វិទ្យុស្ត្រី Women's Radio

វិទ្យុស្ត្រី Women's Radio ពីទឹកចិត្តស្ត្រី ដើម្បីសង្គម និងការអភិវឌ្ឍ From Women's Hearts for Society and Development.
(622)

05/12/2025

ផ្សាយផ្ទាល់កម្មវិធីព័ត៌មានប្រចាំថ្ងៃ (ថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥)
រៀបចំដោយ លោក កែវ សុខា

05/12/2025

មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន​ ចុះ​ត្រួតពិនិត្យ​ទីតាំងក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ភ្លាមៗក្រោយមានករណីត្រីងាប់ក្នុងតំបន់អូរឬស្សីក្នុងខេត្តកំពង់ឆ្នាំង បន្ទាប់ពី​ទទួលបាន​​ការ​រាយការណ៍ពី​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំ​។ ខណៈមន្ត្រី​ជំនាញកំពុងត្រួតពិនិត្យពីប្រភព​បំពុលទឹកនេះ ក្រសួងណែនាំឱ្យពលរដ្ឋដែលមានទីលំនៅជាប់នៅជិតអូរនោះ ផ្អាកប្រើប្រាស់ទឹកនិង​ត្រូវការពារសត្វចិញ្ចឹម​ឱ្យ​បាន​ត្រឹមត្រូវ។

05/12/2025

សង្គមស៊ីវិលនិងសហជីពដាក់ញត្តិជំរុញឱ្យក្រសួងកិច្ចការនារីនិងក្រសួងការងារដោះស្រាយតម្រូវការ១៦ចំណុចរបស់ស្ត្រីនិងកុមារ

05/12/2025

មន្រ្តីជំនាញកំពុងស្រាវជ្រាវរកប្រភពបំពុលទឹកក្រោយមានករណីត្រីងាប់ក្នុងតំបន់អូរឫស្សីក្នុងខេត្តកំពង់ឆ្នាំង

05/12/2025

អ្នកស្រី ភឹម វេត ចាប់យករបរចិញ្ចឹមកណ្តូបឈប់ចំណាកស្រុកធ្វើការងារឆ្ងាយពីគ្រួសារ

04/12/2025

ផ្សាយផ្ទាល់កម្មវិធីព័ត៌មានប្រចាំថ្ងៃ (ថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥)
រៀបចំដោយ លោក កែវ សុខា

04/12/2025

ក្រុមហ៊ុនហួយវ័នផេត្រូវធនាគារជាតិដកអាជ្ញាប័ណ្ណមួយឆ្នាំ តែក្រុមហ៊ុនទើបប្រកាសបិទប្រតិបត្តិការថ្មីៗនេះ

04/12/2025

រដ្ឋបាលខេត្តកំពង់ឆ្នាំងជំរុញឱ្យមន្រ្តីក្រោមឱវាទអនុវត្តវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ

04/12/2025

ជំនួបអ្នកពាក់ព័ន្ធវិស័យអប់រំជំរុញភាពជាដៃគូជួយរំលស់សិស្សរៀនយឺតនៅកម្រិតបឋមសិក្សាក្នុងខេត្តបាត់ដំបង

04/12/2025

អ្នកជំនាញវិស័យទេសចរណ៍ជំរុញឱ្យត្រួតពិនិត្យលើពលរដ្ឋចិនក្រោយកម្ពុជាគ្រោងលើកលែងទិដ្ឋាការភ្ញៀវទេសចរចិន..
សហជីព និងអ្នកជំនាញវិស័យទេសចរណ៍ ស្នើឱ្យសមត្ថកិច្ចដាក់ការរឹតបន្តឹង និងត្រួតពិនិត្យលើពលរដ្ឋចិនដែលចូលមកកម្ពុជាបន្ថែម ក្រោយរដ្ឋាភិបាលប្រកាសលើកលែងទិដ្ឋាការពលរដ្ឋចិននៅពាក់កណ្ដាលឆ្នាំ២០២៦ខាងមុខ។ ការស្នើឱ្យរឹតបន្តឹងនេះ ដោយសារអ្នកជំនាញទាំងនោះ មានក្ដីបារម្ភខ្លាចចិនបង្កភាពអសន្តិសុខសង្គមក្នុងពេលកន្លងមកជនជាតិចិនខ្លះចូលមកបានប្រព្រឹត្តបទល្មើសឃាតកម្ម និងការចាប់ជំរិតជាដើម។

03/12/2025

អ្នកជំនាញវិស័យទេសចរណ៍ជំរុញឱ្យត្រួតពិនិត្យលើពលរដ្ឋចិនក្រោយកម្ពុជាគ្រោងលើកលែងទិដ្ឋាការភ្ញៀវទេសចរចិន

03/12/2025

កម្ពុជាមិនទាន់ទទួលការឆ្លើយតបពីភាគីថៃករណីយោធាថៃ ៧ នាក់រំលោភសេពសន្ថវៈលើស្រ្តីពលករខ្មែរ

Address

House#20, Street 23D, Dangkor Commune, Dangkor District
Phnom Penh
12000

Telephone

+85511780510

Website

https://t.me/WmcNews

Alerts

Be the first to know and let us send you an email when វិទ្យុស្ត្រី Women's Radio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to វិទ្យុស្ត្រី Women's Radio:

Share

អំពីវិទ្យុស្រ្ដី

មណ្ឌល​ព័ត៌មាន​ស្ត្រីកម្ពុជា ត្រូវបានបង្កើតទ្បើងកាលពីខែឧសភា ឆ្នាំ១៩៩៥ និង​ បាន​ចុះបញ្ជី​ស្របច្បាប់នៅក្រសួងមហាផ្ទៃជាអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ​២០០១។ មណ្ឌល​ព័ត៌មាន​ស្ត្រីកម្ពុជា ជាអង្គការស្រ្តី មិនមែនរដ្ឋាភិបាលក្នុងស្រុក មិនរកប្រាក់ចំណេញ ដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ រួមមាន វិទ្យុស្រ្តី វីដេអូ ប្រព័ន្ធផ្សព្វ​ផ្សាយ​ចម្រុះ និង បណ្តាញសង្គម ដើម្បីចូលរួមចំណែកលើកស្ទួយសមភាពយេនឌ័រ តួនាទី និង តម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និង សង្គមកម្ពុជា។

ដោយទ្បែក វិទ្យុស្រ្ដី គឺជាវិទ្យុតែមួយគត់របស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ដែលត្រូវបានបង្កើតទ្បើង និង ចាប់ដំណើរការការផ្សាយលើកដំបូងរបស់ខ្លួន នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ១៩៩៩ ផ្សាយលើរលកអាកាស FM 102 MHz ដែលត្រូវនឹងទិវានារីអន្តរជាតិ។ រយៈពេល​១៨ឆ្នាំ គឺពី​ឆ្នាំ​១៩៩៩ រហូតមកដល់ឆ្នាំ២០១៧ វិទ្យុស្ត្រីបានបំពេញបេសកកម្មរបស់ខ្លួន​ក្នុងការ​បំរើ​​ប្រយោជន៍​ស្ត្រី កុមារ យុវជន និងពលរដ្ឋកម្ពុជា ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើន​ឥត​គណ​នាពីមជ្ឈដ្ឋាន ប្រជាពលរដ្ឋទូទៅ ស្ត្រី យុវជន ស្ថាប័នរាជរដ្ឋាភិបាល ដៃគូជាតិ អន្តរជាតិ ដែល​ធ្វើការពាក់ព័ន្ធនឹងស្ត្រី និង កុមារ។

នៅចុងខែធ្នូ ឆ្នាំ២០១៧ ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសប្រគល់ហ្វ្រេកង់ FM 102 MHz ដែលមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានប្រើប្រាស់ជិត២០ឆ្នាំ និងដែលបាន​ផ្តល់​ប្រយោជន៍​យ៉ាងច្រើនលើសលុបដល់ប្រជាពលរដ្ឋ ពិសេសស្ត្រីនិងកុមារកម្ពុជា ទៅ​ឲ្យ​បុគ្គល​ឯកជនដែលធ្លាប់បម្រើការមណ្ឌលវិញ។ ជាលទ្ធផល ក្នុងគោលបំណងបន្តនូវការ​លើកកម្ពស់​សមភាពយេនឌ័រនិងតួនាទីស្រ្តី មណ្ឌលព័ត៌មានស្ត្រីកម្ពុជា​ត្រូវបាន​បង្ខំ​ឲ្យធ្វើសហការជាមួយ​ស្ថានីយវិទ្យុឯកជន FM 103.5 MHz ​ដែលមាន​ឆន្ទៈគាំទ្រ​ប្រយោជន៍​របស់​​ប្រជាពលរដ្ឋ ប្រហាក់ប្រហែល​នឹង​បេសក​កម្ម​របស់វិទ្យុស្ត្រីដែរ។ មូលហេតុដូច្នេះហើយទើបនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ វិទ្យុស្រ្ដី នៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានប្ដូរការផ្សព្វផ្សាយកម្មវិធី​របស់​ខ្លួនទៅកាន់រលកអាកាសថ្មី FM 103.5 MHz ដែលផ្សាយចេញ​ពីរាជធានីភ្នំពេញ និង ផ្សាយបន្តពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តចំនួន ៤ ទៀត រួមមាន FM 104 MHz នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ FM 106.3 MHz នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង និង FM 99.3 MHz នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។

វិទ្យុស្ត្រីក៏មានទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដែរ គឺ@វិទ្យុស្រ្ដី Women's Radio ដែល​ទំព័រហ្វេសប៊ុកនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយកម្មវិធី​អប់រំ​ផ្តល់​ចំណេះ​ដឹង​នានា ជូនដល់ប្រជាពលរដ្ឋ ពិសេសស្ត្រី កុមារ និង យុវជនកម្ពុជា ព្រមទាំងមានព័ត៌​មាន​សំបូរ​បែបពិតប្រាកដ ប្រកបដោយក្រមសីលធ៌ម វិជ្ជាជីវៈ និង ការទទួលខុសត្រូវខ្ពស់ ឆ្លើយ​តប​នឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែរនាសម័យឌីជីថល និងសកលនីយ​កម្ម។