ទស្សនាកម្ពុជា- Visit Cambodia

ទស្សនាកម្ពុជា- Visit Cambodia Visit Cambodia- Home of Wonders. Rediscover the Land of Heritage, Culture and Nature with us! 🇰🇭

02/01/2025
18/11/2024

🇰🇭🇰🇭🇰🇭 អបអរសាទរ ប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាផ្លូវការ ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ 🇰🇭🇰🇭🇰🇭

អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅកាត់ថាហ្វ្រង់កូហ្វូនី (OIF) ត្រូវបានបង្កើតឡើង នៅ ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយមានស្ថាបនិកដូចជា ព្រះបរមរតនកោដ សម្តេចព្រះ នរោត្តម សីហនុ លោក Léopold Sédar Senghor (ជាអតីតប្រធានាធិបតីសេណេហ្កាល់), លោក Habib Bourguiba (អតីតប្រធានាធិបតីទុយនីស៊ី), លោក Hamani Diori (អតីតប្រធានាធិបតីនីហ្សេ) ជាដើម។

អង្គការហ្វ្រង់កូហ្វូនី មានទីស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស ហើយមានសមាជិក ៨៤ប្រទេស ក្នុងនោះមាន សមា ជិកពេញសិទ្ធិចំនួន៥៤ និងសមាជិកមិនពេញសិទ្ធិ៤ ព្រមទាំងសមាជិកជារដ្ឋសង្កេតការណ៍ ២៦ប្រទេស។ ប្រទេសកម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិហ្វ្រង់កូហ្វូនី (OIF) នៅខែតុលា ឆ្នាំ១៩៩៣។

អង្គការ OIF មានបេសកកម្មចម្បងៗចំនួន៤រួមមាន៖
* លើកកម្ពស់ការនិយាយភាសាបារាំង កិច្ចសហប្រតិបត្តិការវប្បធម៌ និងពិពិធិកម្មភាសា។
* លើកកម្ពស់សន្តិភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
* គាំទ្រដល់វិស័យអប់រំ ការបណ្ដុះបណ្ដាល ឧត្តមសិក្សា និងការស្រាវជ្រាវ
* កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

៚ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ៚សូមជូនពរបងប្អូនប្រ...
13/11/2024

៚ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ៚

សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរជួបតែសំណាងល្អ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយគ្រប់ៗគ្នា។

នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺជាខួប៧១ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង។ ...
09/11/2024

នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺជាខួប៧១ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង។

ទិវាបុណ្យឯករាជ្យជាតិ បានរំលឹកឱ្យប្រជាជនខ្មែរគ្រប់ៗរូបចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម និងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ តស៊ូក្នុងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពេញលេញជូនកម្ពុជា ប្រកបដោយសន្តិវិធី។

រយៈ៧១ ឆ្នាំកន្លងមកនេះ កម្ពុជាបានឆ្លងកាត់នូវដំណើរវិវឌ្ឍន៍លើភាពជាម្ចាស់នៃជោគវាសនា និងអនាគតប្រទេសរបស់ខ្លួន រហូតយើងមានការរីកចម្រើនលូតលាស់បានដូចសព្វថ្ងៃ ក្រោមដំបូលនៃសុខសន្តិភាពដ៏ត្រជាក់ ហើយបន្តឆ្ពោះទៅមុខប្រកបដោយភាពស្វាហាប់។

អបអរសាទរខួប ២១ ឆ្នាំ  ដែល​របាំព្រះរាជទ្រព្យ​ត្រូវបានបញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេ...
07/11/2024

អបអរសាទរខួប ២១ ឆ្នាំ ដែល​របាំព្រះរាជទ្រព្យ​ត្រូវបានបញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៤។🎉

របាំព្រះរាជទ្រព្យ ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ​ ត្រូវ​បាន​អង្គការ​យូនេស្កូ​សម្រេច​បញ្ជូល​ជា​បេតកិភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្ស​ជាតិនា​សម័យ​ប្រជុំ​ថ្ងៃទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។

29/10/2024

វីដេអូសារថ្វាយព្រះពរ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ផលិតដោយសហភាពសហព័ន្ធយុវជនកម្ពុជា

ទូលព្រះបង្គំ យើងខ្ញុំ ជាប្រជាជនខ្មែរ សូមសម្តែងថ្វាយនូវកតញ្ញូកតវេទីយ៉ាងជ្រាលជ្រៅបំផុត និងសូមប្ដេជ្ញាដង្ហែតាមយ៉ាងស្មោះស្ម័គ្របំផុតនូវព្រះរាជកិច្ចដឹកនាំ និងព្រះគំរូ វីរភាពដ៏ប្រពៃថ្លៃថ្លានេះ ដែលព្រះអង្គតែងយកព្រះទ័យទុកដាក់ចំពោះ ប្រជានុរាស្ត្រគ្រប់ៗរូបមិនថាទីជិតឆ្ងាយព្រះអង្គតែងយាងទៅ សាកសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយ ដល់កូនចៅដែលជួបការលំបាក។

ព្រះបរមឆាយាល័ក្ខណ៍អនុស្សាវរីយ៍ អបអរសាទរខួបទី ២០ ព្រះវស្សា នៃព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ព្រះមហាក្សត្រនៃព្...
28/10/2024

ព្រះបរមឆាយាល័ក្ខណ៍អនុស្សាវរីយ៍ អបអរសាទរខួបទី ២០ ព្រះវស្សា នៃព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី។

ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាត ក្រាបថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ សិរីបវរ មហាប្រសើរ នាវរោកាសដ៏នក្ខត្តឫក្សថ្លៃថ្លាព្រះរាជាពិធីរាជាភិសេក។ សូមគុណបុណ្យព្រះរតនត្រៃកែវទាំងបី ឫទ្ធីតេជបារមី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូមយាងបីបាច់ថែរក្សា អភិបាល ប្រោះព្រំ ប្រទានព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់កូនចៅប្រជានុរាស្រ្ដរបស់ព្រះអង្គ។

25/10/2024

Address

Phnom Penh

Telephone

+85586433386

Website

Alerts

Be the first to know and let us send you an email when ទស្សនាកម្ពុជា- Visit Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ទស្សនាកម្ពុជា- Visit Cambodia:

Share

Category