Knn tv online

Knn tv online Welcome to the official KNN NEWS page. The Emergency News Agency provides 24-hour breaking news

09/10/2026

សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទថ្មីនៃការដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា
គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ការដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦

#ក្រសួងការពារជាតិ #កាតព្វកិច្ចយោធា #កងយោធពលខេមរភូមិន្ទ
----------------------------------
- Telegram ក្រសួងការពារជាតិ https://t.me/modgovkhm
- Website ក្រសួងការពារជាតិ https://mod.gov.kh/
- TikTok ក្រសួងការពារជាតិ https://www.tiktok.com/
- X ក្រសួងការពារជាតិ https://x.com/modgovkh
- Youtube ក្រសួងការពារជាតិ https://www.youtube.com/

09/10/2026

ផ្សាយផ្ទាល់ ៖ សេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល» ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦

08/10/2026

បាត់ខ្លួនកម្មករសំណង់ម្នាក់ ក្នុងចំណោម៣នាក់ ខណៈ២នាក់ ត្រូវបានជួយសង្គ្រោះនៅក្នុងឧបទ្ទវៈហេតុស្រុតដីបណ្ដាលឲ្យបាក់របង នៅក្នុងភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦។

ស្រ្តី២នាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួសធ្ងន់ នៅក្នុងឧបទ្ទវៈហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ដ ដែលបានកើតឡើងនៅ...
08/10/2026

ស្រ្តី២នាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួសធ្ងន់ នៅក្នុងឧបទ្ទវៈហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ដ ដែលបានកើតឡើងនៅក្នុងភូមិដូង២ ឃុំត្រមួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦។

08/10/2026

ប៉ាំង ! ឡើងរង្គើរថយន្ដ «ម៉ូតូបុកគូទឡាន» ដោយសារបើកម៉ូតូឈ្ងោកមើលទូរស័ព្ទ «មិនមើលមុខ»។

08/10/2026

ផ្សាយផ្ទាល់ ៖ សេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល» ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦

07/10/2026

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ៖ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ស្ថិតនៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- Telegram ក្រសួងការពារជាតិ https://t.me/modgovkhm
- Website ក្រសួងការពារជាតិ https://mod.gov.kh/
- TikTok ក្រសួងការពារជាតិ https://www.tiktok.com/
- X ក្រសួងការពារជាតិ https://x.com/modgovkh
- Youtube ក្រសួងការពារជាតិ https://www.youtube.com/

សម្ដេច​តេជោ​ ហ៊ុន​ សែន​ ៖​ តាមពិតខ្ញុំមិនគួរតមាត់ជាមួយពួកបំផ្លាញជាតិប៉ុន្មានក្បាលនៅក្រៅប្រទេសនោះទេ ដូចម្តាយខ្ញុំប្រាប់ថា...
07/10/2026

សម្ដេច​តេជោ​ ហ៊ុន​ សែន​ ៖​ តាមពិតខ្ញុំមិនគួរតមាត់ជាមួយពួកបំផ្លាញជាតិប៉ុន្មានក្បាលនៅក្រៅប្រទេសនោះទេ ដូចម្តាយខ្ញុំប្រាប់ថា (បើឆ្កែខាំជើងយើងនោះយើងកុំខាំជើងឆ្កែវិញ) តែបើមិនបកស្រាយទេប្រជាជន និងអាចភ័ន្តច្រឡំ។

តាំងពីជំនាន់ខ្ញុំ នៅធ្វើនាយករដ្ឋមន្ត្រីរហូតពេលនេះឲ្យតែ រាជរដ្ឋាភិបាល ដាក់ឲ្យចរាចក្រដាស់ប្រាក់ថ្មី ពួកឆ្កែក្រៅរបងផ្ទះប៉ុន្មានក្បាលតែងតែនិយាយថា រាជរដ្ឋាភិបាល អស់លុយ ទើបបោះក្រដាស់ប្រាក់ថ្មី។

ខ្ញុំគ្រាន់តែប្រាប់ថា សាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម 2.5លានដុល្លារទេ (ពីរពាន់ប្រាំរយលានដុល្លារ) ឯបៀវត្តន៍១ខែចាយត្រឹម២៣០លានដុល្លារក្នុង១ខែទេ។ ចំណូល៩ខែជាង៥ពាន់លានដុល្លារ ដែលជាមធ្យម៥០០ទៅ៦០០លានដុល្លារ/ខែល្មមគ្រប់គ្រាន់ចំណាយ និងរក្សាទុកសាច់ប្រាក់ក្នុងរតនាគារមិនឲ្យទាបជាង២៥០០លានដុល្លារ។

សូមពួកនៅក្រៅស្រុកប្រញ៉ាប់យកលុយដែលប្រម៉ូលបាននៅវត្តភ្នំសេរីមកជូនជនភៀសសឹក ដែលពេលនេះ កំពុងរក្សាទុកដើម្បីចិញ្ចឹមបក្សនយោបាយមួយនៅក្នុងស្រុក។ ខ្ញុំនឹងបង្ហោះសារសម្លេងនៃការប្រជុំមួយ ដែលនិយាយដល់ការយកលុយ ដែលរៃអង្គាសបានសម្រាប់ជនភៀសសឹកសម្រាប់ជួយគណបក្សនៅពេលក្រោយ។

ឪពួកបោកប្រាស់ក្រៅស្រុកអឺយ បើចេះត្រូវចេះឲ្យគេកោត តែបើឆោតគឺត្រូវឆោតឲ្យគេអាណិត។ បើគង់តែ រាជរដ្ឋាភិបាល អស់លុយដែរ គួរតែអបអរសាទរ ព្រោះរាជរដ្ឋាភិបាល
នឹងឆាប់រលំ ឯពួកអស់លោកនឹងបានមក
កាន់អំណាច ដូចដែលអស់លោកដេក
ចង់រាល់ថ្ងៃ៕ (រូបភាព និង​អត្ថបទ​ដកស្រង់​ទាំងស្រុង​ ពី​ផេក​ផ្លូវ​ការរបស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​)

07/10/2026

Update: បង្ក្រាបបិទចោលទាំងស្រុងតាមសំណូមពររបស់ពលរដ្ឋ ចំពោះទីតាំងល្បែងជល់មាន់ និងឡូតូអនឡាញដុះស្លែល្មើសច្បាប់មួយកន្លែង នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ពីសំណាក់លោក ឃួង ស្រេង និងសេនាធិការ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ តាមរយៈការចាត់ឲ្យកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន !

07/10/2026

សូមអជ្ញាធរសង្កាត់ក្រាំងធ្នុងខណ្ឌសែនសុខមេត្តាចុះទៅត្រួពិនិត្យទីតាំងល្បែងសុីសងមួយកន្លែងនេះផងនៅមិនឆ្ងាយពីសាលាសង្កាត់ទេសូមជួយលប់បំបាត់ល្បែងសុីសងក្នុងមូលដ្ឋានដែលកុំពុងសន្ងំពួនលួចលាក់បេីកល្បែងសុីសខុសច្បាប់។ ០៧តុលា២០២៦

Address

Phnom Penh
120901

Telephone

+85581827878

Alerts

Be the first to know and let us send you an email when Knn tv online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Knn tv online:

Shortcuts

Share

Category