STS Cambodia STS Hello

17/08/2025
13/08/2025

BREAKING: កងទ័ពឈ្លានពានថៃ នឹងបើកការវាយប្រហារមកលើកម្ពុជាសារជាថ្មី អាចនៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃ១៤ ខែសីហា !

(ភ្នំពេញ)៖ យោងតាមប្រភពព័ត៌មានដែលទុកចិត្តបានរាយការណ៍ឲ្យដឹងថា នៅវេលាម៉ោង១០៖០០នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥ អាជ្ញាធរថៃ បានធ្វើការបិទសាលារៀន និងឱ្យកូនសិស្សវិលត្រឡប់ទៅផ្ទះវិញ ដើម្បីត្រៀមធ្វើការជម្លៀសប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិដាន ឃុំដាន ស្រុកកាប់ជើង ខេត្តសុរិន្ទ ទៅទីកន្លែងមានសុវត្ថិភាព។

យោងតាមប្រភពព័ត៌មានដដែល, កងទ័ពថៃបានគ្រោងនឹងវាយប្រហារមកលើកម្ពុជានៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយកងទ័ពថៃបានចល័តកម្លាំងទ័ព និងសព្វាវុធជាច្រើនចូលមកក្នុងតំបន់ព្រំដែនកម្ពុជាថៃ ក្នុងនោះមានរថក្រោះជាច្រើនគ្រឿង ដើម្បីធ្វើសកម្មភាពឈ្លានពានដោយប្រដាប់សាជាថ្មីមកលើបូរណភាពទឹកដីកម្ពុជា។

ទង្វើនេះបង្ហាញថា ភាគីថៃបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរម្តងហើយម្តងទៀតលើបទឈប់បាញ់ ដែលសម្រេចបានក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងចំណុចសម្រេចក្នុងកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕

*** សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមនាំគ្នាប្រើប្រាស់បណ្តាញទំនាក់ទំនង CoolApp របស់ខ្មែរដើម្បីបង្ហាញពីជាតិនិយមរបស់យើង និងសុវត្ថិភាពក្នុងដែនប្រទេសកម្ពុជាយើង !

Please download
https://downloads.coolapp.com.kh

12/08/2025
12/08/2025
11/08/2025
08/08/2025

យើងជាប្រជាជាតិខ្មែរ ត្រូវតែអរគុណ និងដឹងគុណលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានចូលរួមចំណែកយ៉ាងធំធេងសម្រាប់ការបញ្ចប់សង្គ្រាមមួយនេះ!

We, the people of Cambodia, would like to express our deepest gratitude to Prime Minister of Malaysia, Anwar Ibrahim, for his significant role in ending the war."

"Kami, rakyat Kemboja, ingin merakamkan setinggi-tinggi penghargaan kepada Perdana Menteri Malaysia, Dato' Seri Anwar Ibrahim, atas peranan besar beliau dalam menamatkan peperangan ini."

05/08/2025

សូមបងប្អូនទាំងអស់គ្នានាំគ្នាទៅខំមិនអរគុណនៅផេកប្រពន្ធរបស់ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ ផង​ ផេកប្រពន្ធគាត់មានឈ្មោះថា​ Melania Trump តេីហេតុអ្វីបានជាពួកយេីងគួរតែធ្វេីបែបនេះ?

ក្នុងពេលថ្មីៗនេះ​ ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ បានប្ដូរចិត្ដទៅជួយ​ អ៊ុយក្រែន​ ពេញមួយទំហឹងវិញ​ នេះគឺដោយសារតែឥទ្ធិពលរបស់ប្រពន្ធគាត់
នៅពេលដែលគេធ្វេីការសម្ភាសន៍ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ លោកក៏បានភ្លាត់មាត់ថា​ “ នៅពេលដែលខ្ញុំបានសន្ទនាជាមួយ ពូទីន តាមទូរស័ព្ទរួចហេីយ​ ខ្ញុំក៏បានទៅនិយាយប្រាប់ប្រពន្ធខ្ញុំថា​ “​ ការសន្ទនាគឺល្អណាស់​ ស្ដាប់មេីលទៅ​ ពូទីន​ដូចជាបុរសម្នាក់ដែលចង់បានសន្តិភាព”
បងប្អូន​ ក្រោយពេលដែលប្រពន្ធរបស់លោកប្រធានាធិបតី​ ដូណាល់​ ត្រាំ​ បានឮបែបនេះភ្លាម​ លោកស្រីក៏និយាយតបទៅប្ដីថា​ “ អូ..អញ្ចឹងតេី​ទេីបបានជា​ ទេីបតែទៅស្រោចមុីសុីលទៅលេី​ អ៊ុយក្រែន​ នៅយប់នេះទៀត​ ”
បងប្អូន​ បន្ទាប់ពីប្រធានាធិបតី​ ត្រាំ​ ឮបែបនេះភ្លាម​ លោកក៏បានភ្ញាក់ព្រឺតតែម្ដង ហេីយលោកក៏បន្តទៀតថា​ “អូ..ការពិត​ ពូទីន​ បានបោកខ្ញុំរហូតមក”

បងប្អូននេះគឺបានបញ្ជាក់ថា​ ប្រពន្ធរបស់លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ គឺមានឥទ្ធិពលទៅលេីប្ដីរបស់គាត់ក្នុងគោលនយោបាយការបរទេស
នេះគឺបានបង្ហាញថា​ Melania Trump គឺបានដឹងពីអ្វីដែលត្រូវ​ និង​ ខុស
លោកស្រីបានដឹងច្រេីនអំពីពិភពលោក
លោកស្រីគឺយល់ពីចិត្ដប្រទេសដែលត្រូវបានគេឈ្លានពាន​ និង​ មានការអាណិតអាសូរផងដែរ
ខ្ញុំគិតថាវាគឺជាគំនិតល្អមួយ​ដែលពួកយេីងគួរតែនាំគ្នាទៅខំមិនអរគុណទៅកាន់ផេកលោកស្រី​ Melania Trump ផងដែរ​ មិនត្រឹមតែលោកប្រធានាធិបតី​ ដូណាល់​ ត្រាំ​ នោះទេ
បងប្អូនធម្មតាហេីយប្រពន្ធគឺជិតស្និតជាមួយនឹងប្ដីខ្លាំងជាងគេបំផុត​
សម្ដីរបស់ភរិយាមួយម៉ាត់​គឺខ្លាំងជាង​ ក្រុមហ៊ុនសារព័ត៌មាន 100​ ទៅទៀត
Dear Melania Trump, I want to thank you and your husband, President Donald Trump, for stopping Thailand from attacking Cambodia. We hope that one day you and your family will come visit Cambodia to see how much we love you here. Your husband is a celebrity here. There are even billboards of President Donald Trump. We are rooting for his Nobel Peace Prize. Thank you again, my first lady!
Melania Trump 🇰🇭🇺🇸
ប្រភព៖ The Kanitha Show

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when STS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

About Digi

Digi is an Internet Service Provider, well known brand in the retail customer segment of Phnom Penh. The company is serving customers since 2008. Digi’s management team consists of professionals from different countries. It gives combined strength of international expertise and local knowledge resulting in deep adaptation of implemented solutions. The team has created an effective sales and post-sale organization system to serve big scale customer base.

Our Mission is to help our Customers to be connected to the World by providing highly professional, technologically-advanced, simplified service.

Our Vision is to be a leading Internet provider, a first priority option to consumers providing diversified and comprehensive range of telecommunication and content delivery services in urban area of the Kingdom of Cambodia.

#Digi #Digi_Internet #Digi_Family_Plus #DigiCambodia