Hot News from Cambodia

Hot News from Cambodia jee ying

30/07/2025

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានកិត្តិយសសូមជម្រាបដំណឹងជូន អតិថិជន និងសាធារណជន មេត្តាជ្រាបថា យោងតាមសេចក្តីអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំលេខៈ ធ១៧.០២៥.០១៩ ស.ក.ណ.ន ចុះថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ របស់ធនាគារជាតិ នៃ កម្ពុជា ក្រោមការដឹកនាំរបស់ លោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាល និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។

រាល់កិច្ចការចាំបាច់នានា ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងសហការចូលរួមក្នុងការសម្របសម្រួលធ្វើកិច្ចការដ៏មានសារៈសំខាន់នេះ ជាមួយធនាគារជាតិ នៃ កម្ពុជា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី សូមជម្រាបជូនដល់អតិថិជន និងសាច់ញាតិយោធិនពលីទាំងអស់ ដែលរងនូវផលប៉ះពាល់ ដូចបានប្រកាសខាងលើ សូមទំនាក់ទំនងមកកាន់ការិយាល័យ-សាខាធនាគារ អេស៊ីលីដា នៅជិតលោកអ្នកបំផុត។

30/07/2025
27/07/2025

សូមអំពាវនាវដល់បងៗធ្វើដំណើរពេលយប់ សូមបន្ថយល្បឿនព្រោះប្រជាពលរដ្ឋភៀសសិកដែលធ្វើដំណើរដោយគោយន្តតាមផ្លូវអត់មានភ្លើងបំភ្លឺទេ ដូច្នេះសូមបងៗបើកបរដោយមានការយោគយល់🇰🇭🙏 KSK

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ សម្រេចផ្តល់ថវិកាចំនួន​ ៣០ម៉ឺនដុល្លារអាម៉េរិក​...
27/07/2025

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ សម្រេចផ្តល់ថវិកាចំនួន​ ៣០ម៉ឺនដុល្លារអាម៉េរិក​ សម្រាប់ជួយដល់ប្រជាពលរដ្ឋស៊ីវិលដែលកំពុងភៀសសឹក​នៅកម្ពុជា ដោយសារសង្គ្រាមនៅព្រំដែន។ ២៦​ កក្កដា​ ២០២៥

Samdech Kittipritthbindit Bun Rany HUNSEN, president of the Cambodian Red Cross, has decided to provide USD 300,000 for displaced civilians in Cambodia who affected by the war at the border. 26/07/2025

27/07/2025

ភ្លាមៗនេះ! ក្រុមHacker + ក្រុមIT 💻របស់កម្ពុជា🇰🇭បានហែកចូលជាលើកទី២⚡️ផ្តាច់សេវាប្រព័ន្ធបញ្ជាដ្រូន GPS & Remote Control 🕹️របស់ចោរសៀម រាប់រយគ្រឿង មិនឲដ្រូនចល័តបញ្ជាទម្លាក់គ្រាប់បែកបាន💣

27/07/2025

ខណៈពេលនេះ កងទ័ពឈ្លានពានថៃចាប់ផ្តើមផ្ទុះអាវុធ គ្រប់សមរភូមិមកលើយើងទៀតហើយ !

15/09/2023

Address

Phnom Penh
656

Telephone

+85570268343

Website

Alerts

Be the first to know and let us send you an email when Hot News from Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hot News from Cambodia:

Share