06/11/2025
ទាហានកម្ពុជា ១៨នាក់ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានថៃ អាចនឹងត្រូវដោះលែង នៅថ្ងៃទី១២ ខែវិច្ឆិកា
ទាហានកម្ពុជាចំនួន១៨រូប ដែលត្រូវបានចាប់ខ្លួន និងឃុំគ្រង ដោយទាហាថៃនោះ នឹងត្រូវដោះលែងនៅថ្ងៃទី១២ ខែវិច្ឆិកា ក្រោមការសម្របសម្រួលដោយទាហានជើងគោកថៃ និងបញ្ជាការការពារព្រំដែនខេត្តចន្ទបុរី-ត្រាត ដែលត្រូវរៀបចំដោះលែងនៅចំណុចត្រួតពិនិត្យអចិន្រ្តយ៍បានផាកកាត ក្នុងស្រុកពង់ណាំរ៉ុន ខេត្តចន្ទបុរី។ នេះបើតាមសារព័ត៌មានថៃ The Nation បានផ្សាយនៅល្ងាចថ្ងៃទី៦ ខែវិច្ឆិកា នេះ។
ទាហានកម្ពុជាចំនួន ១៨នាក់ត្រូវបានចាប់ខ្លួនដោយកងទ័ពភូមិភាគទី ២ ក្រោយការប៉ះទង្គិចគ្នានៅតំបន់Sam Tae ស្រុក Kantharalak ខេត្តស៊ីសាកេត កាលពីថ្ងៃទី២៩ ខែកក្កដា ដែលកាសែតថៃផ្សាយថា បន្ទាប់ពីកងទ័ពកម្ពុជាបានបាញ់អាវុធធុនធ្ងន់ចូលទៅក្នុងទឹកដីថៃ។ កងកម្លាំងពិសេសទ័ពថៃ បានបើកការវាយបក ដើម្បីបោសសម្អាតទីតាំងរបស់កម្ពុជា ដែលបណ្តាលឲ្យកងទ័ពត្រូវបានចាប់ខ្លួន៕
==========================
🔗ចុចLinkខាងក្រោមដើម្បីទទួលបានដំណឹងថ្មីៗ
🌍 Facebook https://www.facebook.com/globlebulletin2?mibextid=LQQJ4d
🌍 Tiktok https://www.tiktok.com/?_t=8nW8EEunspU&_r=1
🌍 Youtube1: https://youtube.com/?si=6YdAiwOnw8siQKmr
🌍 Youtube2: https://www.youtube.com/channel/UC4I1jyJE_Tkg7bRtn7Flvmw
🌍 Telegram https://t.me/globleBulletin
#ព្រឹត្តិបត្រសកលពហុផ្សព្វផ្សាយ
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា