ខ្មែរយើង-Khmer Yeung

ខ្មែរយើង-Khmer Yeung កុំទើស បើមិនមើលអូសរំលង‼️

ស្ថានភាពនៅប្រាសាទតាមាន់ធំ វិលមករកសភាពស្ងប់ស្ងាត់ធម្មតា ក្រោយមានការសម្របសម្រួលគ្នារវាងកងទ័ពកម្ពុជា-ថៃ និងឯកភាពគ្នាមិនបន្ថ...
17/07/2025

ស្ថានភាពនៅប្រាសាទតាមាន់ធំ វិលមករកសភាពស្ងប់ស្ងាត់ធម្មតា ក្រោយមានការសម្របសម្រួលគ្នារវាងកងទ័ពកម្ពុជា-ថៃ និងឯកភាពគ្នាមិនបន្ថែមកម្លាំងទ័ព, មេទ័ពភូមិភាគ២ថៃ ដឹកនាំកម្លាំងប៉ារ៉ាទៅទស្សនាប្រាសាទ២០នាទី

(ឧត្តរមានជ័យ)៖ ស្ថានភាពនៅប្រាសាទតាមាន់ធំ បានវិលមករកសភាពស្ងប់ស្ងាត់ដូចធម្មតាវិញហើយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានការប៉ះទង្កិចគ្នាដោយសម្ដីរវាងភ្ញៀវទេសចរខ្មែរ និងក្រុមទាហានប៉ារ៉ាថៃ ក្រោយមានការសម្របសម្រួលគ្នារវាងថ្នាក់ដឹកនាំកងទ័ពកម្ពុជា-ថៃ ដែលឈរជើងនៅតំបន់ប្រាសាទតាមាន់។
បើតាមសេចក្ដីរាយការណ៍ បន្ទាប់ពីហេតុការណ៍កើតឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានជួបពិភាក្សាជាមួយលោកវរសេនីយ៍ឯក ប៊ុន ស៊ើម មេបញ្ជាការរងកងកម្លាំងសុរៈនារីថៃ នៅលើប្រាសាទតាមាន់ ដើម្បីស្វែងរកដំណោះស្រាយជាមួយគ្នាដោយសន្ដិវិធី។ ក្នុងការសម្របសម្រួលជជែកពិភាក្សាគ្នានោះ ភាគីទាំងពីរបានរក្សាគោលការណ៍ដែលបានកំណត់ការពីមុន ពោលនៅម៉ោង៩៖០០នាទី ត្រូវបើកប្រាសាទឲ្យប្រជាពលរដ្ឋទាំងសង្ខាងឡើង លេងជាធម្មតា ហើយនៅម៉ោង៣៖០០នាទីត្រូវបិទប្រាសាទមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងសងខាងឡើងលេងឡើយ។ កំណត់កម្លាំងធ្វើការនៅលើប្រាសាទចំនួន៧នាក់ស្មើៗគ្នា ហើយបើមានបញ្ហាប្រជាពលរដ្ឋទាំងសងខាង ធ្វើខុសការកំណត់ភាគីម្ខាងទៀត ត្រូវរាយការណ៍ឲ្យភាគីម្ខាងទៀតបានដឹង ការដោះស្រាយ កំណត់ឲ្យកម្លាំងធ្វើការនៅលើប្រាសាទ ជាអ្នកដោះស្រាយ មិនត្រូវឲ្យភាគីណាមួយបន្ថែមកម្លាំងចូលមកដោះស្រាយនោះឡើយ។ ក្រោយការសម្របសម្រួល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ មានប្រតិភូទាហានឯកសណ្ឋានប៉ារ៉ាថៃ មកពីខេត្តនគររាជសីមា ចំនួន២៥នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុនសុីម ផាតក្លាង មេបញ្ជាការភូមិភាគទី២ កងទ័ពជើងគោកភូមិន្ទថៃបាន ចូលមកទស្សនាប្រាសាទតាមាន់ធំ រយៈពេល២០នាទី ទើបត្រឡប់ទៅវិញ។ ក្នុងនោះ ភាគីខាងថៃបានជូនដំណឹងមកកងពលតូចថ្មើរជើងលេខ៤២ផងដែរ៕
17/07/2025, 3:21:35 PM

ទាហានថៃជាន់ មីន💥វេលាម៉ោង ៨:០០ យប់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។«តំបន់កងទ័ពទី២» បង្ហាញថា ទាហានថៃបានជាន់ មីន ខណៈកំពុងល្បា...
16/07/2025

ទាហានថៃជាន់ មីន💥វេលាម៉ោង ៨:០០ យប់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
«តំបន់កងទ័ពទី២» បង្ហាញថា ទាហានថៃបានជាន់ មីន ខណៈកំពុងល្បាតនៅភ្នំលេខ៤៨១ របួស៣នាក់។ វាត្រូវបានគេបញ្ជាក់ថាជាគ្រាប់បែកដែលបន្សល់ទុកនៅក្នុងតំបន់សមរភូមិដើម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨:០០ យប់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដោយឧត្តមសេនីយ៍ឯក ប៊ុន ស៊ិន ផាត់ឃ្លាំង មេបញ្ជាការយោធភូមិភាគទី២ បានបញ្ជាក់ថា ថ្ងៃនេះ លោកបានទទួលរបាយការណ៍ពីអង្គភាព យោធភូមិភាគ២៣០២ (អង្គភាពឈ្លបយកការណ៍ ២៣០២យោធភូមិភាគ) (ឌុយស៊ីត) ថា ពលទាហាន សរុបចំនួន១៤នាក់, កងពល៦, កងពល៦, វិស្វករ) ត្រូវបានបញ្ជូនចេញល្បាតពីមូលដ្ឋានប្រតិបត្តិការ មរតក ដល់ភ្នំ៤៨១។ អង្គភាពល្បាតបានជួបប្រទះ ឧបទ្ទវហេតុមួយដែលពួកគេបានជាន់មីននៅ កូអរដោនេ WA 220 861 ។ (ប្រភព CH7HD News)
16/07/2025, 10:05:08 PM

ភាពតានតឹងបានកើតឡើងក្រោយទាហានថៃនៅតែមករករឿង អ្នកទេសចរណ៍កម្ពុជាដោយទាហានប៉ារ៉ាថៃបានមកដេញអ្នកទេសចរណ៍ឲ្យចុះចេញប្រាសាទតែប្រជាជន...
15/07/2025

ភាពតានតឹងបានកើតឡើងក្រោយទាហានថៃនៅតែមករករឿង អ្នកទេសចរណ៍កម្ពុជាដោយទាហានប៉ារ៉ាថៃបានមកដេញអ្នកទេសចរណ៍ឲ្យចុះចេញប្រាសាទតែប្រជាជនយើងតវ៉ាហើយភ្លាមនោះត្រូវបានលោកឧត្តមសេនីយ៍នាក់វង្ស មកធ្វើអន្តរាគមន៍ដើម្បីដេញទាហានថៃទៅវិញហើយទាហានទាំងក៍ទៅវិញ។
15/07/2568_17:15:54
#ព័ត៌មានថៃ #ព័ត៌មានថ្ងៃនេះ #កម្ពុជា

15/07/2025

ទាហានថៃរារាំងភ្ញៀវទេសចរកម្ពុជា មិនឲ្យឡើងប្រាសាទតាមាន់ធំ រហូតមានការប៉ះទង្កិចគ្នាដោយសម្ដី និងកម្លាំងមួយប្រាវ តែមិនមានការផ្ទុះអាវុធឡើយ (Video inside)
15/07/2025, 2:56:50 PM
#ព័ត៌មានថ្ងៃនេះ #កម្ពុជា

14/07/2025

និយាយរឿងបិទចក្រ បិទទៅ បិទទៀតទៅ មិនបាច់បើកទេ

ចាំមើល..តើនយោបាយថៃអាចរកច្រកចេញរួចទេ‼️ការស្ទង់មតិមួយគាំទ្រឱ្យ លោក Prayut ធ្វេីនាយករដ្ឋមន្រ្តីបន្ទាប់ របស់ប្រទេសថៃ 2025-07...
14/07/2025

ចាំមើល..តើនយោបាយថៃអាចរកច្រកចេញរួចទេ‼️
ការស្ទង់មតិមួយគាំទ្រឱ្យ លោក Prayut ធ្វេីនាយករដ្ឋមន្រ្តីបន្ទាប់ របស់ប្រទេសថៃ 2025-07-14 08:56am (បាងកក)៖ ការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍ (Nida) របស់ប្រទេសថៃ នាដើមខែកក្កដានេះ បានរកឃើញថា ជាង ៨០ភាគរយនៃអ្នកឆ្លើយតបនឹងសំណួរ គឺចង់ឱ្យនាយករដ្ឋមន្ត្រីព្យួរអំណាច លោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែង ឬរំលាយសភា ខណៈដែលលោក Prayut Chan-o-cha គឺជាជម្រើសដ៏ល្អក្នុងការក្លាយជានាយករដ្ឋមន្ត្រីថៃបន្ទាប់។ នេះបេីយោងតាមការចេញផ្សាយដោយការសែតBangkok Post នៅថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ ២០២៥។ វិទ្យាស្ថាននេះ បានធ្វើការស្ទង់មតិតាមទូរស័ព្ទទៅលើមនុស្សចំនួន ១ ៣១០នាក់នៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី៧ ខែកក្កដា។ ក្នុងចំណោមអ្នកឆ្លើយតបនឹងសំណួរ មាន ៤២.៣៧ភាគរយចង់ឱ្យ លោកស្រី Paetongtarn លាលែងពីតំណែង ដើម្បីប្រទេសជាតិមាននាយករដ្ឋមន្ត្រីថ្មី ខណៈ ៣៩.៩២ភាគរយ អំពាវនាវឱ្យលោកស្រី រំលាយសភាដើម្បីរៀបចំការបោះឆ្នោតថ្មី ហើយ ០.៩៩ភាគរយចង់ឃើញរដ្ឋប្រហារ។ ការស្ទង់មតិដដែលក៏បានបង្ហាញថា មានតែ ១៥.០៤ភាគរយប៉ុណ្ណោះដែលចង់ឱ្យ លោកស្រី Paetongtarn បន្តធ្វេីជានាយករដ្ឋមន្រ្តី ហេីយនៅពេលសួរថាតើនរណាគួរតែមកជំនួសលោកស្រី Paetongtarn ក្រុមអ្នកឆ្លើយ ៣២.៨២ភាគរយ ពេញចិត្តនឹងលោក Prayut ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្ស United Thai Nation (UTN)។ គួរបញ្ជាក់ថា លោកស្រី Paetongtarn ត្រូវ បានតុលាការធម្មនុញ្ញសម្រេចព្យួរតំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១ ខែកក្កដា ខណៈ សមាជិកព្រឹទ្ធសភាមួយក្រុម បានស្នើឱ្យដកលោកស្រីចេញពីកៅអីនាយករដ្ឋមន្ត្រី តែម្តង បន្ទាប់ពីមានការបែកធ្លាយការសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ លោកស្រីត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ក្នុងពេលព្យួរតំណែងនេះផងដែរ៕
14/07/2025, 9:26:57 AM
#ព័ត៌មានថ្ងៃនេះ #កម្ពុជា

នាំជនកំសាកញីមកសុំទាហានកម្ពុជា!
14/07/2025

នាំជនកំសាកញីមកសុំទាហានកម្ពុជា!

14/07/2025

ពួកវាធ្វើដើម្បីឲ្យខ្មែរយើងខ្មាស់គេ
ប៉ុន្តែនាំគ្នាសុំទោសបែបស្ងាត់ៗ អត់យល់

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when ខ្មែរយើង-Khmer Yeung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share