Kmengwat News Network-បណ្តាញព័ត៌មាន ក្រុមក្មេងវត្ត

  • Home
  • Cambodia
  • Phnom Penh
  • Kmengwat News Network-បណ្តាញព័ត៌មាន ក្រុមក្មេងវត្ត

Kmengwat News Network-បណ្តាញព័ត៌មាន ក្រុមក្មេងវត្ត ភ្ជាប់លោកអ្នកដើម្បីដឹងរឿងរ៉ាវពិត គ្រប់ទីកន្លែង ទាន់ពេលវេលា។
(216)

តើអនុរដ្ឋមន្ត្រីការបរទេសកូរ៉េជួបជាមួយរដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា និយាយអ្វីខ្លះពាក់ព័ន្ធនឹងបទល្មើសអនឡាញ?
18/10/2025

តើអនុរដ្ឋមន្ត្រីការបរទេសកូរ៉េជួបជាមួយរដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា និយាយអ្វីខ្លះពាក់ព័ន្ធនឹងបទល្មើសអនឡាញ?

ភាគីទាំងពីរបានជជែកត្រង់ទៅត្រង់មកជាមួយគ្នាក្នុងស្មារតីសហប្រតិបត្តិការខ្ពស់ ដោយឯកភាពលើចំណុច​សំខាន់ៗចំន.....

18/10/2025

ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោយបញ្ចប់កិច្ចប្រជុំចតុភាគីនៅម៉ាឡេស៊ី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយសម្រេចបានកិច្ចការសំខាន់ៗមួយចំនួនក្នុងនោះរួមមានការដោះលែងកងទ័ពកម្ពុជាទាំង១៨រូបដែលបានចាប់ខ្លួនក្រោយបទឈប់បាញ់ផងដែរ.!

18/10/2025

ដំណឹង​រំភើប​ 👏កិច្ចព្រមព្រៀងសន្តិភាព​ ៖​ ថៃយល់ព្រមដោះលែងទាហានកម្ពុជា ១៨នាក់ដែលថៃចាប់ខ្លួន​ !

[English below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងទី១៨ ខែតុលា ឆ្នាំ២០២...
18/10/2025

[English below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វគ្គអប់រំនយោបាយគណបក្សកម្រិត១ វគ្គទី៣” ជូនសមាជិក សមាជិកា និងយុវជនគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ។ អញ្ជើញចូលរួមក្នុងពិធីបើកវគ្គនេះរួមមាន ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងសិក្ខាកាមសរុបចំនួន ៦០រូប។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសុខទុក្ខ សេចក្ដីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ សម្តេចប្រធាន សម្តេចអនុប្រធាន គណបក្សជូនចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្នុងអង្គពិធីទាំងមូល។ ថ្លែងក្នុងឱកាសបើកវគ្គ ឯកឧត្តម បានបញ្ជាក់ថាវគ្គអប់រំនយោបាយគណបក្សកម្រិត១ វគ្គទី៣នេះ ត្រូវបានរៀបចំក្នុងគោលបំណងលើកកម្ពស់សមត្ថភាពនយោបាយ អត្តចរិត សីលធម៌ និងស្មារតីទទួលខុសត្រូវរបស់សមាជិក សមាជិកា និងយុវជនបក្ស តាមរយៈការពង្រឹងចំណេះដឹងជាច្រើនបន្ថែមទៀតស្តីពីប្រវត្តិគណបក្ស លក្ខន្តិកៈគណបក្ស កម្មវិធីនយោបាយគណបក្ស ការកសាងអត្តចរិកមន្រ្តីគណបក្ស និងយន្តការនានារបស់គណបក្ស ក្នុងគោលដៅពង្រឹងការគាំទ្រជឿជាក់យ៉ាងមុតមាំមកលើគណបក្ស និងចូលរួមអនុវត្តការងារបក្សឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់យុវជនបន្តវេន ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាបិតាសន្តិភាព ជាស្ថាបនិកមគ្គុទេសក៏ និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញពេញផ្ទៃប្រទេស។ ជាមួយគ្នានោះ ឯកឧត្តមប្រធាន ក៏បានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដ៏មានសារសំខាន់មួយចំនួន ដើម្បីជាជំនួយដល់ការត្រិះរិះពិចារណាសម្រាប់ការបំពេញការងារឱ្យមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។

ជាទីបញ្ចប់ ឯកឧត្តមប្រធាន ក៏បានផ្ដល់ជាផ្ដាំផ្ញើជូនដល់សិក្សាកាមទាំងអស់ ត្រូវចូលរួមក្នុងវគ្គឱ្យបានពេញលេញ និងទៀងទាត់ពេលវេលា ដោយខិតខំយកចិត្តទុកដាក់ក្រេបជញ្ជក់នូវចំណេះដឹងដែលគ្រូឧទ្ទេសគ្រប់រូបបានចែករំលែក ជាងនេះទៅទៀតត្រូវឧស្សាហ៍ព្យាយាមក្នុងការស្រាវជ្រាវបន្ថែមដើម្បីឱ្យខ្លួនឯងមានចំណេះដឹងកាន់តែទូលំទូលាយ៕

H.E. Chhay Rithisen presides over the opening of the “Party Political Education Level 1, Course 3” for members and youth of the Ministry of Rural Development’s party committee

Phnom Penh: On Saturday morning, October 18, 2025, H.E. Chhay Rithisen, Member of the Central Committee of the Cambodian People’s Party (CPP) and Chair of the CPP Committee at the Ministry of Rural Development, presided over the opening “the Political Education Level 1, Course 3” for party members and youth of the Ministry of Rural Development and with the participation of His excellency Vice Chairs, members of the Ministry’s party committee, and a total of 60 trainees.
On this occasion, H.E. Chhay Rithisen conveyed messages of well-wishes and blessings from the Party President and Vice Presidents to the leadership and all members present. In his opening remarks, he stated that this Level 1, Course 3 political education program is organized to enhance the political knowledge, characteristics, ethics, and sense of responsibility of party members and youth by strengthening their understanding of the party’s history, statutes, political platform, the cultivation of party character, and other mechanisms. The program aims to reinforce strong confidence and support for the party and to encourage more effective participation in party work by the future generation, under the leadership of Samdech Akka Moha Sena Padei Techo Hun Sen, Party President and Father of Peace, founder of the Win-Win Policy and its executor, which brought full peace and national unity across the country. His Excellency's chair also shared key knowledge and experiences for more effective critical thinking and dignified ex*****on of duties.
In conclusion, His Excellency called on all trainees to participate fully and punctually throughout the course, to absorb the insights provided by instructors, and to pursue further study to broaden and deepen their knowledge.

18/10/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត÷ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែររួមគ្នាជាធ្លុងមួយក្នុងស្មារតីការពារឧត្តមប្រយោជន៍ជាតិ។

18/10/2025

នៅពីក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងបង្កប់នូវការប្រកួតប្រជែងយុទ្ធសាស្ត្រដ៏តានតឹងនៃមហាអំណាច អាមេរិក និងចិន...

កម្ពុជាជំរុញ OHCHR ចុះបេសកកម្មសង្កេតការណ៍បន្ទាន់ករណីថៃប្រើប្រព័ន្ធសំឡេងកម្រិតខ្លាំងធ្វើទុក្ខបុកម្នេញ
18/10/2025

កម្ពុជាជំរុញ OHCHR ចុះបេសកកម្មសង្កេតការណ៍បន្ទាន់ករណីថៃប្រើប្រព័ន្ធសំឡេងកម្រិតខ្លាំងធ្វើទុក្ខបុកម្នេញ

ការជំរុញនេះ បន្ទាប់ពីភាគីថៃបន្តប្រើប្រាស់សំឡេងរំខានជាទម្រង់នៃការធ្វើទុក្ខបុកម្នេញ ការបំភិត បំភ័យ និងកា.....

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជំរុញឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ចាត់វិធានការបន្ទាន់ ចុះសង...
18/10/2025

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជំរុញឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ចាត់វិធានការបន្ទាន់ ចុះសង្កេតការណ៍ដោយផ្ទាល់ឱ្យបានឆាប់បំផុត នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានការំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានដាក់លិខិតបន្ទាន់មួយថ្មីទៀត ផ្ញើជូនលោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ស្នើឱ្យមានការវិធានការបន្ទាន់ ចុះសង្កេតការណ៍ដោយផ្ទាល់ឱ្យបានឆាប់បំផុត ពាក់ព័ន្ធនឹងការប្រើសំឡេងរំខាន ជាទម្រង់នៃការធ្វើទុក្ខបុកម្នេញ ការបំភិតបំភ័យ និងការយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

តាមរយៈលិខិតរបស់ខ្លួ​ន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់សាជាថ្មីលើញត្តិបន្ទាន់ ចុះថ្ងៃ ទី១១ ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខានជាទម្រង់នៃការធ្វើទុក្ខបុកម្នេញ ការបំភិត បំភ័យ និងការយាយីផ្លូវចិត្ត នៅតាមព្រំដែនកម្ពុជា-ថៃដោយប្រទេសថៃ។ យោងតាមការចុះផ្សាយរបស់កាសែតថៃ Khaosod English នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ មានក្បួនរថយន្តមួយ ដែលបំពាក់ដោយឧបករណ៍បំពងសំឡេងឮខ្លាំងៗ បានប្រមូលផ្តុំគ្នានៅ Ban Nong Chan ដើម្បីចាក់សំឡេង ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៥។ ប្រព័ន្ធសំឡេងទាំងនោះ ត្រូវបាន រាយការណ៍ថា មានកម្រិតសំឡេងខ្លាំង ដែលលើសពីដែនកំណត់សម្រាប់សុវត្ថិភាពរបស់មនុស្ស។ ការសិក្សាបែបវិទ្យាសាស្ត្របញ្ជាក់ថា សំឡេងលើសពី ១៤០ដេស៊ីបែល អាចធ្វើឱ្យខូចក្រដាសត្រចៀក ខណៈដែល កម្រិតឡើងដល់ ២០០ដេស៊ីបែល នឹងបណ្តាលឱ្យមានរបួសខាងក្នុងធ្ងន់ធ្ងរ។ ដូច្នេះ រាល់ការប្រព្រឹត្ត សកម្មភាពបែបនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរដោយចេតនាលើសុខភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។

កម្រិតសំឡេងខ្លាំងបែបនេះ បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅភូមិជោគជ័យ ជា ពិសេសស្ត្រី កុមារ មនុស្សចាស់ អ្នកជំងឺ និងជនមានពិការភាព។ សកម្មភាពអវិភាព និងបង្កហេតុទាំងនេះ គឺជាឧទាហរណ៍មួយនៃវិធីសាស្ត្របែប “ច្បាប់ព្រៃ” ដែលមិនគោរពតាមបទដ្ឋានច្បាប់អន្តរជាតិជាធរមាន យ៉ាងជាក់ស្តែងបំផុត។ លើសពីការបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពបុគ្គល ភាគីថៃធ្វើឱ្យខូចដល់ស្ថិរភាពក្នុង តំបន់ និងធ្វើឱ្យចុះខ្សោយនូវប្រសិទ្ធភាព និងភាពជឿជាក់បាននៃយន្តការសិទ្ធិមនុស្សអន្តរជាតិ ដែល បានបង្កើតឡើងដើម្បីការពារប្រជាជនស្លូតត្រង់ និងងាយរងគ្រោះ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានកត់សម្គាល់ថា សូម្បីតែឥស្សរជនរបស់ថៃ រួមមានសមាជិកព្រឹទ្ធសភា មន្ត្រីអនុវត្តច្បាប់ ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងមេដឹកនាំគណបក្សនយោបាយ សុទ្ធតែបានទទួលស្គាល់ថ ការប្រើប្រាស់សំឡេងរំខាន គឺជាទម្រង់នៃការបំភិតបំភ័យផ្លូវចិត្ត គឺជាការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរ ជាតិយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្រោមអនុសញ្ញាប្រឆាំងនឹងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្ម ឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា «សូមអំពាវនាវដល់ការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ចាត់វិធានការឱ្យទាន់ពេលវេលា និងដោយម៉ឺងម៉ាត់ រួមទាំងការចុះបេសកកម្មសង្កេតការណ៍ដោយផ្ទាល់ឱ្យបានឆាប់បំផុត នៅតំបន់បណ្តោយព្រំដែនកម្ពុជា-ថៃ ដែលជាកន្លែងត្រូវបានរាយការណ៍ថា មានករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ»។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថា កង្វះខាតសកម្មភាពជាក់ស្តែង និងទាន់ពេលវេលា អាចនឹងត្រូវបកស្រាយថា ជាការយល់ស្រប ឬការព្រងើយកន្តើយ ចំពោះការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស អន្តរជាតិ និងសិទ្ធិមនុស្សធម៌អន្តរជាតិ។ ភាពអសកម្មភាពនេះ នឹងបង្កើតជាគំរូអាក្រក់ចំពោះ និទណ្ឌភាព ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រសិទ្ធភាពនៃប្រព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិចុះខ្សោយផងដែរ។

បើទោះបីជាមានការបង្កហេតុជាបន្តបន្ទាប់ក៏ដោយ ក៏ប្រទេសកម្ពុជាបានប្រកាន់យកវិធានការមិនឆ្លើយតប ការគោរពចំពោះយន្តការអន្តរជាតិ និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ចំពោះនីតិរដ្ឋ ព្រោះការកើនឡើង នៃភាពតានតឹងនឹងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ប្រជាជននៃប្រទសទាំងពីរ ជាពិសេសសិទ្ធិរស់រានមាន ជីវិត និងសន្តិសុខបុគ្គល៕






#ទាហានថៃបានអនុវត្តច្បាប់ថៃនៅលើទឹកដីខ្មែរ

ភាសាររបស់ចោរឈ្លានពាន...
18/10/2025

ភាសាររបស់ចោរឈ្លានពាន...

ទីភ្នាក់ងារចារកម្មជាតិថៃ ( National Intelligence Agency ) ឬ ហៅថាស្ថាប័នចារកិច្ចជាតិថៃ ដែលដឹកនាំដោយលោក ថាណាកន បូរ៉ាត់ Tha...
18/10/2025

ទីភ្នាក់ងារចារកម្មជាតិថៃ ( National Intelligence Agency ) ឬ ហៅថាស្ថាប័នចារកិច្ចជាតិថៃ ដែលដឹកនាំដោយលោក ថាណាកន បូរ៉ាត់ Thanakorn Buaras គ្រប់គ្រងលើបណ្ដាញចារកម្ម ១.៦០០ នាក់ បានធ្វើអោយធ្លាយឯកសារសម្ងាត់ក្នុងជំលោះជាមួយកម្ពុជា :
- ថៃមិនថយចេញទៅក្រោយវិញឡើយពីតំបន់ដែលខ្លួនកំពុងឈរជើង ។
- ប្រែក្លាយបន្លាលួសជាព្រុំដែនថ្មីនៅពេលខាងមុខ ។
- គោលដៅទាំង ១៧ ទីតាំងតាមបណ្ដោយព្រុំដែនត្រាតជាមួយកម្ពុជាថៃត្រូវតែយកអោយបាន ។...
៣ ចំណុចខាងលើនេះបើកម្ពុជាយល់ព្រមទើបមានការចុះហត្ថលេខាសន្តិភាពនៅពេលខាងមុខក្រោមអធិបតីភាពរបស់លោកប្រធានាធិបតី TRUMP !
កម្ពុជាអន់ណាស់ទៅឬដែលត្រូវកាត់ដីអោយចោរ ? មើលទៅគ្មានជំរើសស៊ូលើសមរភូមិឡើយ ! ..
( ពិតជាមិនចង់និយាយទេ តែលាក់ទៀតលែងបាន ) ...
#នយោបាយថ្ងៃនេះ

18/10/2025

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងបណ្ដាញសារព័ត៌មានថៃមួយចំនួន បានចេញផ្សាយ ដោយស្រង់សម្តីមន្ត្រីយោធាថៃ ដែលអះអាងថា «កន្លែងដែលទាហានថៃ បានជាន់គឺជាទឹកដីរបស់ថៃ»






#ទាហានថៃបានអនុវត្តច្បាប់ថៃនៅលើទឹកដីខ្មែរ

18/10/2025

ការផ្សព្វផ្សាយថា នៅអូរប្លុកដំរី និងថ្មដា មានទាហានថៃចូលមកឈូសយកដីខ្មែរ គឺជាព័ត៌មានក្លែងក្លាយ






#ទាហានថៃបានអនុវត្តច្បាប់ថៃនៅលើទឹកដីខ្មែរ

Address

Wat Tangkasang, #27, Str. 105K, Sangkat KaKap, Khan Posenchey
Phnom Penh
12000

Telephone

0963665111

Website

Alerts

Be the first to know and let us send you an email when Kmengwat News Network-បណ្តាញព័ត៌មាន ក្រុមក្មេងវត្ត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share