Sesan Post News

Sesan Post News សេដ្ឋកិច្ច អចលនទ្រព្យ ពាណិជ្ជកម្ម សហគ្រិន នឹងការអភិវឌ្ឍ ។

សូមអបអរសាទរ ប្អូនៗនៃវិទ្យាល័យសេសានសុវត្ថិភាព ប្រឡងមធ្យមសិក្សាទុតិយភូមិ បាននិទ្ទេសល្អ B ។ មិនចាញ់រៀមច្បងប៉ុន្មានទេ កាលពីឆ...
01/11/2024

សូមអបអរសាទរ ប្អូនៗនៃវិទ្យាល័យសេសានសុវត្ថិភាព ប្រឡងមធ្យមសិក្សាទុតិយភូមិ បាននិទ្ទេសល្អ B ។ មិនចាញ់រៀមច្បងប៉ុន្មានទេ កាលពីឆ្នាំមុន យើងមាន ប្រឡងជាប់ និទ្ទេស A ចំនួន១នាក់ និង និទ្ទេសB ចំនួន ៥ នាក់ ។

សូមជូនពរ ប្អូនៗ ទាំងអស់ ជោគជ័យក្នុងជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនរបស់យើង #សេសានទីឋានឧត្តម រដ្ឋបាលស្រុកសេសាន ខេត្តស្ទឹងត្រែង Sesan District Stung Treng Province
- Credit: អភិបាលស្រុកសេសាន

បើអ្នកពិតជាស្រលាញ់ជាតិ អ្នកអាចសាកប្តេជ្ញាចិត្តសាកមើល៖ - បើអ្នកអានសៀវភៅ នោះកូនរបស់អ្នកនឹងអង្គុយអានជាមួយអ្នក - បើអ្នកឈប់ផឹ...
24/12/2023

បើអ្នកពិតជាស្រលាញ់ជាតិ អ្នកអាចសាកប្តេជ្ញាចិត្តសាកមើល៖
- បើអ្នកអានសៀវភៅ នោះកូនរបស់អ្នកនឹងអង្គុយអានជាមួយអ្នក
- បើអ្នកឈប់ផឹក នោះប្រពន្ធកូនរបស់អ្នកនឹងសម្បាយចិត្តជាងមុន
- បើអ្នកផ្តាច់បាន នោះមានន័យថាអ្នកបានលះបង់ធ្វើកិច្ចការដ៏អស្ចារ្យមួយដើម្បីជាតិអ្នកហើយ៕

សេចក្តីជូនដំណឹង រដ្ឋាករទឹកស្ទឹងត្រែង សូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្...
29/11/2023

សេចក្តីជូនដំណឹង
រដ្ឋាករទឹកស្ទឹងត្រែង សូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ៖ រដ្ឋាករទឹកស្ទឹងត្រែង មានកម្មវិធីបង់រំលស់ដោយគ្មានការប្រាក់លើតម្លៃសេវាតបណ្តាញទឹកស្អាត រយៈពេល (៦ខែ) និងរយៈពេល១ឆ្នាំ ។ក្នុងនៅគោលការណ៍នេះ អតិថិជនត្រូវបង់ថ្លៃប្រើប្រាស់ទឹកស្អាតប្រចាំខែ បូកនឹងថ្លៃរំលស់ប្រចាំខែ ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ៖ ០៩៧ ៩១ ០២ ៧៧៧ / ០៦៦ ៨៧ ៣៥ ៤៥ / ០៩៧ ៩៩ ៦៩ ៣១៣/០៩៧ ៤៧៧ ៨៩ ៩៩។
សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក-លោកស្រី និងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន។
សូមអរគុណ!
- ប្រភពពី៖ រដ្ឋាករទឹកស្ទឹងត្រែង

18/10/2023

Property Area is the best property and real estate hot news in Phnom Penh and Sihanoukville | Cambodia Real Estate

សេចក្តីជូនព័ត៌មានស្តីពីការលុបលេខបញ្ជិកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និងGINSENG PRO B/Bott./60 Caps. ដោ...
22/09/2023

សេចក្តីជូនព័ត៌មានស្តីពីការលុបលេខបញ្ជិកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និងGINSENG PRO B/Bott./60 Caps. ដោយផលិតផលនេះមានផ្ទុកសារធាតុឱសថសម័យ DEXAMETHASONE និង PREDNISOLONE ដែលអាចបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។ ដូចនេះ សូមប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ផលិតផលនេះ ហើយប្រគល់ផលិតផលនេះទៅក្រុមហ៊ុនវិញ ដើម្បីធ្វើការកំទេចចោលតាមនីតិវិធី។

ប្រភព៖ ក្រសួង សុខាភិបាល

- ច្បាប់ស្តីពីពន្ធដារលើចំណេញមូលធន ========================សេសាន ប៉ុស្តិ៍-Sesan Post News
19/09/2023

- ច្បាប់ស្តីពីពន្ធដារលើចំណេញមូលធន
========================
សេសាន ប៉ុស្តិ៍-Sesan Post News

 #ដំណឹងល្អ ដល់ខេត្តស្ទឹងត្រែង រដ្ឋសម្បទានដីជិត ១ម៉ឺនហិកតា ដល់ឯកជន ដើម្បីអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម នៅស្ទឹងត្រែង=========...
18/09/2023

#ដំណឹងល្អ ដល់ខេត្តស្ទឹងត្រែង
រដ្ឋសម្បទានដីជិត ១ម៉ឺនហិកតា ដល់ឯកជន ដើម្បីអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម នៅស្ទឹងត្រែង
==========================
ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសម្រេចផ្តល់ដីសម្បទាន ៩៧៧២ហិកតា ដល់ក្រុមហ៊ុនក្នុងស្រុក LSCG Group និងក្រុមហ៊ុនចិន Green Sea Agriculture Co., Ltd ដើម្បីអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម និងអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស។

លោក លី សុខឆាយ អគ្គនាយកនៃក្រុមហ៊ុន LSCG Group បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក ទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីសរុប ៩៧៧២ហិតានៅខេត្តស្ទឹងត្រែង ដោយការវិនិយោគនេះ ត្រូវបានសហការជាមួយក្រុមហ៊ុនចិន Green Sea Agriculture Co., Ltd តំណាងដោយ លោក សុខ សំណាង ដើម្បីធ្វើការអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម តំបន់ប្រើប្រាស់ច្រើនយ៉ាងមានដូចជា៖ Auto-High Tech Green House (គឺជាប្រភេទកសិកម្មបែបបច្ចេកវិទ្យាទំនើបក្នុងផ្ទះកញ្ចក់) ប្រព័ន្ធធារាស្រ្ត និងបង្កើតជាស្ថានីអគ្គីសនីសូឡាថាមពលស្អាតដើរដោយពន្លឺព្រះអាទិត្យធំជាងគេនៅក្នុងខេត្តស្ទឹងត្រែង។

លោកបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនទទួលបានឯកសារស្របច្បាប់រួចរាល់អស់ហើយ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាល ជាពិសេសទទួលបានការអនុម័តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើគម្រោងវិនិយោគដ៏ធំមួយនេះរួចរាល់ហើយដែរ។
យើងខ្ញុំទាំងអស់គ្នា សង្ឃឹមជឿជាក់ថា ការវិនិយោគ និងការអភិវឌ្ឍន៍នេះ នឹង ចូលរួមជាចំណែកជួយដល់សង្គម សេដ្ឋកិច្ច ជាតិ ពិសេសអាចបង្កើតការងារជូនពលរដ្ឋ ដែលរស់នៅក្នុងខេត្តស្ទឹងត្រែងផ្ទាល់បានជាច្រើនផងដែរ។

ចុងក្រោយ លោកលី សុខឆាយ សូមប្រកាសស្វាគមន៍រាល់ក្រុមហ៊ុនដៃគូរតូចធំជាច្រើនទៀតដែលមានចំណាប់អារម្មណ៍ ចង់ចូលរួមវិនិយោគ ឬអភិវឌ្ឍន៍រួមគ្នា ជាមួយក្រុមហ៊ុនយើងខ្ញុំ។

សេសាន ប៉ុស្តិ៍-Sesan Post News

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក ក្រុមហ៊ុន​ KW Cambodia (Keller Williams Cambodia) ទូទាំងប្រទេស និង​ជា​អគ្គនាយក បុរី ...
17/09/2023

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក ក្រុមហ៊ុន​ KW Cambodia (Keller Williams Cambodia) ទូទាំងប្រទេស និង​ជា​អគ្គនាយក បុរី វិមានសំណាង ​​រួមទាំង​វាគ្មិន ​ដែលជាប្រធាន KW Cambodia នៅតាមបណ្ដារាជធានី-ខេត្ត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា បានជួបជុំគ្នា នៅ​មជ្ឈមណ្ឌល ព្រីមៀរសែនសុខ រៀបចំសិក្ខាសាលាដ៏ធំមួយស្ដីអំពី “ដំណោះស្រាយវិស័យ​អចលនទ្រព្យ​នៅកម្ពុជា” ។

សេសាន ប៉ុស្តិ៍-Sesan Post News

សូមអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ (អតីតរាជធានីលិង្គបុរ: ឬ ឆោកគក៌្យ) ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោ...
17/09/2023

សូមអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ (អតីតរាជធានីលិង្គបុរ: ឬ ឆោកគក៌្យ) ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣

“សូមចូលរួមអភិរក្ស ថែរក្សា និងការពារសម្បត្តិបេតិកភណ្ឌជាតិយើងទាំងអស់គ្នា”
ពីគេហទំព័រ៖ សេសាន ប៉ុស្តិ៍-Sesan Post News

17/09/2023

Hello welcome to SPN News Reporter.

Address

Phnom Penh
12000

Alerts

Be the first to know and let us send you an email when Sesan Post News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sesan Post News:

Share