25/06/2016
១. រឿង The Social Network និយាយអំពី Mark Zuckerberg ប្រែក្លាយជាមហាសេដ្ឋីបណ្តាញសង្គមក្នុងពិភពលោក។
២. រឿង Glengarry Glen Ross និយាអំពីសង្គ្រាមជំនួញអចលនទ្រព្យនៅស៊ីកាហ្គោ។
៣. រឿង Pirates of Silicon Valley និយាយអំពីការឡើងកូដរបស់មហាសេដ្ឋីបច្ចេកវិជ្ជាអាមេរិកពីររូបគឺ Bill Gates និង Steve Jobs។
៤. រឿង Citizen Kane និយាយអំពីឆាកជីវិតតួអង្គប្រឌិតឈ្មោះ Charles Foster Kane ដែលប្រែក្លាយជីវិតទៅជាសេដ្ឋីសារព័ត៌មាន។
៥. រឿង The Pursuit of Happyness និយាយអំពីឆាកជីវិតពុះពារដ៏រំភើបរបស់លោក Chris Gardner ដើម្បីសម្រេចក្តីសុបិន។
៦. រឿង Moneyball និយាយអំពីជីវិតពិតរបស់លោក Billy Beane គ្រូបង្វឹកក្រុមបាល់ Baseball ដែលដឹកនាំក្រុមដោយគ្មានលុយឱ្យទទួលបានជោគជ័យ។ តួអង្គសំខាន់សម្តែងដោយលោក Brad Pitt។
៧. រឿង Rocky និយាយអំពីអ្នកប្រដាល់តស៊ូ Rocky Balboa ដែលនិពន្ធ និងសម្តែងដោយ លោករ៉ាំបូដោយផ្ទាល់ ដែលលោកមានឈ្មោះពិតថា Sylvester Stallone។
៨. រឿង Wall Street និយាយអំពីពាក្យស្លោកក្នុងការរកស៊ីមួយឃ្លាដែលពោលថា "លោភលន់គឺជារឿងល្អ"។
៩. រឿង Jerry Maguire និយាយអំពី Jerry Maguire (សម្តែងដោយ Tom Cruise) ដែលមានគ្រប់អ្វីៗទាំងអស់ទាំងមិត្តភក្តិ ការងារដ៏អស្ចារ្យ និងគូដណ្តឹងដ៏ស្រស់ស្អាត។ ប៉ុន្តែដោយសារគាត់ខ្វល់តែពីរឿងលុយ ថ្ងៃមួយគាត់បានបាត់បង់អ្វីៗទាំងអស់ ប៉ុន្តែគាត់បានសម្រេចចិត្តផ្សងព្រេងឡើងវិញដើម្បីទទួលបានអ្វីដែលគាត់ធ្លាប់មានពីមុន។
១០. រឿង Office Space ជាប្រភេទរឿងកំប្លែង និយាយអំពីជីវិតរបស់តួអង្គ Peter Gibbons (សម្តែងដោយ Ron Livingston) ដែលស្អប់ការរស់នៅក្រោមការបញ្ជាលិចកើតពីចៅហ្វាយនាយឈ្មោះ Bill Lumbergh (សម្តែងដោយ Gary Cole)៕