15/08/2025
តុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងបង្ហោះនៅហ្វេសបុកផេកស្នងការខេត្តកណ្តាលមុននេះ
សេចក្តីបញ្ជាក់ព័ត៌មាន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបញ្ជាក់ជូនសាធារណជន និងបណ្តាញសារព័ត៌មានឱ្យបានជ្រាបថា រហូតមកដល់ពេលនេះ ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានតុលាការសម្រេចឃុំខ្លួនក្រោមបទចោទប្រកាន់ចំនួន០២ បទល្មើស រួមមាន៖
១-បទញុះញង់ឱ្យមានការរើសអើង
២-ធ្វើឱ្យខូចទឹកចិត្តកងទ័ព។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មាន មេត្តាជ្រាបតាមការគួរ!