05/07/2025
#នារីម្នាក់បេីករថយន្ត MG ពាក់ផ្លាកលេខភ្នំពេញ 2BZ-4380 តាមបណ្ដោយផ្លូវសុរាម្រិត ក្នុងទិសដៅពីកេីតទៅលិច បុករះម៉ូតូអ្នកដឹកជញ្ជូនម្ហូបអាហារកំពុងចតអស់៥គ្រឿងបណ្ដាលឲ្យរងការខូចខាត នៅរង្វង់មូលវិមានឯករាជ្យ ស្ថិតតាមបណ្ដោយសុរាម្រិត សង្កាត់បឹងកេងកងទី១ រាជធានីភ្នំពេញ វេលាម៉ោង៣៖៥០នាទីទាបភ្លឺ
ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ