PK News-ព្យាក្រឹតិ ញូស

PK News-ព្យាក្រឹតិ ញូស ព្យាក្រឹតិ ញូស ព័ត៍មានទាន់ហេតុការណ៏ TVHD Live24h

គាំទ្រ peace ❤️
04/10/2025

គាំទ្រ peace ❤️

គាំទ្រ
04/10/2025

គាំទ្រ

Founder ត្រីខកំប៉ុងខ្មែរមុខរៀងស្លក់បន្លិចហើយដោយសារតែរវល់រៀបចំបញ្ជាទិញឧបករណ៍មកផលិតត្រីខកំប៉ុងខ្មែរដើម្បីបម្រើដល់តម្រូវការប្រើប្រាស់របស់បងប្អូន សូមអរគុណសម្រាប់ការគាំទ្រផលិតផលត្រីខកំប៉ុងខ្មែរពិតៗ100%។
សូមបញ្ជាក់ថាបច្ចុប្បន្នយើងខ្ញុំផលិតជាលក្ខណះខ្នាតតូចឧបរណ៍តូចៗដែលជាហេតុនាំអោយការផលិតបានចំនួនតិច (100 កំប៉ុងក្នុង1ថ្ងៃតែប៉ុន្នោះ) ដោយសារការគាំទ្រនិងលើកកំពស់ផលិតផលស្នាដៃកូនខ្មែរទើបជំរុញអោយយើងខ្ញុំបានខិតខំរៀបចំទីតាំងផលិតដើម្បីចូលរួមផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់បង ប្អូន អ៊ុំ ពូ មីង យាយ តា។ យ៉ាងយូរ2ខែខាងមុខយើងខ្ញុំនឹងទទួលបានឧបរណ៍ដើម្បីពង្រីកការផលិតត្រីខកំប៉ុងខ្មែរដើម្បីចូលរួមចំណែកផ្គត់ផ្គង់តម្រូវការបច្ចុប្បន្ន។ សូម​គោរព​អរគុណនិងសូមការយោគយល់ពីយើងខ្ញុំ។
#ត្រីខកំប៉ុងខ្មែរ

#ខ្មែរធ្វើបាន
#ផលិតផលខ្មែរ

04/10/2025
26/09/2025
នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាង ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្...
26/09/2025

នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាង ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសហការី បាននាំយកលិខិតចូលរួមរំលែកទុក្ខ និងចូលរួមកម្មវិធីបុណ្យសពគម្រប់៧ថ្ងៃ នៃសព ឯកឧត្តម ហែម ប្រសើរ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទទួលកិច្ចការងារចុះជួយកសាងសមាជិកគណបក្សរាជធានី-ខេត្ត និងជាប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព ដែលបានទទួលមរណភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ដោយរោគាពាធ។ ក្នុងឱកាសនោះដែរបានផ្តាំផ្ញើរការចូលរួមរំលែកទុក្ខពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជូនដល់គ្រួសារនៃសពផងដែរ។
ពិធីបុណ្យនេះប្រារព្ធធ្វើឡើងនៅគេហដ្ឋានបុណ្យសព ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ស្ថិតនៅភូមិ ក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានគោរពអញ្ជើញចូលរួមទិវាប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុ...
24/09/2025

ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានគោរពអញ្ជើញចូលរួមទិវាប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាខួបទី៣២ឆ្នាំ (២៤ កញ្ញា ឆ្នាំ១៩៩៣-២៤ កញ្ញា ឆ្នាំ២០២៥) ក្រោមការដឹកនាំដាក់ក្រពុំឈូក ដោយឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានតម្កល់ធម្មនុញ្ញ មុខវត្តលង្កា វិមានឯករាជ្យ

22/09/2025
ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធ...
18/09/2025

ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា

(ខេត្តក្រចេះ) ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល-ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី តំណាងឲ្យឯកឧត្តម នេត្រ ភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជាអធិបតីក្នុងវេទិការសាធារណៈដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា ។ កម្មវិធីនេះ បានប្រព្រឹត្ត នៅនាពេលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងសាលាបឋមសិក្សា-អនុវិទ្យាល័យគោលាប់ ស្ថិតនៅក្នុងភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្តបុរី ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីអភិបាលស្រុក មន្ត្រីជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់គ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណជាង២៥០នាក់។

នាឱកាសនោះលោក យិន វណ្ណ: អភិបាលស្រុកចិត្របុរី បានមានប្រសាសន៍ណែនាំទៅកាន់បងប្អូនប្រជាពលរដ្ឋដែលមានចម្ងល់ និងបញ្ហាប្រឈមផ្សេងៗលើកឡើងនៅពេលនេះ ដើម្បីឲ្យថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ឋធ្វើការបកស្រាយ និងមានដំណោះដោះស្រាយជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី បានមានប្រសាសន៍ថា វេទិការសាធារណៈនេះមានសារៈសំខាន់ណាស់សម្រាប់ បងប្អូនប្រជាពលរដ្ឋ បើមានចម្ងល់ និងបញ្ហាប្រឈមផ្សេងៗ អាចឡើងជាសំនួរ និងសំណូមពរបានដោយសារនៅទីនេះមានលោក លោកស្រី ដែលជាមន្ទីរតំណាង ចំណុះឲ្យខេត្ត មានដូចជា មន្ទីការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ មន្ទីរកសិកម្ម និងមន្ត្រីជំនាញផ្សេងៗ ។ទន្ទឹមនេះដែរ ឯកឧត្តម បានបញ្ជាក់ថា ក្នុងអាណត្តិរបស់ ឯកឧត្តម នេត្រ ភក្រ្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ បានចាត់តាំងឲ្យឯកឧត្តម ដឹកនាំចុះជួយស្រុកចិត្របុរីនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែកសម្របសម្រួល និងពាំនាំអ្វីមួយពីថ្នាក់ជាតិមកថ្នាក់មូលដ្ឋាន ពីថ្នាក់មូលដ្ឋានទៅថ្នាក់ជាតិ ។ឯកឧត្តម បានបញ្ជាក់ទៀតថា ក្រុមការងារថ្នាក់ជាតិមកនេះ មិនមែនមកជ្រៀតជ្រែក ឬបណ្ដើមការងាររបស់រដ្ឋបាលមូលដ្ឋានថ្នាក់ក្រោមជាតិនោះទេ តែផ្ទុយទៅវិញគឺ ជួយសម្របសម្រួល និងពាំនាំអ្វីមួយពីថ្នាក់ជាតិមកថ្នាក់មូលដ្ឋាន ពីថ្នាក់មូលដ្ឋានទៅថ្នាក់ជាតិទៅវិញទេ។

ក្នុងនោះប្រជាពលរដ្ឋបានលើកឡើងជាសំណួរ និងបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ភ្លាមៗនោះថ្នាក់ដឹកនាំក៏ដូចជា មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានធ្វើការបកស្រាយយ៉ាងយកចិត្តទុកដាក់ធ្វើឲ្យប្រជាពលរដ្ឋអស់ចម្ងល់ ទទួលយក និងសាទរហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំផងដែរ៕

Address

Stueng Mean Chey, Mean Chey
Phnom Penh
1208043

Opening Hours

Monday 04:00 - 00:00
Tuesday 04:00 - 00:00
Wednesday 04:00 - 00:00
Thursday 04:00 - 00:00
Friday 04:00 - 00:00
Saturday 04:00 - 00:00
Sunday 04:00 - 00:00

Telephone

+855972223202

Alerts

Be the first to know and let us send you an email when PK News-ព្យាក្រឹតិ ញូស posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PK News-ព្យាក្រឹតិ ញូស:

Share