Clip Thmey

Clip Thmey Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Clip Thmey, News & Media Website, Phnom Penh.

03/09/2026

បន្ទាន់!​ នាវេលាម៉ោង២រសៀលថ្ងៃទី៣កញ្ញានេះ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅនៅភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមសេចក្ដីរាយការណ៍នៅទីតាំងកើតហេតុ មានផ្ទះប្រជាពលរដ្ឋនៅជាប់គ្នាច្រើន។

គិតត្រឹ​មម៉ោង១២៖៣០នាទីថ្ងៃទី១​ ខែកញ្ញា​ ឆ្នាំ​២០២៦នេះ​​កម្ពស់​ទឹក​ស្ទឹង​សង្កែ​ ក្នុង​ក្រុង​បាត់ដំបង​បានស្រកចុះ​វិលមករកប្...
01/09/2026

គិតត្រឹ​មម៉ោង១២៖៣០នាទីថ្ងៃទី១​ ខែកញ្ញា​ ឆ្នាំ​២០២៦នេះ​​កម្ពស់​ទឹក​ស្ទឹង​សង្កែ​ ក្នុង​ក្រុង​បាត់ដំបង​បានស្រកចុះ​វិលមករកប្រក្រតីភាពវិញហេីយ។
ប្រភព​៖​ រដ្ឋបាល​ខេត្ត​បាត់​ដំបង

31/08/2026

រដ្ឋបាល​ស្រុក​ឯកភ្នំ​ ខេត្ត​បាត់​ដំបង​ ប្រកាស​ឲ្យ​ពលរដ្ឋ​ក្នុងឃុំចំនួន​៤​ ជាប់ដងស្ទឹងសង្កែបង្កេីនការប្រុងប្រយ័ត្ន​ ខណៈទឹកស្ទឹងកំពុងហក់ឡេីងខ្លាំង

29/08/2026

លួចដឹកគោឡេីងឡានទាំងកណ្ដាលថ្ងៃ! ពលរដ្ឋ​រស់​នៅ​ភូមិ​ក្រាំង​ខ្នង​ ឃុំ​ស្រង់​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ ខណៈ​បទ​ល្មើស​ចោរ​កម្មកេីតឡេីងជាបន្តបន្ទាប់

28/08/2026

ស្ថានភាពនៃការឆាបឆេះផ្សារនាគមាស កាន់តែសន្ធោសន្ធៅ ខណៈកម្លាំងជំនាញកំពុងញាប់ដៃញាប់ជើងក្នុងការបាញ់ពន្លត់ដើម្បីទប់ស្កាត់លាររាលដាល៕ ២៨ សីហា ២០២៦

28/08/2026

បន្ទាន់​! នៅ​វេលា​ម៉ោង​១២និង​៤០នាទី​ ថ្ងៃ​ត្រង់​ទី​២៨សីហា​ អគ្គិភ័យ​កំពុង​ឆេះ​ផ្សារ​នាគ​មាស​ ក្នុង​មូលដ្ឋាន​ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​។

28/08/2026

អាជ្ញាធរខេត្តពោធិ៍សាត់ ចាត់ទុកការផ្សព្វផ្សាយពីការលួចប្រេងនៅផ្លូវជាតិលេខ៥ ជាព័ត៌មានមិនពិត និងជាឧបាយកលរបស់ក្រុមបំពុលសង្គម

28/08/2026

បឋម៖​ នៅព្រឹក​ថ្ងៃ​ទី​២៨សីហា​នេះមានករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋនៅភូមិសិរី ឃុំគោកចក ខេត្តសៀមរាប។

27/08/2026

បន្ទាន់! នាវេលាម៉ោង១រសៀលថ្ងៃទី២៧សីហានេះ កំពុងមានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋពីរខ្នង ស្ថិតនៅក្នុងភូមិ៥ ឃុំព្រែកខ្សាយ”ខ” ស្រុកពាមរក៍ ខេត្តព្រៃវែង។ តាមសេចក្ដីរាយការណ៍បឋម ករណីនេះកើតឡើងដោយសារការផ្ទុះហ្គាសនៅផ្ទះលក់ហ្គាស៕

មន្ទីរវប្បធម៌ខត្តតាកែវ ណែនាំឲ្យរុះរើតូបលក់ដូរនៅជិតប្រាសាទសែនភូវាំង ដើម្បីសណ្ដាប់ធ្នាប់ និងសោភ័ណភាពក្រោយពិនិត្យឃើញសកម្មភា...
27/08/2026

មន្ទីរវប្បធម៌ខត្តតាកែវ ណែនាំឲ្យរុះរើតូបលក់ដូរនៅជិតប្រាសាទសែនភូវាំង ដើម្បីសណ្ដាប់ធ្នាប់ និងសោភ័ណភាព

ក្រោយពិនិត្យឃើញសកម្មភាពធ្វើអាជីវកម្មដោយគ្មានសណ្តាប់ធ្នាប់នៅជុំវិញបរិវេណប្រាសាទសែនភូវាំង ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខត្តតាកែវ សហការជាមួយរដ្ឋបាលស្រុកសំរោង បានចុះណែនាំ និងអប់រំដល់អាជីវករ និងរៀបចំសណ្ដាប់ធ្នាប់នៅតំបន់ប្រាសាទ ដើម្បីសណ្ដាប់ធ្នាប់សាធារណៈ និងការការពារតម្លៃសម្បត្តិបេតិកភណ្ឌ។
ក្នុងការចុះណែនាំ អាជ្ញាធរតម្រូវឲ្យអាជីវករលក់ដូរនៅទីនោះទាំងអស់ ត្រូវរុះរើតូបដែលសង់នៅជិតប្រាសាទខាងមុខចេញ និងហាមអាជីវករលក់ដូរនៅជិតតួប្រាសាទ។
មន្ទីរវប្បធម៌ក៏បានណែនាំឲ្យអាជ្ញាធរភូមិ ឃុំ ត្រូវសហការរៀបចំសណ្ដាប់ធ្នាប់ជាមួយនគរបាលប៉ុស្តិ៍ និងប្រជាការពារភូមិជួយសម្រួលចរាចរណ៍ដល់ភ្ញៀវទេសចរ និងរកចំណតឱ្យបានត្រឹមត្រូវជាពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ការចតម៉ូតូឡាននៅជុំវិញប្រាសាទមិនអនុញ្ញាតឱ្យចតទៀតទេ ជាពិសេសទីតាំងខាងត្បូងប្រាសាទ។
ប្រាសាទសែនភូវាំង គឺជាប្រាសបុរាណចំណាស់មួយដែលមានទីតាំងនៅភាគខាងកើតនៃជើងភ្នំជីសូរ្យ ក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ មួយរយៈចុងក្រោយនេះ ប្រជាពលរដ្ឋក្នុងតំបន់ជាច្រើនបាននាំគ្នាធ្វើដំណើរទៅទស្សនា និងអង្គុយលេងនៅបរិវេណជុំវិញប្រសាទនៅពេលល្ងាច ដែលជាទីតាំងមួយសម្រាប់ស្រូបយកខ្យល់អាកាសបរិសុទ្ធ។ ក្រៅពីជាកន្លែងដែលប្រជាពលរដ្ឋក្នុងតំបន់មកកម្សាន្ដនៅពេលល្ងាច ទីតាំងប្រាសាទនេះក៏បានក្លាយជាតំបន់ទេសចរណ៍ថ្មីមួយទៀតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តជាតិផងដែរ៕

Address

Phnom Penh

Telephone

+85578224473

Website

Alerts

Be the first to know and let us send you an email when Clip Thmey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share