09/01/2024
ប្រមុខការទូតអាមេរិកចូលអារ៉ាប៊ីសាអូឌីតមុនទៅដល់អ៊ីស្រាអែល -Kh
ក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចជាលើកទីបួននៅតំបន់ដើមបូព៌ា លោកអង់តូនី ប្លីងកិន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានជួបពិភាក្សាជាមួយព្រះរាជបុត្រស្នងរាជអារ៉ាប៊ីសាអូឌីត បេនសាលមែន នៅថ្ងៃចន្ទទី៨មករារនេះ។ នៅថ្ងៃស្អែកលោកប្រមុខការទូតអាមេរិកនឹងបន្តដំណើរទៅកាន់អ៊ីស្រាអែល និងតំបន់ស៊ីហ្សកដានីដែនដីប៉ាឡេស្ទីនក្រោមអាណានិគមកិច្ចអ៊ីស្រាអែល។