Cambodia Breaking News

Cambodia Breaking News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cambodia Breaking News, Digital creator, Toul Sangkea, Phnom Penh.

18/08/2025

សម្តេចតេជោ ហ៊ុន សែន តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?According to a recent report by a Thai newspaper, the acting Prime Minister of Thailand stated that Hun Sen and Hun Manet would be immediately arrested if found in Thailand.If the newspaper’s publication accurately reflects the acting Prime Minister’s remarks, who is nearing the end of his term, it reveals that he is a reckless individual who lacks understanding of customary law and diplomatic protocol.If Thailand is in a position to arrest Cambodian leaders, then Cambodia could likewise arrest certain Thai leaders who have invaded and killed Cambodian citizens.Customary law has been violated by the aggressors.Is this an effort to build trust and move toward better relations, or an act of provocation that could reignite conflict following the ceasefire agreement?

30/07/2025

សូមពុកម៉ែបងប្អូនជួយចែករំឡែកបន្តឱ្យទូរទាំងពិភពបានដឹង

ចូលទៅកាន់ Join Telegram

https://t.me/cambodiabreaking

ចូលទៅកាន់ TikTok

www.tiktok.com/

28/07/2025

ក្រោយធ្វើសន្និសីទចប់
នាយករដ្ឋមន្រ្តី ម៉ាឡេស៊ីនឹង នាយករដ្ឋមន្រ្តីកម្ពុជា ដើរប្រកៀកស្មាគ្នាបង្ហាញភាពស្និតស្នាលជាមួយគ្នា
តែនាយករដ្ឋមន្រ្តីស្តីទីថៃដើរប្រញ្ញាប់ទៅមុនគឺដូចជាមានភាពអាម៉ាស់មុខមិនដឹងទេ
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥

ចូលទៅកាន់ Join Telegram

https://t.me/cambodiabreaking

ចូលទៅកាន់ TikTok

www.tiktok.com/

24/07/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៤ កក្កដា ២០២៥ ថ្ងៃនេះ កងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី។ កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងករណីនេះយើងគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធ ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាបាននិងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកបដោយភាពក្លាហានមោះមុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី និង ឧត្តមប្រយោជន៍របស់ជាតិយើងទាំងលើសមរភូមិយោធា និងសមរភូមិការទូត ក៏ដូចជាជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់កងទ័ពថៃនៅពេលនេះ។ សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ។ សូមរក្សាភាពស្ងាត់ស្ងៀមនិងមានលំនឹងក្នុងចិត្ត និងសូមបន្តការងារប្រចាំថ្ងៃជាប្រកតី។ ចូលទៅកាន់ Join Telegramhttps://t.me/cambodiabreakingចូលទៅកាន់ TikTok www.tiktok.com/

24/07/2025

លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ៖នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។ចូលទៅកាន់ Join Telegramhttps://t.me/cambodiabreakingចូលទៅកាន់ TikTok www.tiktok.com/

24/07/2025

សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បានបញ្ជាក់ថា ការឈ្លានពានដូចយោធាថៃថានឹងបិទប្រាសាទតាមាន់ធំនៅថ្ងៃនេះដែលបានចេញបទបញ្ជាពីម្សិលពេលនេះទាហ៊ានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ។កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ។សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុកឬការលក់ទំនិញដំឡើងថ្លៃ។ល។សូមប្រកបកិច្ចការធម្មតាលើគ្រប់វិស័យនិងគ្រប់ទីកន្លែងលើកលែងតែតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារដែលរងការបាញ់ផ្លោងពីកងទ័ពឈ្លានពានថៃ។សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាលនិងកម្លាំងប្រដាប់អាវុធរបស់យើង។ចូលទៅកាន់ Join Telegramhttps://t.me/cambodiabreakingចូលទៅកាន់ TikTok www.tiktok.com/

22/07/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត មិនមានការចាំបាច់ធ្វើការអត្ថាធិប្បាយអ្វីបន្ថែមច្រើននោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ផ្ញើសារខ្លីប៉ុន្មានចំណុចតែប៉ុណ្ណោះដើម្បីរំលឹកទៅភាគីថៃ។ថ្ងៃទី២២ ខែកក្កដា ២០២៥ចូលទៅកាន់ Join Telegramhttps://t.me/cambodiabreakingចូលទៅកាន់ TikTok www.tiktok.com/

20/07/2025

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញរូបថតកន្លងមកមានភាពស្រដៀងគ្នាបងប្អូនមួយចំនួនបានយល់ច្រឡំថារូបថតស្ពាយកាំភ្លើងនេះជារូបថតរបស់សម្តេចសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថារូបថតស្ពាយកាំភ្លើងនេះមិនមែនជារូបថតរបស់សម្តេចទេតែសម្តេចក៏ទទួលស្គាល់ថាមានភាពស្រដៀងគ្នាជាមួយរូបសម្តេចដែរ។សម្តេចតេជោបង្ហាញរូបថតរបស់សម្តេចប៉ុន្មានសន្លឹកដើម្បីធ្វើការប្រៀបធៀបហើយបើផ្ទៀងផ្ទាត់មើលស្រដៀងពិតមែនសម្តេចតេជោគ្រាន់តែបញ្ជាក់ខ្លាចមានការយល់ច្រឡំ។ ថ្ងៃទី២០ ខែកក្កដា ២០២៥ចូលទៅកាន់ Join Telegramhttps://t.me/cambodiabreakingចូលទៅកាន់ TikTok www.tiktok.com/

20/07/2025

សម្តេចតេជោ ហ៊ុន សែន ខ្ញុំបានតាមដានស្តាប់ការស្ទង់មតិប្រជាជនថៃនៅពេលថ្មីៗនេះតាមទូរទស្សន៍ថៃប៉ុស្តលេខ៧ ហើយលទ្ធផលបានបង្ហាញថា «២៨% ជឿ លើខ្ញុំ ហ៊ុន សែន» និង«៣% ជឿ ថាក់ស៊ីន»។លទ្ធផលនេះពិតជាធ្វើឱ្យខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលមានប្រជាជនថៃជឿជាក់មកលើពាក្យសម្តីរបស់ ខ្ញុំ ជាងពាក្យសម្តី របស់ ថាក់ ស៊ីន ។ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ចូលទៅកាន់ Join Telegramhttps://t.me/cambodiabreakingចូលទៅកាន់ TikTok www.tiktok.com/

20/07/2025

ឯកឧត្តម ហេង រតនាក្រោយមានទាហានសៀមជាន់គ្រាប់មីនដោយមានម្នាក់ដាច់ជេីងម្ខាងនិងរបួសស្រាលចំនួន២នាក់(តាមរយៈសារព័ត៌មាន)​ ចុះផ្សាយលាបពណ៌មួលបង្កាច់កម្ពុជា​ រឿងគ្រាប់មីនចាស់​ និងគ្រាប់មីនដាក់ថ្មី! រដ្ឋមន្ត្រីការពារជាតិសៀមស្តីទី​ ស្នេីសុំឱ្យកម្ពុជា​ ដោះគ្រាប់មីនចាស់ៗចេញ​ មេទ័ពជួរមុខសៀមថាគ្រាប់មីនសល់ពីសង្គ្រាម​ ក្រុមអង្គការដោះមីននិងក្រសួងការបរទេសសៀមថាគ្រាប់មីនដាក់ថ្មី​ និងប្រុងប្រៀបប្តឹងកម្ពុជាទៅUN​! ជាដេីម.....​។​ ពិតជាច្របូកច្របល់មែន!! មានអ្នកតាមសួរមតិយោបល់ខ្ញុំលេីបញ្ហានេះ​ ខ្ញុំថាសូមពិនិត្យមេីលទិដ្ឋភាពច្បាប់នៃអនុសញ្ញាមីនអន្តរជាតិនេះ​ ត្រង់មាត្រាទី៥​ មានចែងច្បាស់ថា​ បូរណភាពទឹកដីអ្នកណាអ្នកនោះទទួលខុសត្រូវ​។ ជាក់ស្តែងឃេីញមានរូបភាពតាមប្រពន្ធ័សង្គមជាច្រេីននៅស្រុកសៀម​ បានធ្វេីការផ្សព្វផ្សាយរូបភាពសកម្មភាពទាហ៊ានសៀមសម្រុកដាក់គ្រាប់មីនថ្មីៗតាមព្រំដែនខ្មែរ-សៀម​ តេីរដ្ឋបាលសៀមនិងអង្គការដោះមីននៅសៀមមានចាត់វិធានការស៊េីបអង្កេតឬនៅ​ និងបានប្តឹងទៅថ្នាក់ដឹកនាំប្រទេសសៀមឱ្យចាត់វិធានការទប់ស្កាត់ឬនៅ? រឿងនេះករណីចង់ប្តឹងកម្ពុជាទៅUN​ពិតជាល្អ​ហេីយ​ ដូចនេះគួរតែបបួលគ្នាដោយកាន់ដៃកម្ពុជាទៅប្តឹងនៅICJ តែម្តង​ ព្រោះថាICJ ជាតុលាការរបស់UNនេះស្រាប់! ។ ចូលទៅកាន់ Join Telegramhttps://t.me/cambodiabreakingចូលទៅកាន់ TikTok www.tiktok.com/

20/07/2025

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញ clip វីដេអូខ្លីមួយ ស្តាប់សម្តីរបស់លោក អាភីសុីត វេចាជីវ៉ា ដែលបញ្ជាក់ពីម្សិលមិញថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៥ ថា អ្វីដែលសម្តេចតេជោនិយាយទាំងអស់ពាក់ព័ន្ធនឹង លោក ថាក់ សុីន គឺជាការពិត។ចូលទៅកាន់ Join Telegramhttps://t.me/cambodiabreakingចូលទៅកាន់ TikTok www.tiktok.com/

Address

Toul Sangkea
Phnom Penh

Telephone

+85516946459

Website

Alerts

Be the first to know and let us send you an email when Cambodia Breaking News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share