NP News

NP News Khmer Digital News ចុច Like page របស់យើង លោកអ្នកនឹងទទួលបានព័ត៌មានកីឡាជាតិ និងកីឡាអន្តរជាតិថ្មីៗបំផុត។

សូមអរគុណសម្រាប់ការគាំទ្រ Kqube Sport Club page។

14/09/2026
11/09/2026

ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ

ភ្នំពេញ ៖ ចំពោះមុខ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា, លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហរកម្ពុជាលើការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងយន្តការដែលមានស្រាប់។

ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក មីន អោង ឡាំង ក្នុងឱកាសលោកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ភាគីទាំងពីរបានពិភាក្សាលើទំនាក់ទំនងរវាងប្រទេសទាំងពីរជាច្រើនវិស័យ។

ក្នុងជំនួបនោះ សម្តេចតេជោ ក៏បានរំលេចឡើងវិញចំពោះជម្លោះព្រំដែនកម្ពុជា-ថៃដែលបានអូសបន្លាយប្រមាណជា២ឆ្នាំមកនេះ ដែលភាគីថៃនៅតែបន្តរំលោភបំពាន និងកាន់កាប់ទាំងកម្រោងមកលើបូរណភាពទឹកដីកម្ពុជាដោយខុសច្បាប់ ដែលពិភពលោកកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសកម្មភាពយ៉ាងគឃ្លើនរបស់ភាគីថៃ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានលើកឡើងក្រោយបញ្ចប់កិច្ចជំនួបថា សម្តេចតេជោ បានពន្យល់ពីសារបានដែលភាគីបន្តរំលោភបំពានលើកម្ពុជារហូតមកដល់បច្ចុប្បន្នទោះបីជាមានបទឈប់បាញ់យ៉ាងណាក៏ដោយ។ សម្តេចតេជោ ក៏បានលើកឡើងពីការដោះស្រាយជម្លោះព្រំដែននេះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងតវ៉ាដាច់ខាតចំពោះការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់ភាគីថៃ៕

Address

NW-25, 2003
Phnom Penh
120803

Alerts

Be the first to know and let us send you an email when NP News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NP News:

Shortcuts

Share