17/08/2023
អត្ថន័យ & អត្ថប្រយោជន៍ EBA & GSP
ចម្លើយខ្លីៗ៖ EBA & GSP គឺលុយជិត 1B/ឆ្នាំ
(1 Billion Dollars = 1,000 លានដុល្លារ)
មកទល់នឹងម៉ោងនេះ ពលរដ្ឋខ្មែរយើងភាគច្រើន នៅតែមិនយល់ មិនដឹងថាស្អីទៅហៅថា EBA និង GSP នៅឡើយ??
មូលហេតុ ប្រហែលជាពុំសូវបានទទួលព័ត៌មាន និង គេមិនផ្សព្វផ្សាយឱ្យបានដឹងទូលំទូលាយផងថា ជាស្អីផងក៏មិនដឹង!
1- EBA (Everything But Arms)ត្រូវបានសភានៃសហគមន៍អឺរ៉ុប ២៨ ប្រទេស នៅទីក្រុង ប្រ៊ុចសែល EU Congress @ Bruxelles Belgium សម្រេចផ្តល់មកកម្ពុជា គិតជាទឹកប្រាក់ 676 លានដុល្លា ជារៀងរាល់ឆ្នាំ។ ទឹកប្រាក់ដ៏សន្ធឹកសន្ធាប់នេះ គឺ EU (European Union) ជួយចេញឱ្យកម្ពុជា មានលទ្ធភាពនាំទំនិញសព្វសារពើពីកម្ពុជា (វៀរលែងតែអាវុធ) ទៅដាក់លក់ក្នុងទីផ្សារ EU ដោយពុំចាំបាច់បង់ពន្ធគយនាំចូល។ ប៉ុន្តែ វាក៏មានលក្ខខណ្ឌរបស់វាដែរ គឺ ស្តារ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន និង ផ្សេងៗទៀត ។ល។
2- GSP (Generalized System of Preferences )ផ្តល់ឱ្យដោយ USA គិតជាទឹកប្រាក់ប្រមាណ 300 លានដុល្លាប្រចាំឆ្នាំ ហើយ ទឹកប្រាក់ដ៏សម្បើមនេះ សហរដ្ឋអាម៉េរិក ជួយកម្ពុជា ក្នុងការនាំទំនិញពីកម្ពុជា ទៅដាក់លក់ក្នុងទីផ្សារសហរដ្ឋអាម៉េរិកដោយពុំចាំបាច់បង់ពន្ធគយនាំចូល។ វាមានលក្ខខណ្ឌ ស្រដៀងគ្នានឹងករណី EBA ខាងលើដែរ។
សរុប គិតជាសាច់លុយ ប្រមាណជិត ពាន់លានដុល្លា ក្នុង ១ឆ្នាំ ដែល EU និង USA ជួយកម្ពុជា យើង។ លុយនេះ គេឱ្យយើងទទេៗ ជារៀងរាល់ឆ្នាំ ។