Archesthetic

Archesthetic "Architecture in simple words"

Thank FTB TOWER for Sketch Meetup week3! ✨🔥
06/09/2026

Thank FTB TOWER for Sketch Meetup week3! ✨🔥

ពិព័រណ៍ស្នាដៃសិល្បៈ | Art Grants Exhibition កម្មវិធីជំនួយសិល្បៈ Living Structures គាំទ្រសិល្បករ និងស្ថាបត្យករទាំង ៥ រូបក...
05/09/2026

ពិព័រណ៍ស្នាដៃសិល្បៈ | Art Grants Exhibition

កម្មវិធីជំនួយសិល្បៈ Living Structures គាំទ្រសិល្បករ និងស្ថាបត្យករទាំង ៥ រូបក្នុងការបង្កើតស្នាដៃថ្មី ដែលទទួលបានការបំផុសគំនិតពីស្នាដៃរបស់លោកតា វណ្ណ ម៉ូលីវណ្ណ និងស្ថាបត្យកម្មខ្មែរថ្មី។ ស្នាដៃទាំងនេះត្រូវបានតាំងបង្ហាញនៅផ្ទះលោកតាផ្ទាល់ នៅជាន់ទី៣ នៃហាងកាហ្វេ BROWN។ សិល្បករ និងស្ថាបត្យករទាំង ៥ រូបដែលមានស្នាដៃរួមមាន ស្រ៊ុន រីដា (Srun Rida), ហ៊ុល កញ្ញា (Hul Kanha), ម៉េង វេងខេង (Meng Vengkeng), ម៉ិច សេរីរ័ត្ន (Mech Sereyrath) និងស៊ូ ឧត្ដម (Sou Oudom)។

ស្នាដៃទាំងអស់ឆ្លុះបញ្ចាំងតាមរយៈសិល្បៈគំនូរ ចម្លាក់ សិល្បៈតាមបែបសម្ភារៈចម្រុះ និងសិល្បៈបោះពុម្ព បង្ហាញពីប្រធានបទស្ថាបត្យកម្ម ប្រវត្តិសាស្រ្ត ការចងចាំ អត្តសញ្ញាណ និងទំនាក់ទំនងរវាងមនុស្សជាមួយទីកន្លែង។ កុំភ្លេចទៅទស្សនាស្នាដៃរបស់ពួកគាត់ទាំងអស់គ្នា!

• ចូលទស្សនាដោយសេរី!
• BROWN ផ្ទះលោកតា វណ្ណ ម៉ូលីវណ្ណ (ជាន់ទី៣)
• រហូតដល់ថ្ងៃទី១១ តុលា ២០២៦
• Photo courtesy of: Vann Molyvann House, Bao, Pakdekar Creative


ចុះបើយើង sketch នៅជាន់ទី ២៧? 🏙🧐តស់! សប្ដាហ៍នេះយើងផ្លាស់ប្ដូរអារម្មណ៍ ជួបជុំគ្នា sketch នៅអគារខ្ពស់ថ្មីស្រឡាងមួយក្នុងរាជធ...
04/09/2026

ចុះបើយើង sketch នៅជាន់ទី ២៧? 🏙🧐

តស់! សប្ដាហ៍នេះយើងផ្លាស់ប្ដូរអារម្មណ៍ ជួបជុំគ្នា sketch នៅអគារខ្ពស់ថ្មីស្រឡាងមួយក្នុងរាជធានីភ្នំពេញ FTB TOWER។ អគារ FTB TOWER គឺជាអគារមានកម្ពស់ 157m ជាអគារ Premium Grade A+ រះឡើងថ្មីលើមហាវិថីសហព័ន្ធរុស្ស៊ី គឺជាអគារខ្ពស់ផង ជាអគារបៃតងផង ហើយយើងនឹងឡើងទៅជាន់ទី ២៧ ទស្សនាទេសភាព 360° នៃទីក្រុងភ្នំពេញពីអគារដ៏ប្រណិតមួយនេះ។ ចុះឈ្មោះបើអ្នកចូលរួម ព្រោះយើងកំណត់ចំនួនត្រឹមតែ ៤០ នាក់ប៉ុណ្ណោះ។

• ចូលរួមដោយសេរី FREE ENTRY! (កំណត់ត្រឹមតែ ៤០ នាក់)
• ទីតាំង៖ FTB TOWER
• ថ្ងៃអាទិត្យ ទី៦ ខែកញ្ញា
• ពីម៉ោង 8:00-11:30 AM
• ចុះឈ្មោះ៖ https://forms.gle/H8PQieaZ5CxXe7DD9 (⚠️ពេញ / FULL)

03/09/2026

តើពីសម័យបុរាណ បន្ទប់ទឹកមានលក្ខណៈបែបណា?

Sponsored by Innoci Cambodia

គម្រោងសណ្ឋាគារធំបំផុតនាសម័យសង្គមរាស្រ្តនិយម"សណ្ឋាគារកាំបូឌីយ៉ាណា" ជាស្នាដៃដ៏ល្បីឈ្មោះជាងគេមួយ រចនាឡើងដោយស្ថាបត្យករលេចធ្ល...
01/09/2026

គម្រោងសណ្ឋាគារធំបំផុតនាសម័យសង្គមរាស្រ្តនិយម

"សណ្ឋាគារកាំបូឌីយ៉ាណា" ជាស្នាដៃដ៏ល្បីឈ្មោះជាងគេមួយ រចនាឡើងដោយស្ថាបត្យករលេចធ្លោនាសម័យសង្គម《លោក លុយ បានហាប់》។ គំនិតផ្ដួចផ្ដើមដំបូងដោយសម្ដេចព្រះនរោត្តម សីហនុ ដែលចង់ឲ្យលោក លុយ បានហាប់ គូរប្លង់ម៉ូតែលមួយដែលមានបឹងកាឡូចំនួន១០ ជាប់នឹងកីឡដ្ឋានទឹកមួយ ដែលមិនសូវដំណើរការល្អច្រើនឆ្នាំហើយ។ តែលោក លុយ បានហាប់ ក៏ស្នើយោបល់ថា មានតែសាងសង់សណ្ឋាគារមួយពេញលក្ខណៈ ទើបអាចឆ្លើយតបទៅនឹងចំណូលចំណាយត្រឡប់មកវិញបាន។

ការរចនាប្លង់បានគូរនៅឆ្នាំ ១៩៦៧ ហើយថវិកាគ្រោងទុកគឺ ១០០ លានរៀល ប៉ុន្តែនៅពេលបញ្ចប់ការសាងសង់ចុងក្រោយ គឺចំណាយរហូតដល់ ១៦០ លាន។ ចំណុចដែលទាក់ភ្នែកបំផុតនៃស្ថាបត្យកម្មនេះ ច្បាស់ណាស់គឺរចនាបថដំបូលខ្មែរ ហើយលោក លុយ បានហាប់ បាននិយាយថា ការរចនាសណ្ឋាគារប្រើដំបូលបែបនេះ ដោយសារលោកសង្កេតឃើញអគារតាមដងទន្លេជុំវិញនោះគឺមានរចនាបថខ្មែរ ដូចជាព្រះបរមរាជវាំង តុលាការកំពូល វត្តឧណ្ណាឡោម និងវត្តភ្នំជាដើម ដូច្នេះរចនាបថខ្មែរ ទើបជាអ្វីដែលភ្ញៀវទេសចរបរទេសចង់ឃើញ។

សណ្ឋាគារនេះមិនបានសម្ពោធជាផ្លូវការនោះទេ ដោយសារបញ្ហាសង្រ្គាមកើតឡើង។ ក្នុងអំឡុងពេលសង្គ្រាម ទីនេះត្រូវបានគេប្រើប្រាស់ជាបន្ទាយទាហានផង ជាជម្រកជនភៀសខ្លួនផង។ ហើយនៅក្រោយមកក្នុងឆ្នាំ ១៩៨៨ វិនិយោគិនសិង្ហបុរីបានទិញ និងជួសជុលសណ្ឋាគារនេះ ហើយបើកឡើងវិញនៅឆ្នាំ ១៩៩០ រហូតដល់នៅឆ្នាំ ២០០៥ ក្រុមហ៊ុន Royal Group បានទិញយក និងគ្រប់គ្រងរហូតមកដល់បច្ចុប្បន្ន។

សណ្ឋាគារកាំបូឌីយ៉ាណា នៅតែបើកដំណើរការជាធម្មតាដល់បច្ចុប្បន្ន មានសរុបជាង ២០០ បន្ទប់ ហើយការរៀបចំទាំងក្នុង និងក្រៅ គឺនៅតែស្រស់ស្អាត មានមុខងារគ្រប់គ្រាន់ មានអាងទឹក ភោជនីយដ្ឋាន ហាងនំ ហាងលក់វត្ថុអនុស្សាវរីយ៍ និងមានបន្ទប់ដែលមានទេសភាពទៅកាន់ទន្លេ និងទីក្រុងភ្នំពេញយ៉ាងស្រស់ស្អាត។ ប្រវត្តិសាស្រ្ត និងអាយុកាលស្ថាបត្យកម្ម បានលើកកម្ពស់តម្លៃនៃអគារនេះបន្ថែម និងក្លាយជាមរតកមួយដែលយើងគួរតែរក្សាបន្តទៅមុខ។

• ឯកសារយោង៖
- Building Cambodia: 'New Khmer Architect' 1953-1970
- Architectural Guide Phnom Penh
- Hotel Cambodiana

• អរគុណជាពិសេសដល់ Hotel Cambodiana សម្រាប់ការអនុញ្ញាតឲ្យក្រុមការងារផ្ដិតយករូបភាព
📷Bao, Pakdekar Creative

First Sketch Meetup collab! 🙌🏻✨
31/08/2026

First Sketch Meetup collab! 🙌🏻✨

Address

ដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៧
Phnom Penh
KINGDOM OF CAMBODIA �

Alerts

Be the first to know and let us send you an email when Archesthetic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Archesthetic:

Shortcuts

Share