់គ្រងដៃចង្កូតបាន ដោយបានជ្រុលទៅបុករះផ្ទប់យ៉ាងសន្ធោសន្ធៅជាមួយយានយន្តរបស់អ្នកដំណើរតាមដងផ្លូវជាបន្តបន្ទាប់៖
១. រថយន្តម៉ាក Toyota Prius hybrid ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ផ្លាកលេខ ភ្នំពេញ 2BV-8106 ត្រូវបានបុកផ្ទប់យ៉ាងដំណំ។
២. ម៉ូតូម៉ាក Suzuki Viva ពាក់ផ្លាកលេខ រដ្ឋ12 1-7561 ដែលជិះដោយមន្ត្រីមន្ទីរសុខាភិបាល ត្រូវរងការប៉ះទង្គិចចំពេញទំហឹង។
៣. រថយន្តម៉ាក Suzuki Smash Revo ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 3E-3877 របស់អ្នកបម្រើការងារជាមន្ត្រីចរាចរណ៍ក្រុងប៉ោយប៉ែត ក៏ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងខ្ទេចផ្នែកខាងមុខ។
៤. រថយន្ត Toyota Hilux Revo ពណ៌ខ្មៅ។

ប្រភពបានបន្តថា កម្លាំងបុកប្រៀបបីដូចជាការរន្ទះនេះ បានធ្វើឱ្យជនរងគ្រោះជាច្រើននាក់រងរបួសធ្ងន់ធ្ងរស្រាល ត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

ប្រភពបានបញ្ជាក់ថា ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានចុះអន្តរាគមន៍ដល់ទីតាំងផ្ទាល់ ដើម្បីវាស់វែង រៀបចំសណ្ដាប់ធ្នាប់ និងស្រាវជ្រាវប្រមូលភស្តុតាង ចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

28/08/2026
បុរសម្នាក់បានស្លា-ប់ ដោយគេសង្ស័យថា បានបើកបរ រថយន្ត Toyota Camry ពណ៌ប្រាក់ ផ្លាកលេខ ភ្នំពេញ 2AX-2864 រ៉េចង្កូតឡើងខឿនទៅ បុ...
27/08/2026

បុរសម្នាក់បានស្លា-ប់ ដោយគេសង្ស័យថា បានបើកបរ រថយន្ត Toyota Camry ពណ៌ប្រាក់ ផ្លាកលេខ ភ្នំពេញ 2AX-2864 រ៉េចង្កូតឡើងខឿនទៅ បុកដើមឈើ នៅតាមបណ្តោយផ្លូវសាលាបូព៌ា ត្រង់ចំណុចក្បែរ មេគង្គណែត Mekong Net ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង វេលាម៉ោង១៥និង០៥នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ហើយក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះទៅធ្វើការវាស់វែងនិងធ្វើកំណត់ហេតុផងដែរ៕

សមត្ថកិច្ចស្គាល់អត្តសញ្ញាណមន្ត្រីនគរបាលដែលលួចស្ទាក់កាក់រថយន្តតាក់ស៊ីដឹកភ្ញៀវចិន នៅខេត្តពោធិ៍សាត់ខេត្តពោធិ៍សាត់៖ អត្តសញ្ញ...
27/08/2026

សមត្ថកិច្ចស្គាល់អត្តសញ្ញាណមន្ត្រីនគរបាលដែលលួចស្ទាក់កាក់រថយន្តតាក់ស៊ីដឹកភ្ញៀវចិន នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ អត្តសញ្ញាណមន្ត្រីនគរបាលដែលបានប្រព្រឹត្តទង្វើមិនគប្បី ដោយបានលួចស្ទាក់កាក់រថយន្តតាក់ស៊ីដឹកភ្ញៀវជនជាតិចិន នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ ត្រូវបានស្គាល់ identity ហើយ។ មន្ត្រីរូបនោះគឺលោក អនុសេនីយ៍ឯក ភុំ វរឧត្តម ដែលជាមន្ត្រីកំពុងស្ថិតក្រោមការអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ។

ប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា លោកអនុសេនីយ៍ឯក ភុំ វរឧត្ដម ធ្លាប់ត្រូវបានថ្នាក់លើសម្រេច ដកបញ្ឈរជើង ពីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ រួចមកហើយ ដោយសាររូបលោកបានប្រព្រឹត្តល្មើសនឹងវិន័យកងកម្លាំងជាច្រើនលើកច្រើនសារ។ ទោះបីជាកំពុងស្ថិតក្នុងអំឡុងពេលទទួលទោសទណ្ឌខាងវិន័យយ៉ាងណាក្តី ក៏មន្ត្រីរូបនេះនៅតែបន្តប្រព្រឹត្តកំហុសបន្ថែមទៀត។

ជុំវិញករណីនេះ ប្រភពដដែលបានបន្ថែមថា លោកស្នងការនគរបាលខេត្តពោធិ៍សាត់ បានដាក់លិខិតស្នើសុំគោលការណ៍ណែនាំពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ដើម្បីអនុវត្តវិន័យបន្ថែមយ៉ាងម៉ឺងម៉ាត់។ បច្ចុប្បន្ន ថ្នាក់ដឹកនាំកំពុងពិនិត្យ និងសម្រេចថា តើត្រូវចាត់វិធានការ បកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ នគរបាលជាតិ ឬយ៉ាងណានោះឡើយ។

25/08/2026

✍️លឿនដូចរន្ទះបុរសម្នាក់បើករថយន្ត RangeRover បុកគូទរថយន្តប៊ីវាយឌីជ្រុលទៅកិនម៉ូតូមួយគ្រឿងទៀត។
👇ចុចមើលពេញ🎥👇
https://www.facebook.com/share/v/1VFpVgMUZR/?mibextid=wwXIfr

25/08/2026

✍️លឿនដូចហោះបុរសម្នាក់បើករថយន្ត RangeRoverស្លាកលេខភ្នំពេញ2BI-1698 បុកគូទរថយន្តBYD ជ្រុលទៅកិនម៉ូតូមួយគ្រឿងទៀត។
👇ចុចមើលពេញ🎥👇
https://www.facebook.com/share/v/1VFpVgMUZR/?mibextid=wwXIfr

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រពាក់ក់ស្លាកលេខកម្ពុជា EMD-6688និងម៉ូតូហុងេឌ្រីមពាក់ស្លាកលេខព្រៃវ...
24/08/2026

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រពាក់ក់ស្លាកលេខកម្ពុជា EMD-6688និងម៉ូតូហុងេឌ្រីមពាក់ស្លាកលេខព្រៃវែង1V-9543បណ្ដាលឲ្យរងការខូចខាតរៀងខ្លួន

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៥០ នាទីយប់ថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវបេតុង ជាប់របងវត្តសំរោងអណ្ដែត ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នានឹងបានព្រមព្រៀងគ្នាយករថយន្តនិងម៉ូតូទៅជួសជុលរៀងខ្លួនដើម្បីបញ្ចប់រឿងនៅនិងងកន្លែងកើតហេតុ៕

24/08/2026

👮អាវុធហត្ថក្រុងប៉ោយប៉ែត ចុះធ្វើការបង្ក្រាបជនសង្ស័យទាំងសម្បុក ដកហូតម៉ូតូដែលកំពុងដោះបំបែក និងគ្រឿងសម្ភារះម៉ូតូរាប់សិបគ្រឿង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅក្រោយផ្សាររ៉ា ភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
👇ចុចមើលព័ត៌មានទាន់ហេតុការណ៍ 👇
https://t.me/honew24
https://t.me/hotnews24h

បន្ទាប់​ពី​មាន​សំណូមពរ​ពី​ ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ អោយ​ជនដៃដល់​...
24/08/2026

បន្ទាប់​ពី​មាន​សំណូមពរ​ពី​ ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ អោយ​ជនដៃដល់​ឈ្មោះ​ ឆេង​ ភារុន​ ចូលសារភាពហេីយ​វិលត្រលប់​ពី​ប្រទេស​វៀតណាម​ មក​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ អនុវត្តន៍​ច្បាប់​ចំពោះ​ទង្វើ​របស់​ខ្លួន​ នៅ​ព្រឹកថ្ងៃទី​ ២៤​ ខែ​ សីហា​ ឆ្នាំ​ ២០២៦​ នេះ​ ឈ្មោះ​ ឆេង​ ភារុន​ បាន​ត្រលប់​មកវិញ​ហើយ​ ។

គិតត្រឹម​ម៉ោង​ ៦:៣០នាទី​ ព្រឹក​នេះ​ ឈ្មោះ​ ឆេង​ ភារុន​ បាន​ឆ្លងដែន​ពី​ប្រទេស​វៀតណាម​ ចូលមកកម្ពុជា​តាម​ប៉ុស្តិ៍​អន្តរជាតិ​បាវិត​ ដោយ​មាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ រង់ចាំ​ទទួល​យកមក​អនុវត្តន៍​និតិវិធី​តាមផ្លូវច្បាប់​ ។
👇មើល ព័ត៌មានទាន់ហេតុការណ៍ 👇
https://t.me/honew24
https://t.me/hotnews24h

Address

Building 296 St271 Toul Tompoung 2 Chamkamorn 12311
Phnom Penh
120111

Website

Alerts

Be the first to know and let us send you an email when Sovannaphum Post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share