Thet thina

Thet thina SreyThet Khy

06/08/2026

#ចម្ងាយ

បើចង់ដើរបានឆ្ងាយ ត្រូវតែដើរជាមួយមនុស្សដែលមានចិត្តដូចគ្នា មិនថាមិត្តភាព ឬស្នេហា ដើរមិនត្រូវគ្នាផង បង្ខំរត់ទៅជាមួយគ្នាធ្វើអ្វី ? ជីវិតមួយនេះប្រហែលអត់យុត្តធម៌ទេ សម្រាប់មនុស្សដែលគិតថា ខ្លួនឯងជាជនរងគ្រោះនោះ ព្រោះតាំងពីដើម ជនរងគ្រោះមិនចង់ក្លាយជាជន ដែលសង្រ្គោះខ្លួនឯងឡើយ...។

មិត្តភាព ស្នេហា បើមិនចេះយោគយល់ មិនចេះអត់ឱន មិនបាច់ដល់រាប់គីឡូទេ តែ ​បីជំហាន ពួកយើងលែងមានជំនឿដែរ ការស្រឡាញ់ ការរាប់អាន គឺផ្ដើមចេញ ពីពាក្យស្មោះត្រង់ យោគយល់ ជឿជាក់ បើពាក្យណាមួយបាត់ថា ប្រាកដណាស់ នៅធ្វើអ្វីទៀត។

បើគេអស់ចិត្តបន្ត តើនៅខំឱបគេទុកធ្វើអីទៀត? ឬចង់ឃើញខ្លួនឯងជាជនរងគ្រោះ? ចម្ងាយមួយនេះគឺជាចម្ងាយចិត្ត មិនមែនផ្លូវ ឬប្រវែង បើពួកយើងអស់ចិត្តរៀងខ្លួនហើយ ដោះលែងគ្នាទៅ ជាប់ជំពាក់ធ្វើអ្វី អ្នកអាចអត់ហត់នៅពេលនេះ តែនៅពេលខាងមុខ មនុស្សពីរនាក់ ដើរមិនត្រូវគ្នាផង ចាំបាច់រត់ជាមួយគ្នាធ្វើអ្វី ព្រោះកាន់តែរត់ យើងក៏កាន់តែឈឺ មនុស្សតែអស់ចិត្តឱ្យគេទៅ….។

អត្ថបទ៖ សៀវភៅជីវិត

31/07/2026

#អស់ស្រឡាញ់

មុនដំបូងគិតថា ម្នាក់នេះហើយដែលអាចទៅមុខជាមួយគ្នា ហើយជាអនាគត។ អ្នកណាទៅដឹងថា អនាគតនៅទៅជាយ៉ាងណា ហើយនៅទីបំផុតគេក៏បានប្រែពីមនុស្សម្នាក់ដែលខ្ញុំមិនស្គាល់ទៅវិញ។ តើពួកយើងនៅបន្តទៀតដែរទេ ឬប្រហែលជាដល់ពេលបញ្ចប់ហើយមើលទៅ វាប្រហែលជាចប់ ដោយល្អបំផុតនៅពេលដែលយើង ដោះលែងមនុស្សដែលគេចង់ចាកចេញ ទោះបីជាងចងចំណងបន្ថែមសម្រាប់ទំនាក់ទំនងមួយនេះ ក៏វាមិនបានប្រសើរជាងនេះដែរ។

ស្នេហាមួយនេះវាស្រស់ស្អាតណាស់ តែចុងបញ្ចប់ វាក៏ឈឺចាប់ណាស់ដែរ វាមិនខុសអីពីមនុស្សពីរនាក់ មានក្ដីស្រឡាញ់ពីរផ្សេងគ្នា មានការគិត និងគោលដៅផ្ទុយគ្នា មិនអាចបង្ខំឱ្យនៅឡើយ ចុងក្រោយពួកយើងក៏បញ្ចប់វា។

អត្ថបទ៖ សៀវភៅជីវិត

22/07/2026

#ពេលណាមួយ

ជីវិតមួយនេះ ម្នាក់ៗប្រឹងណាស់ មិនមែនដើម្បី ប្រកួតប្រជែងនឹងជីវិតរបស់នរណាម្នាក់ឡើយ ប្រឹងគឺ ដើម្បីតែចង់ឃើញខ្លួនឯង មានអនាគតមួយដែលល្អប្រសើរ​ សង្ឃឹមថាថ្ងៃណាមួយខ្លួនឯងនឹងជោគជ័យ ប្រឹងណាស់ ព្រោះមិនចង់ឱ្យគេថា រស់នៅពឹងលើសំណាង មិនចង់ត្រឡប់ទៅផ្ទះវិញដោយគ្មានអ្វីសោះ ... ។

ឈ្នះនៅក្នុងជីវិតមួយនេះរបស់ខ្ញុំគឺឈ្នះខ្លួនឯង ឈ្នះភាពមានះ ឈ្នះភាពចង់បានឥតឈប់ ឈ្នះដោយមិនចាំបាច់ទៅអង្គុយ ឬរត់ប្រជែងឆាកជីវិតរបស់នរណាម្នាក់ឡើយ តែប្រជែងជាមួយនឹងព្រេងវាសនារបស់ខ្លួនឯង ....
ប្រហែលវាមិនមែនថ្ងៃនេះ តែអាចថ្ងៃណាមួយ !! Who knows !!

អត្ថបទ៖ ប្រិយមិត្តអ្នកអាន

30/06/2026

#មិនចាំបាច់

មិនបាច់ឈរនៅកន្លែងខ្ពស់បំផុត ហើយរឹតតែមិនឈរនៅកន្លែងដែលល្អបំផុតទេ ត្រឹមគ្រាន់តែឈរនៅកន្លែងដែលយើងគិតថា វាគ្រប់គ្រាន់ វាមានក្ដីសុខ វាមានសុវត្ថិភាពគឺ វាបានទៅហើយ។ ជីវិតមួយនេះ វាអាចនឹងវែង វាក៏ប្រហែលអាចនឹងមិនវែងពេក តែបើយើងចំណាយពេល២៤ម៉ោង ដើម្បីទៅប្រកួតប្រជែង ទៅច្រណែន ទៅដណ្ដើម ទៅទាមទារជាមួយនឹងអ្វីដែលវាមិនអាចទៅរួច តើ ២៤ម៉ោងនេះនឹងទៅជាយ៉ាងណា? ៣៦៥ថ្ងៃនៃមួយឆ្នាំត្រូវក្រោកជាមួយនឹងពាក្យថា ចង់បានមិនឈប់... ឬ ក៏ពេញមួយជីវិតនេះមិនអាចរកក្ដីសុខឱ្យខ្លួនឯងបាន?

ជីវិតមួយនេះមានពេល២៤ម៉ោងក្នុងមួយថ្ងៃ មាន៣៦៥ថ្ងៃក្នុងមួយឆ្នាំដូចគ្នា តែការប្រើប្រាស់ពេលវេលា និងថ្ងៃនីមួយៗគឺខុសគ្នា...។ បើរវល់តែអង្គុយ ដេកកើតទុក្ខនឹងរឿងដែលវាបានកើតឡើងហើយ ក៏បន្ទោសវា តើពេលណាគ្រប់គ្រាន់ទៅ?

ជីវិតមួយនេះកើតមកទទេ ទៅវិញក៏ទទេ ដូច្នេះគ្រាន់តែរើសយកភាពគ្រប់គ្រាន់ឬ ភាពទទេជំនួសឱ្យពាក្យថា ច្រណែន ឈ្នានីស ដណ្ដើម ... ប្រហែលជាជីវិតនឹងប្រសើរជាងនេះ ព្រោះវាសន្តិភាពទាំងកាយ និងចិត្ត។ មិនបាច់មានម្ហូបឆ្ងាញ់ក៏បាន ឱ្យតែមានបាយបីពេល មិនបាច់នៅកន្លែងដែលល្អពេកក៏បាន ឱ្យតែមើលឃើញព្រះចន្ទនៅពេលយប់ ហើយអាចមើលព្រះអាទិត្យរះនៅពេលព្រឹក ឬក៏អាចមើលថ្ងៃលិចនៅពេលល្ងាច ឬក៏អាចមានកន្លែងជ្រកពេលមានភ្លៀង…

ព្រោះវាគ្រប់គ្រាន់ណាស់ទៅហើយដែលអាចដកដង្ហើមនៅពេលនេះ។

អត្ថបទ៖ ប្រិយមិត្តអ្នកអាន

23/06/2026

#២០ឆ្នាំមកនេះ

២០ឆ្នាំមកនេះខ្ញុំគ្មានសោះអ្វីទាំងអស់សម្រាប់ជីវិតរបស់ខ្ញុំ មានតែម្យ៉ាងប៉ុណ្ណោះ គឺអនុស្សាវរីយ៍ដែលលុយមិនអាចទិញបាន ហើយខ្ញុំក៏មិនអាចត្រលប់ទៅវិញបាន ហើយរឿងខ្លះក៏ជាមេរៀន រឿងខ្លះក៏ជាការឈឺចាប់ តែវាជា២០ឆ្នាំដ៏មានអត្ថន័យបំផុតនៅក្នុងជីវិតមួយនេះ ហើយក៏បានប្រាប់យើងថា២០ឆ្នាំនៅក្នុងជីវិតរបស់យើង គឺមានតែម្ដងគត់ និងមិនអាចមានជាលើកទីពីរឡើយ។

ជីវិតមួយនេះ បើមិនទាំងចេះរស់នៅឱ្យខ្លួនឯងរីករាយផង តើសង្ឃឹមថានរណាជាផ្នែកមួយនៃស្នាមញញឹមរបស់ខ្លួនឯងនោះ។ ជីវិតនេះសាមញ្ញណាស់ ហើយ១០ទៅ២០ឆ្នាំ នៅក្នុងជីវិតគឺមានតែម្ដងគត់ រាល់ឆ្នាំគឺជាភាពទទេ។ អ្វីដែលបន្សល់ទុកបាន ដោយឥតសាបសូន្យគឺជាអារម្មណ៍ អនុស្សាវរីយ៍ ទីកន្លែង តែមិនមែនជាលុយ ហើយរឹតតែមិនមែនជា ភាពច្រណែន ឈ្នានីស មិនចេះចប់មិនចេះហើយ។ មានរឿងខ្លះវាអាចនឹងពិបាកក្នុងការបកស្រាយ ឱ្យយល់តែនេះគឺជាជីវិត...។

២០ឆ្នាំមកនេះមានតែបទពិសោធទេ ដែលជាអនុស្សាវរីយ៍ដ៏ល្អឥតខ្ចោះបំផុត ព្រោះពេលខ្លះទឹកភ្នែកក៏ហូរ ហើយស្នាមញញឹមក៏មាន...។ សូមប្រើប្រាស់ ១០ ឆ្នាំនៃជីវិតឱ្យល្អទៅតាមអ្វីដែលអាចធ្វើបាន ជាជាងអង្គុយបន្ទាសថា ហេតុអ្វី ? ចូរប្រើពេលវេលានៃជីវិតមួយនេះឱ្យល្អ ព្រោះមានមនុស្សមួយចំនួនកំពុងតែត្រូវការវា ដើម្បីនិយាយពាក្យចុងក្រោយទៅមនុស្សជាទីស្រឡាញ់របស់ពួកគេ។ មានបញ្ហាច្រើនបានកើតឡើង តែគ្រប់បញ្ហាមិនមែនទាល់តែយើងត្រូវធ្វើការបកស្រាយឡើយ ចួនកាលពេលវេលានឹងបញ្ចាក់គ្រប់យ៉ាងដោយខ្លួនឯង....។

អត្ថបទ៖ ប្រិយមិត្តអ្នកអាន

17/05/2026

«មេអំបៅតែងតែឈប់សម្រាកនៅពេលមានភ្លៀង 🌧️✨🦋🦋🎋🌴 ព្រោះទឹកភ្លៀងអាចធ្វើឱ្យខូចស្លាបរបស់ពួកវា។ ដូចគ្នាដែរ វាមិនអីទេក្នុងការឈប់សម្រាក នៅកំឡុងពេលដែលជីវិតជួបព្យុះភ្លៀង។ អ្នកនឹងអាចហោះហើរបានម្តងទៀត នៅពេលដែលរឿងរ៉ាវទាំងនោះបានកន្លងផុតទៅ។»
-ការសម្រាកមិនមែនជាការបោះបង់ទេ ពេលខ្លះជីវិតជួបការលំបាកខ្លាំង ការឈប់សម្រាកដើម្បីថែរក្សាចិត្តគំនិត និងកម្លាំងកាយ គឺជារឿងចាំបាច់បំផុត។
-ការអត់ធ្មត់ រង់ចាំឱ្យឧបសគ្គ (ព្យុះភ្លៀង) ឱ្យកន្លងផុតទៅសិន សឹមបន្តដំណើរទៅមុខទៀត។
-សង្ឃឹមលើថ្ងៃស្អែក ឱ្យតែយើងនៅមានកម្លាំង និងរក្សាស្លាប (ក្តីសង្ឃឹម) ឱ្យនៅល្អ យើងប្រាកដជាអាចសម្រេចគោលដៅនៅថ្ងៃខាងមុខមិនខាន។

ក្តីស្រលាញ់ Slanh ✍️

08/01/2026

“ #ផ្គាប់មិនបាន”

មនុស្សតែម្នាក់ដែលជាខ្លួនឯងនៅជាមួយខ្លួនឯង យើងសឹងតែផ្គាប់ចិត្តខ្លួនឯងមិនបានផង ហេតុអ្វីក៏ព្យាយាមផ្គាប់ចិត្តអ្នកផ្សេងទាំងដឹងថាប្រឹងយ៉ាងណាក៏គេមើលមិនឃើញ?
បើដឹងថាទំនាក់ទំនងពួកយើងមិនអាចបន្ត ចូរក្លាហានបញ្ចប់ទៅ
បើដឹងថាគោលដៅមួយនេះ វាមិនសម្រេច ផ្លាស់ផ្លូវដើរតែ មិនមែនគោលដៅ
បើដឹងថា កាន់តែផ្គាប់ គេកាន់តែផ្គើន សម្រាកហើយចាកចេញទៅ
បើដឹងថា ព្យាយាមហើយ គ្មានន័យនៅដល់ណាទៀត
បើដឹងថាគេមិនឱ្យតម្លៃ យើងផងរំពឹងធ្វើអីទៀត...។

តាំងពីដើមមកយើងមិនអាចបង្ខំនរណាម្នាក់បានឡើយ ហើយរឹតតែមិនអាចផ្គាប់ចិត្តបានគ្រប់មនុស្សឡើយ ព្រោះយើងមានអត្តចរិតផ្សេងៗពីគ្នា មិនអាចបន្ទាសខាងណាឡើយ ជួនកាលក៏អាចមកពីយើង ដឹងហើយតែនៅតែប្រឹងតែម្ខាង។ យើងមិនអាចផ្គាប់ចិត្តបានគ្រប់មនុស្សឡើយ ដូច្នេះផ្លូវមួយដែលអាចធ្វើបានគឺ ស្រឡាញ់ ពេញចិត្ត ថែរក្សា ឱ្យតម្លៃ គោរព...បើគេមើលមិនឃើញ មិនមែនជាកំហុសរបស់យើងឡើយ ព្យាយាមឱ្យអស់មុនពេលចាកចេញ ជាជាងមិនបានធ្វើអ្វីសោះ ព្រោះយើងមិនអាចស្មានចិត្តគេយ៉ាងណាឡើយ។

អត្ថបទ៖ #សៀវភៅជីវិត

05/01/2026
03/01/2026
02/01/2026

#នាងចាប់ផ្តើមស្រលាញ់ខ្លួនឯង
នាងបានចាកចេញហើយ មិនមែននាងឈប់ខ្វល់ពីអ្នកឡើយ ក៏ព្រោះនាងចាប់ផ្តើមស្រលាញ់ខ្លួនឯងហើយរៀនទទួលយកការពិត ការពិតគឺគ្រប់គ្នាមានដំណើរជីវិតរៀនខ្លួនជួបទើបអាចបែក…

#ក្លិនសៀវភៅ

Address

Phnom Penh City
Phnom Penh

Website

Alerts

Be the first to know and let us send you an email when Thet thina posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share