29/02/2024
គេផ្តាំអោយផុសអោយទេ
« ធ្វើការជាបុគ្គលិកក្រុមហ៊ុនឯងជនមួយប្រាក់ខែ 2500$ប្តី ប្រពន្ធ 1600$ សរុបមក4100$ ចំណាយ កាត់ពន្ធបង់រំលោះផ្ទះរំលោះឡាន ចាយវាយសល់ល្មមសមរម្យមានឡានល្អជិះផ្ទះសំរម្យនៅក្នុងបុរី ថ្ងៃមួយទៅចូលវគ្គសិក្សារកើតចិត្តប្រតិ្តព័ត វគ្គជោគជ័យអ្នកជំនួញ ក្នងចិត្តកើតចង់ក្លាយជាអ្នករកសុីម្តងទាំងដែលខ្លួន 10ឆ្នាំជាងនេះការសុទ្ធមិនដែលរកសុីទេ ព្រោះពាក្យថាបើដើរយើងជោគជ័យតែបើបរាជ័យបានបទពិសោធន៏ ខ្ញុំ2នាក់ប្រពន្ធសំរេចចិត្តខ្ចីធនាគារចំនួនតែប៉ុន្មានមុឺនទេដោយគិតថាប្រាក់ខែ2នាក់ប្តីប្រពន្ធបង់ធនាគារួច ក៏ជួលទីតាំង ជួលបុគ្គលិក លុុយដែលខ្ចីធនាគាមកអស់ នៅតែមិនគ្រប់ ដាក់លុុយសន្សំថែមទៀត សង្ឃឹមថាពេលបើកនិងដំណើរការល្អ តែការរំពឹងមិនដូចកាពិត បើកហើយយើងខាតថែមលុយបើកប្រាក់បុគ្គលិករាល់ខែ ខំអស់ហើយប្រម៉ូផេក គ្រប់បែបយ៉ាង ប្រម៉ូសិនDiscountនៅតែមិនដើរ រហូតខ្ចីលុយគេបន្ថែមវ័នក៏ យឺតថ្លៃឈ្នួលហាង មួយខែជា2ខែរហូតម្ចាស់ហាងគេកំណត់ថ្ងៃអោយរើអីវ៉ាន់ចេញ ។ មួយឆ្នាំជាងក្នុងរស់ជាតិជីវិតនៃ Entrepreneurship គឺជូចត់ ខ្ញុំបានបទពិសោធន៏មែន គឺបាក់ទាំងប្តីទាំងប្រពន្ធឈ្លោះគ្នាដោយសារពូកយើងស្ត្រេស ខ្ញុំចង់ប្រាប់បងប្អូនជាអ្នកធ្វើការដូចគ្នា មិនមែនអ្នករកសុីគ្រប់គ្នាអាចចំនេញមួយខែៗរាប់ពាន់រាប់មុឺនទេ ។ បើយើងមិនមានជំនាញមិនមានបទពិសោធន៏ កុំអោយពាក្យថា « ធ្វើការអោយគេដល់ណា៎ទៀត កាលចេញរកសុី» ចាក់យើងអី។
គំនិតខ្ញុំ:
អ្នករកសុីនឹងធ្វើការគឺរកលុយចូលផ្ទះដូចគ្នា
ខុសត្រង់ថារកសុីមានចំនេញមានខាត
ធ្វើការ ដឹងតែបានប្រាក់ខែចូលរាល់ខែ បើយើងធ្វើការល្អមិនខ្លាចមិនមានប្រាក់ខែល្អទេ ។
ធ្វើការមានសៅអាទិត្យ
អ្នករកសុី1អាទិត្យ7ថ្ងៃ 1ថ្ងៃដកតែម៉ោងគេង!
យោបល់ខ្ញុំចង់សាកធ្វើការផងរកសុីផង សាកថ្ងៃសៅអាទិត្យអោយបាន3»4ខែសិន បើកំលាំងទៅរួចចាំធ្វើវាសៅអាទិត្យសំរាប់របររកសុី ! ហើយកុំលោភចង់រកសុីផងធ្វើការផង មិនងាយជោគជ័យទេ ការចាបផ្តើមមុខរបរថ្មីត្រូវការពេលច្រើនខ្លាំង ហើយរកសុីក្នុងសម័យទំនើបបើមិនចេះបែបDigital marketingទេគឺពិបាកហ្មង !
មុនធ្វើអីជឿអីគិត ! គិតអោយមែនទែនកុំអោយពាក្យអ្នកដ៏ទៃបំផ្លាញរឿងល្អៗក្នុងជីវិត!
Not everyone was born to be an entrepreneur!