គំនិត

គំនិត បណ្តុះការគិតរបស់សហគ្រិន​ដើម្បីនិរន្តរភាពអាជីវកម្ម

“ ជាជម្រើសមុនគេនៃប្រភពចំណេះដឹង លើប្រព័ន្ធអេឡិចត្រូនិចលើផ្នែកយុទ្ធសាស្ត្រទីផ្សារសម័យទំនើប សហគ្រិនភាព និងគន្លឹះខ្លីៗធុរកិច្ច។”

ម្ចាស់អាជីវកម្មគ្រប់រូបកុំមើលរំលងឧបករណ៍ (Tools) ឌីជីថលសំខាន់ៗទាំងនេះឱ្យសោះ! បើចង់ឱ្យការឆ្លើយតបអតិថិជនឱ្យកាន់តែលឿងជាងមុន
05/10/2025

ម្ចាស់អាជីវកម្មគ្រប់រូបកុំមើលរំលងឧបករណ៍ (Tools) ឌីជីថលសំខាន់ៗទាំងនេះឱ្យសោះ! បើចង់ឱ្យការឆ្លើយតបអតិថិជនឱ្យកាន់តែលឿងជាងមុន

នៅក្នុងយុគសម័យបច្ចេកវិទ្យា ល្បឿនឆ្លើយតប (Response Speed) គឺជាកត្តាចម្បងដែលអាចចាប់ចិត្តរបស់អតិថិជនមកលើអាជីវកម្មរប.....

ការយល់ដឹងពីភាពស្ងាត់ស្ងៀម៖ តើសញ្ញាអ្វីខ្លះដែលបង្ហាញថាអតិថិជនកំពុងមិនពេញចិត្ត?
05/10/2025

ការយល់ដឹងពីភាពស្ងាត់ស្ងៀម៖ តើសញ្ញាអ្វីខ្លះដែលបង្ហាញថាអតិថិជនកំពុងមិនពេញចិត្ត?

នៅក្នុងការធ្វើអាជីវកម្ម ការត្អូញត្អែរឮៗ មិនមែនជាបញ្ហាធំបំផុតនោះទេ។ ប៉ុន្តែបញ្ហាដ៏គ្រោះថ្នាក់បំផុតគឺ ភា.....

04/10/2025

ពូស្ករទាញ
គាត់មិនមែនលក់តែស្ករទាញទេ តែគាត់លក់ភាពសប្បាយរីករាយជូនអតិថិជនគាត់🫶

មិនថាផ្លូវខាងមុខមានឧបសគ្គច្រើនយ៉ាងណានោះទេ​ ឱ្យតែអ្នកនៅតែមានមហិច្ឆតា ថ្ងៃណាមួយអ្នកនឹងអាចសម្រេចវាបាន----------------------...
04/10/2025

មិនថាផ្លូវខាងមុខមានឧបសគ្គច្រើនយ៉ាងណានោះទេ​ ឱ្យតែអ្នកនៅតែមានមហិច្ឆតា
ថ្ងៃណាមួយអ្នកនឹងអាចសម្រេចវាបាន
----------------------------------
ចំណេះដឹងថ្មីៗជាច្រើន: www.kumnit.com
Telegram: https://t.me/kumnitdotcom
#គំនិត

មូលហេតុដែលការយកចិត្តទុកដាក់លើបុគ្គលិក នាំឲ្យមានសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ?
04/10/2025

មូលហេតុដែលការយកចិត្តទុកដាក់លើបុគ្គលិក នាំឲ្យមានសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ?

នៅក្នុងអាជីវកម្ម ការផ្តល់សេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ មិនមែនគ្រាន់តែកើតចេញពីការសរសេរគោលការណ៍តែប៉ុណ្ណោះ....

04/10/2025

មាតិកា​ល្អ គឺ​ជា​មេដែក​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ទាក់ទាញ​អតិថិជន​ដែល​ត្រឹមត្រូវ។

តើអាជីវកម្មប្រភេទណាខ្លះដែលអ្នកអាចធ្វើបាន បើទោះបីក្នុងអំឡុងពេលកំពុងធ្វើការងារពេញម៉ោង?
04/10/2025

តើអាជីវកម្មប្រភេទណាខ្លះដែលអ្នកអាចធ្វើបាន បើទោះបីក្នុងអំឡុងពេលកំពុងធ្វើការងារពេញម៉ោង?

ការរកចំណូលបន្ថែម ខណៈពេលដែលអ្នកកំពុងមានការងារពេញម៉ោង គឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃមួយដើម្បីបង្កើនហិរញ្ញវត្....

04/10/2025

ប្រទេសស៊ុយអែតបន្ថែមការនាំចូលសំរាមពីប្រទេសផ្សេងៗ ដើម្បីកែច្នៃជាថាមពលអគ្គិសនីស្អាត ជំនួសឱ្យការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល
----------------------------------
ចំណេះដឹងថ្មីៗជាច្រើន: www.kumnit.com
Telegram: https://t.me/kumnitdotcom
#ព័ត៌មានថ្មីៗ

សកម្មភាពទាំងនេះនឹងប្រមូលផ្ដុំគ្នា បង្កើតជាលទ្ធផលដ៏អស្ចារ្យនាពេលអនាគតមកដល់អ្នក៖១. ចាប់ផ្ដើមថ្ងៃដោយមានគោលបំណងកុំក្រោកមកទាញ...
04/10/2025

សកម្មភាពទាំងនេះនឹងប្រមូលផ្ដុំគ្នា បង្កើតជាលទ្ធផលដ៏អស្ចារ្យនាពេលអនាគតមកដល់អ្នក៖

១. ចាប់ផ្ដើមថ្ងៃដោយមានគោលបំណង
កុំក្រោកមកទាញទូរស័ព្ទមើលភ្លាមៗ អ្នកគួរចំណាយពេល ៥-១០ នាទី គិតពីអ្វីដែលអ្នកចង់សម្រេចនៅថ្ងៃនេះ។ វាអាចជាការងារសំខាន់មួយ ឬការចំណាយពេលជាមួយគ្រួសារ។ ការកំណត់គោលបំណងតូចៗនេះ ជួយឱ្យអ្នកមានទិសដៅច្បាស់លាស់សម្រាប់ថ្ងៃ។ មួយវិញទៀត ចាប់ផ្ដើមថ្ងៃដោយអានសៀវភៅ ១-២ ទំព័រ ស្តាប់ផតខាស់ ៥ នាទី ឬមើលវីដេអូអប់រំខ្លីៗ។ ការទទួលយកចំណេះដឹងថ្មីៗបន្តិចម្ដងៗ នឹងបង្កើនសមត្ថភាពរបស់អ្នកដោយមិនដឹងខ្លួន។

២. គ្រប់គ្រងខ្លួនឯង និងបង្កើតទម្លាប់វិជ្ជមាន
កំណត់ពេលសម្រាប់ប្រើបណ្ដាញសង្គម ឬរឿងកម្សាន្ត។ កុំបណ្ដោយឱ្យវាស៊ីពេលវេលាធ្វើការ ឬពេលសម្រាប់ខ្លួនឯង។ ការមាន វិន័យលើពេលវេលា ខ្ជះខ្ជាយ នឹងផ្ដល់ពេលទំនេរឱ្យអ្នកច្រើន។ ជារៀងរាល់យប់ មុនគេង សូមគិតរឿង ៣ យ៉ាង ដែលអ្នកដឹងគុណចំពោះថ្ងៃនេះ។ នេះជួយផ្លាស់ប្ដូរផ្នត់គំនិតអ្នកឱ្យកាន់តែវិជ្ជមាន។ ម្យ៉ាងទៀត ហាត់ប្រាណ ១៥ នាទី ក្នុងមួយថ្ងៃ ផឹកទឹកឱ្យបានគ្រប់គ្រាន់ ឬញ៉ាំអាហារល្អៗ។ សកម្មភាពតូចៗទាំងនេះនឹងប្រមូលផ្ដុំគ្នាធ្វើឱ្យសុខភាពអ្នកប្រសើរឡើង។

៣. ពង្រឹងទំនាក់ទំនង និងរៀនសូត្រពីអ្នកដទៃ
កុំខ្លាចក្នុងការនិយាយជាមួយមនុស្សថ្មីៗ មិនថាអ្នកជិតខាង មិត្តរួមការងារ ឬមនុស្សចម្លែកឡើយ។ ការចាប់ផ្ដើម សន្ទនាខ្លីៗ អាចនាំឱ្យមានទំនាក់ទំនងថ្មីៗ ឬឱកាសមិននឹកស្មានដល់។ ម្យ៉ាងទៀតហ៊ានសុំ មតិកែលម្អពីមិត្តភក្តិ ឬមិត្តរួមការងារអំពីចំណុចដែលអ្នកអាចកែលម្អបាន។ ការទទួលយកមតិស្ថាបនាជួយអ្នកឱ្យឃើញចំណុចខ្វះខាតដែលអ្នកមិនដឹង ដើម្បីកែប្រែអភិវឌ្ឍខ្លួន។ ថែមពីនេះ រៀនពីកំហុសរបស់អ្នកដទៃ ដើម្បីកុំឱ្យអ្នកធ្វើខុសដូចគ្នា។ នេះជាការសន្សំពេលវេលា និងកាត់បន្ថយហានិភ័យ។

៤. ហ៊ានប្រឈមមុខនឹងការភ័យខ្លាចតូចៗ
ប្រសិនបើអ្នកខ្លាចនិយាយនៅមុខសាធារណៈ សូមចាប់ផ្ដើមដោយនិយាយនៅមុខមិត្តភក្តិជិតស្និទ្ធ ឬក្រុមតូចៗ។ ការប្រឈមមុខនឹង ការភ័យខ្លាចតូចៗ ជួយអ្នកកសាងភាពក្លាហានបន្តិចម្ដងៗ។ ម្យ៉ាងវិញទៀត បើអ្នកមានការងារពិបាកដែលអ្នកតែងតែពន្យារពេល សូមចាប់ផ្ដើមធ្វើវាបន្តិចម្តងៗជាមុនសិន។ ការចាប់ផ្ដើមគឺជាជំហានដំបូងដើម្បីយកឈ្នះភាពខ្ជិលច្រអូស និងបង្កើនផលិតភាព។
----------------------------------
ចំណេះដឹងថ្មីៗជាច្រើន: www.kumnit.com
Telegram: https://t.me/kumnitdotcom
#គំនិត #ចំណេះដឹងថ្មីៗ

Elon Musk បានបំបែកកំណត់ត្រាក្លាយជាមនុស្សដំបូងដែលមានទ្រព្យសម្បត្តិរហូតដល់ 500 ពាន់លានដុល្លារ
04/10/2025

Elon Musk បានបំបែកកំណត់ត្រាក្លាយជាមនុស្សដំបូងដែលមានទ្រព្យសម្បត្តិរហូតដល់ 500 ពាន់លានដុល្លារ

Elon Musk បានក្លាយជាមនុស្សដំបូងគេក្នុងប្រវត្តិសាស្ត្រដែលមានទ្រព្យសម្បត្តិ 500 ពាន់លានដុល្លារកាលពីថ្ងៃទី 1 ខែតុលា...

03/10/2025

រំលឹកខ្លួនឯងពីមូលហេតុដែលអ្នកចាប់ផ្តើមអាជីវកម្មនេះ!

03/10/2025

បងធំនៅភ្នំ Rocky ដែលមានកម្លាំងខ្លាំងធ្វើឲ្យមនុស្សខ្លាហើយដាក់ឈ្មោះឲ្យថា The Boss 🐻

#គំនិត #ចំណេះដឹងថ្មីៗ

Address

566
Phnom Penh
12405

Alerts

Be the first to know and let us send you an email when គំនិត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to គំនិត:

Share

Our Story

អំពីយើង

«គំនិត» ជាគេហទំព័រ និង ទស្សនាវដ្ដីអេឡិចត្រូនិចចែករំលែក ចំណេះដឹង មួយ ដែល ប្រតិបត្តិការ តាម បណ្ដាញ អ៊ិនធើណិត ក្រោម រូបភាព ជា គេហទំព័រ កកើត ឡើងដំបូង តាំងពី ឆ្នាំ ២០១១ ដើម្បី ចូលរួម ចំណែក ដោះស្រាយ បញ្ហា កង្វះ ឯកសារនៅ ក្នុង ស្រុក និង កង្វះ ការចែករំលែក ឯកសារ ជាភាសាខ្មែរ ដែល មាន តិច ស្រាប់ ទៅ ហើយ នោះ។

ចក្ខុវិស័យ