16/11/2025
មកចែករំលែកបទពិសោធន៍ក្នុងការអានរឿងរបស់Admin ផេក
ខុសត្រូវអីហាមប្រកែប្រកាន់៖
+Manhua ប្រៀបបាននឹងមីហឹរកម្រិតសូន្យ
+ឯWebtoon ប្រៀបបាននឹងមីហឹរកម្រិត១
ចំណែកManhwa មានច្រើនកម្រិត
Ex: កម្រិត២អានឹងគេមានសាច់រឿង plot twist អោយតាមដាន ជាពិសេសសម័យបុរាណ តួស្រីឆ្លាតដោះស្រាយបញ្ហាអីជាដើម
+បើអាកម្រិត៣ វាឈាយឡំឈុតឆាកស្នេហារោលរាលតិចៗ ប៉ុន្ដែនៅមានបិទបាំងខ្លះ សាច់រឿងនៅតែមាន plot twist អោយមើល អោយពិចារណាបាន
+បើអាកម្រិត៤វិញ គឺចាប់ផ្ដើមបាត់ plot twist បណ្ដើរៗហើយ ភាគច្រើនចំណងជើង មិត្តភក្ដិបងប្រុស Oppa អីនឹង ប៉ុន្ដែនៅយកជាការបានមិនទាន់បាត់បង់សីលធ៌មអីទេ😂
+បើអាកម្រិត៥វិញគឺបាត់ទាំង plot twist បាត់ទាំងសីលធ៌ម បើឃើញពាក្យ៣នេះ អានឹងហើយកម្រិត៥( Adult, S+m+u+t , Mature) ប្រភេទនេះគេអានដើម្បីកំដរអារម្មណ៍ chill chill បើយកវាមកទុកក្នុងខួរក្បាលឬអត់? អ្នកបកម្នាក់នេះសូមហាម អានសប្បាយៗរួច បំភ្លេចចោលទៅ កុំទុកក្នុងចិត្តអី ព្រោះសាច់រឿងប្រភេទនឹង គេបង្កើតឡើងសម្រាប់មនុស្សដែលចូលចិត្តប្រភេទបែប erotic វាគ្មាន plot twist ឬតម្លៃអប់រំអីច្រើនទេ ដូចថាអញ្ចឹងដើម្បីរំសាយអារម្មណ៍ តានតឹង កំដរពេលវេលា (វាល្អជាងយកពេលទៅនិយាយដើមគេមិនអញ្ចឹង)គិតថាចប់ហើយត្រូវអត់ ? អត់ទេ នៅមានមួយទៀត អាចុងក្រោយនេះកម្រិត៧តែម្ដង
+ Manhwa បែបរឿងជប៉ុនជាប្រភេទដែលអ្នកគូរ inspired ពីរឿងកូនជ្រូក plot twist គឺ0% ផិតក្បត់100% អសីលធ៌ម100% ដាស់អារម្មណ៍អ្នកអាន100% ថាទៅអ្នកគូររឿងប្រភេទនេះ គឺមិនខ្វល់ពីគុណភាពទេ សំខាន់ពួកគាត់ផ្ដោតលើភាពសុិចសុីជាធំ ប៉ុន្ដែ Artwork 10/10 ស្អាតទាក់ទាញ ប៉ុន្ដែ Genreបែបនេះ មិនមែនសម្រាប់ក្មេងៗនោះទេ អានហើយហាមយកតម្រាប់តាម ….
+ សួរថាម៉េចក៏មិននិយាយពី Mangaផង មកពីអ្នកបកម្នាក់នេះអានហើយវាចេះតែចង់លានភ្នែក អក្សរតូចពេក មើលម្ដងៗចង់បែកសតិព្រោះអក្សរ មួយទៀតរូបភាពសខ្មៅ ហើយទំហំតូច អានេះហើយជាចំណុចដែល Admin យូរៗទើបអានម្ដង ប៉ុន្ដែសាច់រឿងគេល្អ លើកលែងតែចំណុចប៉ុន្មានខាងលើ ប៉ុន្ដែអានឹងហើយជា Signature របស់ Manga ក្នុងការអានAdmin Respect Culture របស់ប្រទេសនីមួយៗ សរុបមកវាមិនមែនជាបញ្ហាទេ ប៉ុន្ដែវាមិនមែនជារសជាតិ Admin
គ្រប់គ្នាចូលចិត្តកម្រិតណា ប្រាប់Admin វិញផង ចំណូលចិត្តក្នុងការអានវាគ្មានអីគួរអោយខ្មាសទេ កុំតែអានហើយយកទៅធ្វើតាម អានឹងដឹងតែផាច់ៗ ហើយ✌️