SEM KOSAL

SEM KOSAL Hello, I am Semkosal and admin and owner Please click

 #រឿងអប់រំ "ជោគវាសនា"មានរឿងពិតមួយនៅឥណ្ឌាដំណើរថា កាលពីសម័យដើមមានគ្រូអាចារ្យដ៏ល្បីម្នាក់បានបង្កើតសាលារៀនមួយនៅក្នុងព្រៃ ពួក...
07/11/2022

#រឿងអប់រំ "ជោគវាសនា"
មានរឿងពិតមួយនៅឥណ្ឌាដំណើរថា កាលពីសម័យដើមមានគ្រូអាចារ្យដ៏ល្បីម្នាក់បានបង្កើតសាលារៀនមួយនៅក្នុងព្រៃ ពួកស្ដេចមន្ត្រីគេហបតីនាម៉ឺននានា តែងតែបញ្ជូនបុត្រធីតារបស់ពួកគេ ឲ្យទៅរៀនចំណេះវិជ្ជានៅក្នុងសំណាក់គ្រូអាចារ្យនោះ ហេីយថ្ងៃមួយមានម្ដាយនិងកូនកសិករក្រីក្រម្នាក់ ទៅដល់សាលារៀននោះហើយក៏ចូលទៅសំណាក់គ្រូអាចារ្យនោះ
ដេីម្បីសូមអនុញ្ញាតចូលរៀននិងគេដែរ គ្រូអាចារ្យក៏បានឲ្យក្មេងប្រុសម្នាក់នោះ លាបាតដៃម្ខាងរបស់គេ ឲ្យគាត់មើល បន្ទាប់ពីសង្កេតមើល បាតដៃរបស់ក្មេងប្រុសនោះហើយ អាចារ្យក៏បាននិយាយឡើងថា ចៅប្រុសចូលចៅឯងត្រឡប់ទៅផ្ទះរបស់ឯងវិញចុះ កុំខ្ជះខ្ជាយពេលវេលារបស់ឯងនៅទីនេះអីណា លឺដូច្នេះក្មេងប្រុសនោះក៏បានសួរទៅលោកគ្រូអាចារ្យវិញភ្លាមថា ហេតុអ្វីទៅលោកគ្រូឬក៏ព្រោះតែខ្ញុំជាកូនអ្នកក្រមែនទេ ញញឹមបន្តិចលោកគ្រូក៏តបវិញថា ក៏ព្រោះតែឯងគ្មានខ្សែបាតដៃជាអ្នកសិក្សានិងណា បន្ទាប់មកលោកគ្រូអាចារ្យក៏បានហៅកូនសិស្សម្នាក់ដែលនៅក្បែរនោះ បង្ហាញបាតដៃទៅឲ្យក្មេងប្រុសនោះមើល ហើយលោកអាចារ្យក៏ចង្អល់ប្រាប់ថា ឯងឃើញទេនេះជាខ្សែបាតដៃអ្នកសិក្សា ហើយខ្សែមួយនេះវាមិនមាននៅលើបាតដៃរបស់ឯងឡើយដូច្នេះកុំខ្ជះខ្ជាយពេលវេលារបស់ឯងនៅទីនេះអី ចូលឯងត្រឡប់ទៅផ្ទះវិញហេីយត្រូវប្រឹងប្រែងរស់នៅ មួយនិងការងារណាដែលឯងអាចធ្វើបាននៅទីនោះចុះ លឺដូច្នេះក្មេងប្រុសនោះក៏បានលូកដៃរបស់គេហូតយកកូនកាំបិតមួយ ដែលគេបានសៀតនិងចង្កេះរបស់គេ ហើយក៏យកវាឡើងមកវះបាតដៃរបស់ខ្លួនឯងយ៉ាងជ្រៅ បណ្តាលឲ្យមានឈាមហូរយ៉ាងសរស្រាក់ទៅនឹងមុខគ្រូអាចារ្យ បន្ទាប់ពីធ្វើទង្វើដែលគួរឱ្យស្ញេីបនោះហើយ ក្មេងប្រុសម្នាក់នោះក៏បាននិយាយទៅកាន់គ្រូអាចារ្យនោះថា បានឃើញហើយឬនៅលោកគ្រូ ខ្ញុំទើបតែបង្កើតស្នាមខ្សែរបាទដៃរបស់អ្នកសិក្សាថ្មីមួយឱ្យលោកគ្រូហើយ ឥឡូវនេះតើលោកគ្រូអាចទទួលខ្ញុំជាសិស្សផង ម្នាក់បានហេីយឬនៅ លោកគ្រូអាចារ្យញញឹមបន្តិចរួចក៏ឆ្លើយថា ចៅប្រុសនៅលើលោកនេះ គឺនិងគ្មានអ្វីអាចបញ្ឈប់ឯងពីការរៀនសូត្របានឡើយ បេីឯងមានការតាំងចិត្តខ្ពស់ដល់ថ្នាក់នេះហេីយនោះ ការប្ដេជ្ញាចិត្តនិងការខិតខំប្រឹងប្រែង វានិងអាចផ្លាស់ប្ដូរអ្វីៗគ្រប់បែបយ៉ាង សូម្បីតែជោគវាសនាដែរទេវតាបានចារនៅលើបាតដៃឯងនោះ។
ក្រោយពីបានចូលសិក្សារៀនសូត្រនៅទីនោះហើយ បើទោះបីជាបានរៀនយឺតជាងគេបន្តិចមែន តែក្មេងប្រុសម្នាក់នោះបានខិតខំរៀនសូត្ររហូតធំឡើងបានក្លាយទៅជាគ្រូអាចារ្យ ល្បីល្បាញម្នាក់ព្រមទាំងបានបន្សល់ទុកស្នាដៃ ជាសៀវភៅវិជ្ជៈករ ដល់មនុស្សជំនាន់ក្រោយបានសិក្សាទៀតផង ពិតណាស់ជោគវាសនាឬក៏អាចហៅថាផលកម្មពីអតីតជាតិ វាប្រហែលពិតជាមានមែនហើយ ហើយយើងក៏មិនគួរផ្តេកផ្ដួលទៅលើព្រេងវាសនានោះដែរ យើងក៏មិនអាចជ្រើសរើសកន្លែងកើត និងកន្លែងស្លាប់របស់យើងបានមែន តែចំពោះអ្វីៗដែលស្ថិតនៅចម្លោះនៃរឿងទាំងពីរនេះ វាស្ថិតនៅក្រោមឥទ្ធិពលនៃសកម្មភាពនិងការសម្រេចរបស់ចិត្តយើងនៅឡើយទេ

ឧទាហរណ៍ ដូចជាក្មេងនៅក្នុងរឿងនេះអញ្ចឹង បើសិនជាគេជឿទៅលើការទសទាយគ្រូអាចារ្យនោះ ហើយសម្រេចចិត្តព្រមត្រឡប់ទៅផ្ទះវិញ វាសនារបស់គេគឺនៅតែជាក្មេងកសិករ ក្រីក្រម្នាក់នោះឯង នោះមិនមែនមានន័យថាមុខរបរកសិករ ជារឿងមិនល្អនោះទេ ប្រសិនបើក្មេងប្រុសនោះបានរៀនសូត្រចេះដឹងជ្រៅជ្រះហេីយ បេីទោះបីជាគេចង់ទៅធ្វើកសិករវិញក៏ដោយ ប្រាកដជាគេអាចក្លាយទៅជាកសិករដ៏ជោគជ័យម្នាក់ដែរ ព្រោះថាមនុស្សជោគជ័យភាគច្រើនគេមិនសូវខ្វល់ពីពាក្យទោសទាយមិនល្អរបស់អ្នកដទៃឡើយ ផ្ទុយទៅវិញគេតែងតែព្យាយាមបង្កើតជោគវាសនាដោយខ្លួនគេផ្ទាល់ គឺការតាំងចិត្តប្រឹងប្រែងអភិវឌ្ឍន៍ខ្លួន ចរិយាមាយាទនិងចំណេះដឹង ព្រមទាំងប្រឹងប្រែងធ្វើការងារណាដែលគេយល់ថាមានន័យខ្លឹមសារសម្រាប់ជីវិតគេនោះ ដូច្នេះនៅពេលដែលអ្នកជួបនឹងការបរាជ័យណាមួយនៅក្នុងជីវិតនោះ សូមកុំបន្ទោសជោគវាសនារបស់អ្នកអី អ្នកត្រូវព្យាយាមក្រោកឈរឡើងវិញ ហើយប្រាប់ខ្លួនឯងថា ខ្ញុំនឹងប្រឹងប្រែងផ្លាស់ប្ដូរជោគវាសនាមួយនេះដោយការលះបង់នៅទម្លាប់មិនល្អទាំងឡាយ ហេីយខិតខំរកចំណេះមកដាក់ខ្លួនបន្ថែម ព្រមទាំងប្រឹងប្រែងធ្វើការឲ្យខ្លាំងជាងមុននោះទៅទៀត ។

31/08/2019

“ទម្លាប់នៃការយល់ច្រឡំ៤យ៉ាង” ក្នុងសង្គមខ្មែរ:.......................................
១) កូនខំរៀនទៅក្រែងបានការងារធំលើកមុខគ្រួសារនឹងគេ បើរៀនមិនកើតមានតែឈប់រៀនហើយទៅរកស៊ីទៅ។ ការពិតអ្នករកស៊ីដ៏ពូកែគឺជាអ្នកដែលពូកែរៀន។ សម័យនេះ បើមិនចេះរៀនរកស៊ីមិនទាន់គេទេ។
២) រកលុយបានចាយទៅ ពេលស្លាប់យកទៅមិនបានទេ។ ការពិតបើស្លាប់ហើយសល់ទ្រព្យមិនថ្វីទេ ចុះបើរស់វេទនាគ្មានលទ្ធភាពថែទាំសុខភាព និងគ្មានលទ្ធភាពចិញ្ចឹមគ្រួសារអោយបានល្អនោះ?
៣) ប្រឹងតែរកប្រាក់ទៅ ពេលមាននឹងសប្បាយចិត្តហើយ។ ការពិតមិនប្រាកដថាមានប្រាក់សុទ្ធតែនឹងធ្វើអោយមនុស្សសប្បាយចិត្តនោះទេ។ មានអ្នកមានជាច្រើនរស់ក្នុងគំនរប្រាក់ និងគំនរទុក្ខ។ ទោះជាមិនទាន់សំបូរប្រាក់ក៏គួរតែរៀនធ្វើចិត្តអោយសប្បាយដែរ។ ពេលវេលាដែលអ្នកប្រឹងរកប្រាក់១ខែ អ្នកបានបាត់បង់អាយុអស់១ខែទៅហើយ អ្នកមិនមានពេលវេលាច្រើនទេ។
៤) គាត់ចាស់ហើយ អោយគាត់សំរាកអោយបានស្រួលចុះ។ ការពិតមនុស្សចាស់ក៏ត្រូវធ្វើការអោយរវល់ ហាត់ប្រាណ និងប្រើខួរក្បាលដែរ។ បើមិនដូច្នោះទេ សុខភាពរាង្គកាយ និងផ្លូវចិត្តងាយធ្លាក់ទ្រុឌទ្រោមណាស់។

ប្រភព៖ Nget Chou

កុំសូវគិតខ្លី ត្បិតស្រះរាក់ក្តីផ្ទុកទឹកបានតិច។គួរធ្វើស្រះជ្រៅ ទឹកគ្រប់រដូវរក្សាពូជត្រី។
28/08/2019

កុំសូវគិតខ្លី ត្បិតស្រះរាក់ក្តីផ្ទុកទឹកបានតិច។
គួរធ្វើស្រះជ្រៅ ទឹកគ្រប់រដូវរក្សាពូជត្រី។

កម្ពុជានៅមានមនុស្សអច្ឆរិយៈច្រើនទៀតចឹង    for khmer
27/08/2019

កម្ពុជានៅមានមនុស្សអច្ឆរិយៈច្រើនទៀតចឹង

for khmer

លេីសពីអាណិត😓មុននិងអ្នកនិយាយថាអ្នកលំបាក អ្នកក្រ អ្នកហត់ហេីយធុញទ្រាន់និងជីវិត តេីអ្នកមានដឹងទេថាគេលំបាកជាងអ្នកឆ្ងាយណាស់ (ជី...
21/08/2019

លេីសពីអាណិត😓មុននិងអ្នកនិយាយថាអ្នកលំបាក អ្នកក្រ អ្នកហត់ហេីយធុញទ្រាន់និងជីវិត តេីអ្នកមានដឹងទេថាគេលំបាកជាងអ្នកឆ្ងាយណាស់ (ជីវិតគឺជាការតស៊ូ💪)
#ប្រភពFB

21/07/2019

ជីវិតដែលគ្មានការត្រួតពិនិត្យនិងគ្មានតម្លៃនិងរស់នៅ
(សូក្រាត)

Address

George2004@hotmail. Com
Phnom Penh
12000

Telephone

+85515789225

Website

Alerts

Be the first to know and let us send you an email when SEM KOSAL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SEM KOSAL:

Share