បណ្ឌិត្យសភាយោធាចិន Cambodian Cadets of PLA

បណ្ឌិត្យសភាយោធាចិន Cambodian Cadets of PLA សិក្ខាកាមយោធាសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន

🙏🏻🙏🏻🙏🏻🙏🏻
28/07/2025

🙏🏻🙏🏻🙏🏻🙏🏻

ជាលទ្ធផលដ៏ត្រចះត្រចង់ពីចំនួបរវាងខ្ញុំ និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖

1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង2400 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។

2. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង0700 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ និង

3. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ខ្ញុំសូមអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ ខ្ញុំក៏សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ ខ្ញុំក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តអោយភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ។

ខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងកងទ័ពកម្ពុជានិងកងទ័ពថៃនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់ការកសាងទំនុកចិត្តរវាងគ្នា និងការកែលំអរស្ថានការអោយប្រសើរឡើង ឈានទៅរកប្រក្រតីភាពនៅពេលអនាគត។

A fruitful outcome from the meeting between myself and H.E. Phumtham Wechayachai, Acting Prime Minister of the Kingdom of Thailand, both the Cambodia and Thai sides have reached the following agreements:

1. An immediate and unconditional ceasefire, with effect from 24:00 hours (local time) on 28 July 2025. This is a vital first step towards de-escalation and the restoration of peace and security.
2. To convene informal meeting of regional commanders (Regional Military 1 and 2 on the Thai side and Regional Military 4 and 5!of the Cambodian side) at 07:00 hours on 29 July 2025, and followed by meeting with the Defense Attaches led by the Chair of ASEAN, if both sides agreed; and
3. To convene a meeting of the General Border Committee (GBC) on 4 August 2025, to be hosted by Cambodia

I would like to thank H.E. Prime Minister Anwar Ibrahim for initiating and facilitating this meeting and serving as host. I would also like to extend my thanks to H.E. President Donald Trump for his support for the immediate ceasefire negotiation process in order to build peace through the United States’ co-organizing of today’s meeting. I also thank the Government of China, which has consistently encouraged both sides to seek a ceasefire and actively supported this special meeting.

I firmly believe that this ceasefire agreement between the Cambodian and Thai armed forces is a crucial foundation for building mutual trust, improving the situation, and paving the way for returning to normalcy in the future.

#ហ៊ុនម៉ាណែត
#កម្ពុជា

ដើម្បីអបអរសាទរ "ទិវាភាសាចិនអន្តរជាតិ 国际中文日" សាលាវិស្វកម្មទ័ពជើងគោកបានរៀបចំកម្មវិធីដាក់តាំងបង្ហាញស្តង់វត្ថុអនុស្សាវរីយ៍និ...
18/04/2025

ដើម្បីអបអរសាទរ "ទិវាភាសាចិនអន្តរជាតិ 国际中文日" សាលាវិស្វកម្មទ័ពជើងគោកបានរៀបចំកម្មវិធីដាក់តាំងបង្ហាញស្តង់វត្ថុអនុស្សាវរីយ៍និងម្ហូបអាហារនានាតំណាងប្រទេសរៀងខ្លួននិងការសម្តែងនានារបស់ប្រទេសនីមួយៗជាលើកដំបូងបង្អស់របស់សកលវិទ្យាល័យ។ ក្នុងនោះដែរ និស្សិតកម្ពុជាទាំងអស់នៃសកលវិទ្យាល័យបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំស្តង់ ក៏ដូចជាបាននាំយកចង្វាក់ម៉ាឌីហ្សុនរបស់ខ្មែរយើងមករាំសម្តែងបង្ហាញជូនមិត្តអន្តរជាតិទាំងអស់ទស្សនាផងដែរ។ ឆ្លងកាត់ការវាយតម្លៃនាពេលបញ្ចប់កម្មវិធី ស្តង់កម្ពុជាយើងបានទទួលចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបណ្តាស្តង់នានាមកពីជាង១៣ប្រទេស។ ជាចុងក្រោយនិស្សិតខ្មែរយើងក៏បានធ្វើការជូនវត្ថុអនុស្សាវរីយ៍នានានិងក្រមាមួយចំនួនជូនថ្នាក់ដឹកនាំនៃសកលវិទ្យាល័យផ្ទាល់ទុកជាអនុស្សាវរីយ៍ផងដែរ។

អបអរសាទរ និងរីករាយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ! សិក្ខាកាមកម្ពុជាដែលមកបំពេញកម្មសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន...
14/04/2025

អបអរសាទរ និងរីករាយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ !
សិក្ខាកាមកម្ពុជាដែលមកបំពេញកម្មសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនបានប្រារពពិធី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរ ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន លាភសំណាង និងជោគជ័យថ្មីៗក្នុងជីវិតគ្រប់ៗគ្នាពេញមួយជីវិត។ សូមធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងបានសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីនេះ។

កីឡារស់ក្នុងសន្តិភាព ០៦.០២.២៥ការប្រកួតមិត្តភាពរវាងបណ្ឌិត្យសភាយោធាចិន និង បណ្ឌិត្យសភាយោធារុស្សុី
06/02/2025

កីឡារស់ក្នុងសន្តិភាព ០៦.០២.២៥
ការប្រកួតមិត្តភាពរវាងបណ្ឌិត្យសភាយោធាចិន និង បណ្ឌិត្យសភាយោធារុស្សុី

- អរគុណសន្តិភាព! - អរគុណនយោបាយ ឈ្នះ ឈ្នះ! - ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន...
09/11/2024

- អរគុណសន្តិភាព!
- អរគុណនយោបាយ ឈ្នះ ឈ្នះ!
- ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!

សិក្ខាកាមកម្ពុជាដែលមកបំពេញកម្មសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនបានប្រារពពិធី អបអរសាទរ បុណ្យឯករាជ្យជាតិនិងខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ

៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤

ចងចាំជានិច្ចព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមនៃព្រះករុណា ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមដង្ហែដោយយុទ្ធជន យុទ្ធនារី ខ្មែរអ្នកស្នេហាជាតិ និងប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីបុព្វហេតុឯករាជ្យជាតិ។

15/10/2024

🇰🇭🇰🇭🫡🫡🫡

នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ សិក្ខាកាមកម្ពុជាក្នុងសាកលវិទ្យាល័យវិស្វកម្ម កងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន ក្នុងទីក្...
15/10/2024

នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ សិក្ខាកាមកម្ពុជាក្នុងសាកលវិទ្យាល័យវិស្វកម្ម កងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន ក្នុងទីក្រុងណានជីង បានប្រារព្ធខួបលើកទី១២ នៃទិវាប្រារព្ធព្រះរាជពិធី​ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ " ព្រះបរមរតនកោដ្ឋ " ។

សិក្ខាកាមជំនាញបញ្ជាការថ្មេីរជេីង​ នៃសាលាបណ្ឌិតសភាយន្តកម្មទ័ពថ្មេីរជេីង នៅទីក្រុង SHIJIAZHUANG ខេត្ត HEBEI សាធារណះរដ្ឋប្រ...
15/10/2024

សិក្ខាកាមជំនាញបញ្ជាការថ្មេីរជេីង​ នៃសាលាបណ្ឌិតសភាយន្តកម្មទ័ពថ្មេីរជេីង នៅទីក្រុង SHIJIAZHUANG ខេត្ត HEBEI សាធារណះរដ្ឋប្រជាមានិតចិន បានប្រារព្ធពិធីរំលឹកខួបគម្រប់ ១២ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ នាព្រឹកថ្ងៃនេះ។

សិក្ខាកាមវគ្គបំប៉នយោធាចារ្យ នឹង សិក្ខាកាមកម្ពុជាជំនាញកាំភ្លើងធំកាពារអាកាស កំពុងសិក្សានៅទីក្រុងហឺហ្វៃបានប្រារព្ធពិធីរំលឹក...
15/10/2024

សិក្ខាកាមវគ្គបំប៉នយោធាចារ្យ នឹង សិក្ខាកាមកម្ពុជាជំនាញកាំភ្លើងធំកាពារអាកាស កំពុងសិក្សានៅទីក្រុងហឺហ្វៃបានប្រារព្ធពិធីរំលឹកខួបគម្រប់ ១២ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុនៅព្រឹកថ្ងៃនេះ។ 🇰🇭🇰🇭

សូមអបអរសាទរអតីតសិក្ខាកាម នៃសាលាបណ្ឌិតសភាកងទ័ពជើងទឹកចិន បង ខូវ បូរិន ដែលត្រូវបានរាជរដ្ឋាភិបាល តំឡើងឋានន្តរស័ក្ត និង តួនាទ...
14/09/2024

សូមអបអរសាទរអតីតសិក្ខាកាម នៃសាលាបណ្ឌិតសភាកងទ័ពជើងទឹកចិន បង ខូវ បូរិន ដែលត្រូវបានរាជរដ្ឋាភិបាល តំឡើងឋានន្តរស័ក្ត និង តួនាទី ជា វរនាវីត្រី នាយរង ខុទ្ទកាល័យនៃទីបញ្ជាការដ្ឋានកងទព័ជើងទឹកជ្រោយចង្វា 💐💐💐💐

🙏🏻🙏🏻🇰🇭🇰🇭
31/08/2024

🙏🏻🙏🏻🇰🇭🇰🇭

យើងខ្ញុំជាបណ្ឌិតសភាយោធាចិនដែលបានចប់វគ្គ និង កំពុងសិក្សាបានស្ម័គ្រចិត្តចូលរួម​មូល​និធិ​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​កស...
29/08/2024

យើងខ្ញុំជាបណ្ឌិតសភាយោធាចិនដែលបានចប់វគ្គ និង កំពុងសិក្សាបានស្ម័គ្រចិត្តចូលរួម​មូល​និធិ​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​ព្រំដែន​ ដេីម្បី​បុព្វហេតុ​ជាតិ 🇰🇭🇰🇭

Address

Phnom Penh

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+855882673333

Website

Alerts

Be the first to know and let us send you an email when បណ្ឌិត្យសភាយោធាចិន Cambodian Cadets of PLA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share