RNKNews

RNKNews វិទ្យុជាតិកម្ពុជា​ ឈានមុខជានិច្ច ក្នុងបុព្វហេតុបំរើផលប្រយោជន៍ប្រជាជន

06/11/2023

ព័ត៌មានវិទ្យុជាតិ
ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២០:០០
--------------------------------------------------------
អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ៖
Website https://rnk.gov.kh
Facebook https://www.facebook.com/rnkam918khz
Youtube https://www.youtube.com/
Telegram https://t.me/RadioNationalofKampuchea
Tiktok https://www.tiktok.com/

06/11/2023

អ្នកស្រុកត្រាំកក់ជាង១០គ្រួសារ កែច្នៃសំបកពោត ធ្វើផ្កាច្រើនប្រភេទលក់នៅលើទីផ្សារ

06/11/2023

វីដេអូ ៖ រយៈពេល៩ ខែឆ្នាំ២០២៣នេះ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរសរុបចំនួនជាង៤លាននាក់

06/11/2023

វីដេអូ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ មិនមែនចេះតែនឹកឃើញ ដូចអ្នករិះគន់ទេ

06/11/2023

វីដេអូ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឱ្យដឹងថា ក្រុមហ៊ុនចិនមួយបានសម្រេចបោះទុនវិនិយោគទុនប្រមាណ ៥០០លានដុល្លារ ក្រោយឃើញពីសក្តានុពលវិនិយោគនៅកម្ពុជា

06/11/2023

វីដេអូ ៖ ចុងឆ្នាំ២០២៣នេះ ខេត្តកំពត នឹងអាចស្រូបទាញភ្ញៀវទេសចមកទស្សនាកម្សាន្តបានកាន់តែច្រើន តាមរយៈកម្មវិធីធំៗចំនួន៣

06/11/2023

វីដេអូ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតថ្លែងថា ប្រទេសខ្លាំង ទាល់តែប្រជាជនរស់រវើក និងចេះឆក់យកឱកាសពង្រឹងសមត្ថភាព

06/11/2023

វីដេអូ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា គោលនយោបាយនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ គឺឱ្យចប់ ឱ្យចេះ និងឱ្យមានការងារធ្វើ

06/11/2023

វីដេអូ ៖ សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៤ដល់ដៃរដ្ឋសភា និងកំពុងពិនិត្យសិក្សា មុនឈានទៅអនុម័ត

06/11/2023

វីដេអូ ៖ រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងប្រឹងប្រែងសាងសង់សមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជាពលរដ្ឋ

 #ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា បានមានព្រះរាជបន្ទូលថ...
06/11/2023

#ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចនៃប្រាសាទ អង្គរវត្ត ដែលចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិ អប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន គឺជាជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មួត រវាងកម្ពុជានិងជប៉ុន ។
ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត នៃរមណីយដ្ឋាន អង្គរ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះរាជបន្ទូលដោយ សម្តែងការរីករាយដែលបានស្តាប់នូវរបាយការណ៍ របស់ លោកសាស្ត្រាចារ្យ យ៉ូស៊ី អាគី អ៊ីស៊ីសាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្តាល ធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន និងសុន្ទរកថារបស់ឯកឧត្តម អូហ្គូស្ទីន សាលី អធិការបតីសាកលវិទ្យាល័យសូហ្វីយ៉ា ដែលបានបង្ហាញឱ្យឃើញនូវការខិតខំប្រឹងប្រែង និង មានសហប្រតិ បត្តិការល្អប្រសើរ បានធ្វើការស្រាវជ្រាវ និងជួសជុលស្ពានហាលខាងលិចនៃ ប្រាសាទអង្គរវត្ត ឱ្យមានភាព រឹងមាំឡើងវិញ ដើម្បីថែរក្សាទុកជាកេរដំណែលជារៀងរហូត និងដ៏មានតម្លៃរបស់វប្បធម៌ខ្មែរ នាសម័យ មហានគរដ៏រុងរឿង។
ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា ជាសច្ចធម៌ ប្រាសាទអង្គរវត្តជាសក្ខីភាព នៃការរីកចម្រើន ដល់កំពូលនៃវប្បធម៌អរិយធម៌សិល្បៈ ក្នុងសតវត្សរ៍ទី១២ នៃគ្រិស្តសករាជដែលសកលលោក ចាត់ទុកថា ជាអច្ឆរិយវត្ថុផង ជាតំណាងនៃការច្នៃប្រឌិត ដល់កំពូលនៃមនុស្សជាតិផង ។
ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្តថា ក្រុមការងារបេសកកម្មសាកលវិទ្យាល័យសូហ្វីយ៉ា ដែលជាស្ថាប័នជំនាញជប៉ុន ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យ យ៉ូស៊ីអាគីស៊ីស៊ីសាវ៉ា បានមកបំពេញការងារពាក់ព័ន្ធនឹងរមណីយដ្ឋានអង្គរ តាំងពីអំឡុងឆ្នាំ១៩៨៩ មុនការផ្តួចផ្តើមគំនិតដោយ រដ្ឋាភិបាលជប៉ុនក្នុងការបង្កើតអាយស៊ីស៊ី(ICC)អង្គរ នាឆ្នាំ១៩៩៣មកម្ល៉េះ។
ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្តទៀតថា ចាប់ផ្ដើមការងារ ដំបូងផ្តោតលើការអភិវឌ្ឍធនធាន មនុស្ស ផ្នែកបេតិកភណ្ឌវប្បធម៌នៃកម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈ និងជាបន្តបន្ទាប់ បានចូលរួមដឹកនាំបំពេញការងារបណ្តុះបណ្តាល និងអភិរក្សដោយផ្ទាល់ជាមួយអ្នកជំនាញកម្ពុជា នៅលើ ការដ្ឋាននានានៃរមណីយដ្ឋានអង្គរ រួមទាំងការស្ថាបនាសារមន្ទីរ ព្រះនរោត្តម សីហនុ-អង្គរ កាលពីឆ្នាំ ២០០៧ ផងដែរ ។
« ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចនៃ ប្រាសាទ អង្គរវត្ត” នៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រ សម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រ មានតម្លៃជាសាកលពិតប្រាកដ ។ ទាំងនេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូត ដ៏ស្អិតល្មួតក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ រវាងប្រទេសកម្ពុជានិងប្រទេសជប៉ុន ដែលផ្តើមជាផ្លូវការ ដំបូងក្នុងឆ្នាំ១៩៥៣ ។ កិច្ចដំណើរការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ប្រកបដោយចីរភាព នាពេលកន្លងមក ពិតណាស់ ផ្តើមចេញពីការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធនានា ទាំងជាតិ និងអន្តរជាតិ ជាពិសេសប្រទេសជប៉ុន » ៕

Address

No. 6, វិថី ព្រះអង្គយុគន្ធរ (19), កែង​វិថី ព្រះអង្គនន្ទ (102)
Phnom Penh
12202

Alerts

Be the first to know and let us send you an email when RNKNews posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share