11/10/2020
ការអាន គឺជាការបណ្តុះគ្រាប់ពូជនៃបញ្ញា សៀវភៅគឺជាមាតា ប្រាជ្ញាគឺជាកម្លាំង សំណាងពឹងចំណេះ តម្រិះពឹងការព្យាយាម ចង់ឆ្លាតឱ្យឆ្លុះ ចង់ដុះឱ្យដាំ ចង់ចាំឱ្យឧស្សាហ៍រំឭក ចង់មានឱ្យខ្លាចក្រ ចង់ល្អកុំខ្លាចយូរ ចង់ធំឱ្យជីក ចង់រីកឱ្យបង្កើតថ្មី។ ដូច្នេះ,
#មិត្តអ្នកអានជាទីគោរព! ដើម្បីបង្កើត និងគ្រប់គ្រងដឹកនាំអាជីវកម្មថ្មីមួយ ឱ្យទទួលបានលទ្ធផលល្អ ឱ្យចាក់ឬសចាក់គល់តកូនតចៅនោះ តើត្រូវត្រៀមលក្ខណសម្បត្តិអ្វីខ្លះ?
#ដើម្បីឆ្លើយតបទៅនិងសំនួរដ៏មានខ្លឹមសារខាងលើនេះ ក្រុមការងារអ្នកនិពន្ធ សូមណែនាំមិត្តអ្នកអានក្រឡេកមកមើលកូនសៀវភៅមួយក្បាលខាងក្រោមនេះ ដែលមានចំណងជើងថា ឈ្នះល្បែងអាជីវកម្មសម័យថ្មី ដើម្បីជាចំណីជំនួយគំនិតស្មារតីរបស់មិត្តអ្នកអាន ព្រោះថាសៀវភៅនេះ ជាភ្លើងទៀនដុតបំភ្លឺការគិតរបស់មិត្តអ្នកអាន ដែលចង់ក្លាយខ្លួនជាសហគ្រិនឆ្នើម ចេះបង្កើតអាជីវកម្ម ចេះពង្រីកអាជីវកម្ម និងចេះដោះស្រាយបញ្ហាអាជីវកម្ម យ៉ាងមានប្រសិទ្ធិផល ដោយបានគូសវាសផែនទីអាជីវកម្មមួយដ៏រឹងមាំតាំងពីមុនការចាប់ផ្តើម រហូតដល់ដំណើរការ ដោយបានលម្អិតរាល់យុទ្ធសាស្រ្ត និងជម្រើសសម្រាប់ការប្រកួតប្រជែង សម្រាប់ឆ្ពោះទៅរកជ័យជំនះឈ្នះនៅលើទីផ្សារ។
#សៀវភៅ ឈ្នះល្បែងអាជីវកម្មសម័យថ្មី សរសេរពី
គោលគំនិត(Concepts) គោលការណ៍ជាយុទ្ធសាស្រ្ត(Principles) និងនីតិវិធី(Procedures)ក្នុងការធ្វើអាជីវកម្ម
#ទំនាក់ទំនងជាវ និងចែកចាយលក់បន្ត
096 7237700 / 012 324808
សូមអរគុណ !