
02/07/2025
ផ្ទូះអាវុធមួយប្រាវ រវាងទាហានថៃ និងពួករត់ពន្ធគ្រឿងញៀន ជនល្មើស២នាក់ស្លាប់ អំពើរត់ពន្ធគ្រឿងញៀន32បាវ
លោកវរសេនីយ៍ឯក Anuwat Panyanant មេបញ្ជាការកងពលពិសេសទ័ពជើងគោក Chao Tak ក្រុមការងារ Pha Muang នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចុះពិនិត្យឧប្បត្តិហេតុដែលទាហានមកពីកងពលទ័ពទី០២ កងពលពិសេសទ័ពជើងគោក Chao Tak ក្រុមការងារ Pha Muang បានបាញ់ប្រហារជាមួយក្រុមជួញដូរគ្រឿងញៀននៅវេលាម៉ោង 7:15 នាទីព្រឹក ដោយ មន្ត្រីល្បាតតាមព្រំដែន ប្រទះឃើញមនុស្សសង្ស័យមួយក្រុមមានគ្នា ប្រហែល 25-30នាក់ នាំគ្នាជួយលើកបាវមួយចំនួនធំ ដោយដាក់ចូលកា បូបចេញពីព្រៃតាមចិញ្ចើមផ្លូវ ឡើងលើរថយន្ត។ពេលសមត្ថកិច្ចបង្ហាញខ្លួននិងផ្តល់សញ្ញាឱ្យស្រាវជ្រាវក្រុមបុរសនោះបានបាញ់ទៅលើមន្ត្រីហើយរត់គេចខ្លួន ។ មន្ត្រីបានបាញ់តបតវិញក្នុងការការពារខ្លួន ដែលបណ្តាលឱ្យមានការផ្ទុះអាវុធដែលមានរយៈពេលប្រហែល10នាទី ដោយបានសំលា.ប់ជនសង្ស័យ2នាក់ ។ រកឃើញថា ក្នុងបាវចំនួន 32បាវ មានថ្នាំញៀនប្រភេទមេតំហ្វេតាមីន 6លានគ្រាប់ និងម៉ាទឹកកក 2ថង់ ទម្ងន់សរុបប្រមាណ 62គីឡូក្រាម។ ក្រោយពេលត្រួតពិនិត្យរួច វត្ថុតាងត្រូវបានប្រគល់ជូនសមត្ថកិច្ចផ្នែកស៊ើបអង្កេត នៃស្នងការដ្ឋាននគរបាល Mae Fah Luang ខេត្តឆៀងរ៉ៃ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។
ប្រភព : Khaosod