LengLay KPP

LengLay KPP Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LengLay KPP, TV Channel, Phnom Penh.

09/06/2026

ថ្លែងចេញពីជម្រកបណ្ដោះអាសន្ននៅបន្ទាយមានជ័យ សម្ដេច ហ៊ុន សែន នាព្រឹកថ្ងៃទី៩ ខែមិថុនា បានរម្លឹកថា ក្នុងពេលសភាពការណ៍កំពុងតានតឹងខ្លាំង ព្រះមហាក្សត្រ ចង់យាងសួរទុក្ខជនភៀសសឹកផ្ទាល់ ប៉ុន្តែសម្ដេចតេជោ ទូលថ្វាយស្នើសុំកុំទាន់យាងសួរសុខទុក្ខ ព្រោះកងទ័ពឈ្លានពានវាយប្រហារមិនរើសគោលដៅឡើយ។

09/06/2026

សម្តេច ហ៊ុន សែន សុំទោស​ពលរដ្ឋ ​ដែលគ្រាខ្លួននៅជានាយករដ្ឋមន្ត្រី «មិន​បានត្រៀមខ្លួនដើម្បីការប្រយុទ្ធមួយ ព្រោះ​ទុកចិត្តគេពេក»។ សព្វាវុធមិនគ្រប់គ្រាន់ពេលនេះ មិនមែនជាកំហុសនាយករដ្ឋមន្ត្រីបច្ចុប្បន្នឡើយ។@

‎ពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល‎ខ្សាច់កណ្ដាល ៖‎ នារសៀលថ...
08/06/2026

‎ពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ខ្សាច់កណ្ដាល ៖‎ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាល និងឯកឧត្តម ឆាយ រតនៈអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាឯក បានអញ្ជើញជាអធិតីភាព ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

‎បេក្ខភាពដែលបានទទួលសម្លេងគាំទ្រខ្ពស់ជាងគេ ចំនួន៥រូប ត្រូវមានអាទិភាពជ្រើសតាំងពីខ្ពស់មកទាបជាថ្នាក់ដឹកនាំយុវជនគណបក្សឃុំតាឯក តាមលំដាប់លំដោយពីប្រធាន អនុប្រធាន លេខាធិការ និងសមាជិកដូចខាងក្រោម៖

‎ ១.លោក សុន សុខគង់ អាយុ ២៤ឆ្នាំ ជាប្រធាន (ជំនួយការហិរញ្ញវត្ថុ) ទទួលបាន១៣៤ សម្លេង
‎ ២.កញ្ញា ថុល ស្រីល័ក្ខ អាយុ ២១ឆ្នាំ ជាអនុប្រធាន (ជំនួយការរដ្ឋបាលឃុំ) ទទួលបាន១២៩ សម្លេង
‎ ៣.ខេង គីមស៊ិញ អាយុ ២៣ឆ្នាំ ជាលេខាធិការ (ជំនួយការរដ្ឋបាលឃុំ) ទទួលបាន១២៧សម្លេង
‎ ៤.លោក ស្រេង ប៉ោស្រ៊ី អាយុ ២៧ឆ្នាំ ជាសមាជិក( អាជីវករ) ទទួលបាន១២៦សម្លេង
‎ ៥.លោកស្រី ឈាន សុភាព អាយុ ៣១ឆ្នាំ ជាសមាជិក (មន្ដ្រីកសិកម្មឃុំ) ទទួលបាន១១០សម្លេង

សម្តេចធិបតី រួមជាមួយនឹងភរិយា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតរបស់អាស៊ា...
08/06/2026

សម្តេចធិបតី រួមជាមួយនឹងភរិយា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតរបស់អាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។

រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី៨ មិថុនា ២០២៦

Together with H.E. Dr. PICH Chanmony HUNMANET, I am leading the Cambodian delegation on an Official Visit to the Socialist Republic of Viet Nam and attending the 3rd ASEAN Future Forum, to be held from 8-9 June 2026.

Phnom Penh, Monday morning, 8 June 2026

06/06/2026

ឡានវេអងខ្នាតយក្សមួយគ្រឿងបានលោតឆ័ត្រពីខេត្តឧត្តរមានជ័យមកខេត្តព្រះវិហារឆ្ពោះទៅខេត្តស្ទឹងត្រែងត្រូវបានអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ

ខេត្តព្រះវិហារ÷ក្រោយពីបានផ្សព្វផ្សាយព័ត៌មាននៅវេលាម៉ោងប៉ុន្មានជាង 12: និង 36 នាទីយប់ត្រូវនឹងថ្ងៃទី 6 ខែមិថុនាឆ្នាំ 2026 នៅចំណុចភូមិ បុស្សធំ ឃុំ ប្រមេរ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ នៅពេលវេលាម៉ោង 3:និង 10 នាទីរសៀលត្រូវនឹងថ្ងៃទី 6 ខែ មិថុនា ឆ្នាំ 2026 នេះក៌មានការចូលរួមពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ និង លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ ក៏បានកសាងសំណុំរឿងរថយន្តវេអងមួយគ្រឿងដែលដឹកផលអនុផលព្រៃឈើជន្លុងម្រេចគ្មានច្បាប់ដើម្បីធ្វើតាមនីតិវិធីផ្លូវច្បាប់
ផ្សាយចេញពីខេត្តព្រះវិហារ នៅថ្ងៃទី 6 ខែ មិថុនា ឆ្នាំ 2026

06/06/2026

ឡានវេអងខ្នាតយក្សមួយគ្រឿងបានលោតឆ័ត្រពីខេត្តឧត្តរមានជ័យមកខេត្តព្រះវិហារឆ្ពោះទៅខេត្តស្ទឹងត្រែងត្រូវបានអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ។កាលពីយប់ថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៦

05/06/2026

រដ្ឋបាលស្រុកស្វាយជ្រំ បើកវេទិកាផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងផ្លូវថ្នល់ ជូនប្រជាពលរដ្ឋនៅឃុំកំពង់ចំឡង

ក្រឡាប់រថយន្តដឹកកម្មករនៅស្រុករំដួល ខេត្តស្វាយរៀង(ស្វាយរៀង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មកររោងចក្រមួយគ្រឿង បានក្រឡ...
04/06/2026

ក្រឡាប់រថយន្តដឹកកម្មករនៅស្រុករំដួល ខេត្តស្វាយរៀង

(ស្វាយរៀង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មកររោងចក្រមួយគ្រឿង បានក្រឡាប់ផ្ងាេជើងបោកទៅនឹងថ្នល់ ចាក់កម្មករកម្មការិនីចោលរណូករណែលពេញផ្លូវ បណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់និងស្រាល ស្ថិតនៅក្នុងស្រុករំដួល ខេត្តស្វាយរៀង។
ករណីនេះកើតឡើងនៅវេលាម៉ោង ៦:១០ នាទីព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦។ទីតាំង៖ នៅចំណុចខាងមុខសាលាបឋមសិក្សាម្រាក ក្នុងភូមិស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

​ ស្ថានភាពបច្ចុប្បន្ន៖ សមត្ថកិច្ចជំនាញកំពុងអន្តរាគមន៍ហៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកជនរងគ្រោះទៅមន្ទីរពេទ្យ។សកម្មភាពសមត្ថកិច្ច និងមូលហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងតែសម្របសម្រួលចរាចរណ៍នៅកន្លែងកើតហេតុយ៉ាងសស្រាក់សស្រាំ ដើម្បីជៀសវាងការកកស្ទះ។ ទោះជាយ៉ាងណាក៏ដោយ គិតមកត្រឹមពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដដែលបង្កឱ្យមានការក្រឡាប់រថយន្តដឹកកម្មករនេះនៅឡើយទេ។គេហទំព័ររបស់យើងនឹងបន្តធ្វើបច្ចុប្បន្នភាព និងផ្សាយជូនព័ត៌មានលម្អិតបន្ថែមទៀត នៅពេលទទួលបានរបាយការណ៍ផ្លូវការពីសមត្ថកិច្ច។

03/06/2026

បណ្ណកម្មសិទ្ធិដីជាង ១ម៉ឺន ៣ពាន់បណ្ណត្រូវបានអាជ្ញាធរខេត្តកំពតបន្តផ្តល់ជូនពលរដ្ឋចំនួន២ឃុំក្នុងស្រុកទឹកឈូ

03/06/2026

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តស្វាយរៀង និងអភិបាលក្រុងបាវិត...

Address

Phnom Penh

Telephone

0979521927

Website

Alerts

Be the first to know and let us send you an email when LengLay KPP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category