28/07/2026
ឈប់ប្រថុយយកស្បែកមុខខ្លួនឯងទៅធ្វើជាកន្លែងពិសោធន៍ទៀតទៅ! ប្រសិនបើមុខរបស់អ្នកកំពុងតែមានបញ្ហាមុន ហើយអ្នកនៅតែបន្តទិញផលិតផល ឬឡេលាយគ្មានប្រភពច្បាស់លាស់មកលាបបែបស្មានៗ... អ្នកកំពុងតែរុញស្បែកមុខខ្លួនឯងឱ្យធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរជាងមុនហើយ!
កុំប្រថុយជាមួយឡេដែលអះអាងថា «លាប ១ យប់ ឬ ៣ ថ្ងៃបាត់មុនភ្លាម»! ព្រោះផលិតផលទាំងនោះភាគច្រើន បង្កប់ទៅដោយសារធាតុគីមីកាត់ខ្លាំង ដូចជា ស្តេរ៉ូអ៊ីត (Steroids) ឬ បារ៉ត (Mercury)។ វាគ្រាន់តែទៅសង្កត់ការរលាកបណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែនៅពេលអ្នកឈប់ប្រើ ស្បែកមុខរបស់អ្នកនឹងស្តុះមុនរលាកពេញមុខ ហើយស្តើងលេចសរសៃក្រហម ដែលពិបាកស្តារមកវិញខ្លាំងណាស់!
ប្រសិនបើអ្នកកើតមុន... កុំធ្វើបែបស្មានៗដោយសារតែឃើញគេលាបត្រូវ ហើយរត់ទៅទិញតាមគេ! មុនរបស់មនុស្សម្នាក់ៗមានដើមហេតុខុសៗគ្នា មានទាំងមុនបាក់តេរី មុនស្ទះរន្ធប្រេង និងមុនអ័រម៉ូន... ដែលប្រភេទនីមួយៗត្រូវការវិធីព្យាបាល និងថែទាំខុសគ្នាទាំងស្រុង។
អញ្ចឹង... ឈប់ប្រថុយបំផ្លាញទំនុកចិត្ត និងផ្ទៃមុខខ្លួនឯងទៀត