Dalis Hay Journalist

Dalis Hay Journalist Follow to know about other news � �

15/11/2023

Bad Lair
Cover song🎵 by Lis
My pronunciation is not good yet sorry guys🙏🏼
Enjoy your night's sleep.🌙💤

28/09/2023

សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះស្លា និង វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បានបញ្ឈប់ការលក់ភេសជ្ជៈកំប៉ុង និងនំកញ្ចប់ទាំងស្រុងដើម្បីថែរក្សាសុខភាពរបស់សិស្សានុសិស្ស

ដើម្បីជាការគិតគូដល់សុខភាពរបស់ក្មេងៗសិស្សានុសិស្ស ក៏ដូចជាការអនុវត្តស្របទៅនឹងការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះស្លា និងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន កោះស្លា ស្ថិតនៅក្នុងភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត បានបញ្ឈប់រាល់លក់នំកញ្ចប់ ឬភេសជ្ជៈណាមួយដែលប៉ះពាល់ដល់សុខភាពកុមារ ជំនួសវិញដោយការលក់នំខ្មែរជំនួសវិញ។

គួរបញ្ជាក់ថា កាលពីកន្លងមកយើងសង្កេតឃើញនៅតាមបណ្តាញសង្គមបានចែករំលែកពីផលប៉ះពាល់នៃនំកញ្ចប់ និងភេសជ្ជៈកំប៉ុងដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពកុមារ ធ្វើឱ្យមានអាការៈពុលចំណីអាហារ ទន់ដៃទន់ជើង និងឈានទៅដួលសន្លប់។ ជាមួយគ្នានេះ ក្រសួង បានផ្សព្វផ្សាយពីចំណីអាហារបង្កហានិភ័យដល់សុខភាពកុមារ និងហាមឃាត់នៅក្នុងគ្រឹះស្ថានសិក្សាមានច្រើនប្រភេទ ជាប្រភេទនំកញ្ចប់ ចាហ៊ួយមានថង់ប្លាស្ទីក ប្រហិត សាច់ក្រក់ចៀនបំពងខ្លាញ់ ទឹកភេសជ្ជៈកំប៉ុង ជើងមាន់ស្រោបថង់ប្លាស្ទីករបស់ចិន ឪឡឹកផ្អែមដាក់ក្នុងកញ្ចប់ផ្ទាស្ទីក ទឹកសឺរ៉ូលាយលក្ខ និងចំណីអាហារនំកញ្ចប់គ្រប់ប្រភេទ។

កន្លងមកមានសាលារៀនមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សារបស់ក៏ដូចសជាឯកជននៅតាមបណ្តារាជធានី-ខេត្តមួយចំនួនបានប្រកាសពីបម្រាមហាមលក់នំចំណីកញចប់ ឬភេសជ្ជៈកំប៉ុង ដែលផ្តល់ផលប៉ះពាល់ដល់សុខភាពកុមារ ជំនួសមកវិញដោយការលក់នំខ្មែរជាច្រើនមុខដូចជា នំអន្សមចេក អន្សមជ្រូក នំគម នំត្នោត នំកង នំអាកោ នំពុម្ភ នំល្ពៅ នំត្រឡាច ពោតស្ងោរ ដំឡូងឆឹង ដំឡូងស្ងោរជាដើម។

ពិតជាគួរឱ្យសរសើចំពោះគណៈគ្រប់គ្រងសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន កោះស្លា និង វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន កោះស្លា នេះជាការួមចំណែកដ៏សំខាន់ ក្នុងការយកចិត្តទុកលើសុខភាពសិស្សានុសិស្សជាចម្បង ដែលជាកត្តាសំខាន់អាចជះឥទ្ធិពលដល់ការសិក្សារបស់ពួកគេ ទន្ទឹមនឹងនេះការលក់នំខ្មែរក្នុងសាលារៀនក៏ជាផ្នែកមួយជួយរក្សាអត្តសញ្ញាណរបស់ជាតិផងដែរ៕ ដោយ ហាយ ដាលីស ខ្មែរឥសាន

28/09/2023
ទិដ្ឋភាពភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិសម្រុកនាំគ្នាទៅផ្ដិតយករូបភាពយ៉ាងច្រើនកុះករនៅប្រាសាទអង្គរវត្ត នៃព្រឹត្តិការណ៍សមរាត...
22/09/2023

ទិដ្ឋភាពភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិសម្រុកនាំគ្នាទៅផ្ដិតយករូបភាពយ៉ាងច្រើនកុះករនៅប្រាសាទអង្គរវត្ត នៃព្រឹត្តិការណ៍សមរាត្រីដ៏កម្រ ដែលកើតឡើង ២ដងក្នុងមួយឆ្នាំ ដោយព្រះអាទិត្យ រះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ។​

រូបភាពដោយ៖ លោក កឹម សុវណ្ណា

ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី“ជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំអង្គភាពសារព័ត៌មាន"ក្រោមអធិបតីភាពរបស់ ឯកឧត្តម នេត្រ ភក្ត្...
18/09/2023

ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី“ជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំអង្គភាពសារព័ត៌មាន"ក្រោមអធិបតីភាពរបស់ ឯកឧត្តម
នេត្រ ភក្ត្រា រដ្ធមន្ត្រីក្រសួងព័ត៌មាន ដែលផ្តល់នូវមហារកេត្តិយសចែកវិញាបនបត្រដល់សក្ខាកាមដែលបានចូលរួមវគ្គសិក្សាខាងលេីនេះចំនួន ៣៨១នាក់ ភាគច្រេីនជាអ្នកសារព័ត៌មាន និងខ្លះជាមន្ត្រីព្រមទាំងនិសិត្ស នាល្ងាចថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០២៣។

18/09/2023

ក្រោមអធិបតីភាពរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ធមន្ត្រីក្រសួងព័ត៌មានដែលបានអញ្ចេីញចូលរួមបិទវគ្គបណ្តុះបណ្តាល ស្តីពី "ជំនាញគ្រប់គ្រង នឹងភាពជាអ្នកដឹកនាំអង្គភាពសារព័ត៌មាន" និងផ្តល់ជាកេតិយសដល់ខ្ពងខ្ពស់ចែកវិញាបនបត្រជូនដល់សក្ខាកាមដែលបានចូលរួមនៅវគ្គបណ្តុះបណ្តាលខាងលេីនេះ នាល្ងាចថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៣

ពិធីបិទវត្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រដល់អ្នកសាព៏ត៌មាន ស្តីពីមូលដ្ឋានគ្រឹះនៃវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាបរង...
14/09/2023

ពិធីបិទវត្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រដល់អ្នកសាព៏ត៌មាន ស្តីពីមូលដ្ឋានគ្រឹះនៃវិស័យធនាគារ ហិរញ្ញវត្ថុ និងធានា
រ៉ាបរងនៅកម្ពុជា នាល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣

អ្នកសារព័ត៌មានរៀនកាពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមបណ្តាញសង្គម អ្នកសារព័ត៌មានជិត១០០នាក់ បានរៀនពីរបៀបកាពារខ្លួនពីការវ...
01/09/2023

អ្នកសារព័ត៌មានរៀនកាពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមបណ្តាញសង្គម

អ្នកសារព័ត៌មានជិត១០០នាក់ បានរៀនពីរបៀបកាពារខ្លួនពីការវាយប្រហារ ការគំរាមគំហែងតាមអ៊ីន ធឺណិត និងការបោកប្រាស់តាមបណ្តាញសង្គម ដែលកំពុងកើតឡើងនៅជុំវិញពិភពលោក។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងនៅឯពិធីប្រគល់វិញ្ញាបនប័ត្រនាល្ងាចថ្ងៃព្រហស្បត៌នេះថា “នេះជាវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានលើកទី២ហើយ ក្នុងរយៈពេលពីរខែ លើប្រធានបទ “ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព” ដោយផ្តោតសំខាន់ទៅលើ “ហានិភ័យថ្មីៗ និងការគំរាមគំហែងតាមអ៊ីនធឺណិត, ចេះការពារសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត/ អ៊ីមែល និងបណ្ដាញព័ត៌មានសង្គម, ចេះការពារឯកជនភាព និងទិន្នន័យផ្ទាល់ខ្លួន និងចេះកាពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមអនឡាញ”។
វគ្គបណ្តុះបណ្តាលខាងលើត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាអ្នកផ្តល់ទីកន្លែង និងផ្តល់គ្រូឧទ្ទរសនាមជំនាញៗ ដើម្បីធានាថាក្រោយសិក្សាចប់នឹងយកទៅអនុវត្តបានដោយប្រសិទ្ធភាព។
លោក ពុយ គា បានថ្លែងថា “អ្នកសារព័ត៌មានប្រៀបបាននឹងកងទ័ពជួរមុខមួយក្នុងការប្រើប្រាស់បញ្តាញសង្គម ដូច្នេះអ្នកសារព័ត៌មានត្រូវមានចំណេះដឹងបន្ថែមក្នុងការការពារខ្លួន”។
ក្រៅពីជំនាញខាងលើអ្នកសារព័ត៌មាន ក៏ត្រូវបានបំប៉នបន្ថែមលើចំណេះដឹងក្នុងការប្រើប្រាស់កម្មវិធីថត កាត់តវីដេអូតាមទូរស័ព្ទដៃ ការEditរូបថត ដាក់ក្រេឌីតលើរូបថតដោយប្រើទូរស័ព្ទដៃ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ( Messenger, Telegram, What's App ) ។ល។
លោក ពុយ គា បានវាយតម្លៃខ្ពស់ទៅលើក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលលោកប្រៀបប្រដូចក្រសួងមួយនេះទៅនឹង “កូនក្រមុំដ៏ស្អាត” ដែលស្ថាប័នណាក៏ត្រូវការចង់នែបនិត្យជាមួយក្នុងការប្រតិបត្តិការងារឱ្យលឿនរហ័ស និងប្រកបដោយសុវត្ថិភាពនាសម័យឌីជីថល។
ដោយឡែក លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងថា “បច្ចេកវិទ្យាឌីជីថលចេះតែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាកត្តាចំបងតម្រូវឱ្យអង្គភាពស្ថាប័ននានា ជាពិសេសបុគ្គលខ្លួនឯងតែម្តង ត្រូវចាប់យកបច្ចេកវិទ្យាឌីជីថលជាការចំបាច់ក្នុងជីវភាពការងារ និងការរស់នៅប្រចាំថ្ងៃ និងបន្តការយល់ដឹងបន្ថែម បើមិនដូច្នេះទេអ្វីដែលយើងចេះពីប៉ុន្មានឆ្នាំមុន ត្រូវបាត់បង់ទាំងអស់!”
លោក សុផាណារិទ្ធិ បានបន្ថែមទៀតថា “ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បាន និងកំពុងខិតខំរៀបចំវគ្គបណ្តុះបណ្តាលជាច្រើន ដើម្បីបញ្ជ្រាបការយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យា និងផលប៉ះពាល់នានា ដែលកំពុងមានការគំរាមកំហែង និងហានិភ័យថ្មីៗនៅលើប្រព័ន្ធអ៊ីនធឺណិតដល់មន្រ្តីរាជការ នៅតាមស្ថាប័ននានា ក៍ដូចជាកម្មវិធីសិក្សាជាច្រើនរួមទាំងការផ្តល់អាហារូបករណ៍សម្រាប់លើកទឹកចិត្តសិស្សានុសិស្ស ដើម្បីចាប់យកជំនាញនេះ ក្រសួងក៍បាន និងកំពុងរៀបចំផ្សព្វផ្សាយមាតិការអំពីការយល់ដឹងបច្ចេកវិទ្យាឌីជីថល ដើម្បីប្រជាពលរដ្ឋអាចទទួលបានព័ត៌មាន និងងាយស្រួលយល់ដឹងអំពីបច្ចេកវិទ្យាថ្មីៗ”។
អ្នកសារព័ត៌មាន ដែលមានបំណងចង់បន្ថែមចំណេះដឹង និងជំនាញលើការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង សង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពអាចទំនាក់ទំនងមកក្លិបអ្នកកាសែតកម្ពុជាដើម្បីក្លិបស្នើទៅលោករដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកបណ្ឌិត ជា វ៉ាន់ដេត ដើម្បីរៀបចំបើកវគ្គបណ្តុះបណ្តាលបន្តទៀតដោយឥតគិតថ្លៃ៕

ពិធីបិទសិក្ខាសិលាស្តីពី«ការប្រេីប្រាស់ប្រព័ន្ធទំនាក់ទនងសង្គមប្រកបដោយប្រសិនតិភាពនិងសុវត្តិភាពសម្រាប់អ្នកសាព័ត៌មាន»ជូនដល់ស...
31/08/2023

ពិធីបិទសិក្ខាសិលាស្តីពី«ការប្រេីប្រាស់ប្រព័ន្ធទំនាក់ទនងសង្គមប្រកបដោយប្រសិនតិភាពនិងសុវត្តិភាពសម្រាប់អ្នកសាព័ត៌មាន»ជូនដល់សមាជិកក្លិបអ្នកកាសែតកម្ពុជា។
នាល្ងាចថ្ងៃទី៣១ខែសីហា ឆ្នាំ២០២៣ នៅសាលធំជាន់ទី៤Innovation center.

Address

Pompot
Phnom Penh
168

Website

Alerts

Be the first to know and let us send you an email when Dalis Hay Journalist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dalis Hay Journalist:

Share