BPN News

BPN News បំណងពលរដ្ឋកម្ពុជា ព័ត៌មានថ្មីឈានមុខ បំណងពលរដ្ឋ ព័ត៌មានថ្មីឈានមុខ

កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បង្ក្រាបជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីចាប់មនុស្សដាក់រថយន្ត ដើម្បីជំរិតទារ...
11/08/2026

កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បង្ក្រាបជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីចាប់មនុស្សដាក់រថយន្ត ដើម្បីជំរិតទារប្រាក់ នៅ​ក្រុង​បាវិត។

ខេត្តស្វាយរៀង÷ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៧:៥០នាទីព្រឹក កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាវិត​ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីចាប់មនុស្សដាក់ក្នុងរថយន្តដើម្បីជំរិតទារប្រាក់ នៅត្រង់ចំណុចផ្លូវកំពង់ស្ពាន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ក្រោយពីទទួលបានព័ត៌មានរួចមក​ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជា​អោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិត បានចុះធ្វើការស្រាវជ្រាវ​ ស៊ើបអង្កេត តាម​វិធានការ​ជំនាញ​ ភ្លាមនោះ ក៏ឃេីញជនសង្ស័យកំពុងបើករថយន្តគេចខ្លួន សមត្ថកិច្ចបានដេញតាម និងស្ទាក់តាមគោលដៅប្រទាក់ក្រឡា​ ពេលនោះក្រុមជនសង្ស័យបានទម្លាក់ជនរងគ្រោះជាជនជាតិវៀតណាមចោល​តាមផ្លូវ និងបានចេញពីរថយន្ត រួចរត់ចូលវាលស្រែ សមត្ថកិច្ចយើងបានរត់ដេញតាមចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៣នាក់ ភេទប្រុស ជាជនជាតិវៀតណាម នៅវេលាម៉ោង ១០និង៣០នាទីព្រឹក នាថ្ងៃដដែល ព្រមដកហូតវត្ថុតាងរួមមាន÷
រថយន្ត ម៉ាក Toyota prius ពណ៌ក្រហម (រថយន្តធ្វើសកម្មភាព) ០១គ្រឿង
- កាំបិតធ្វើសកម្មភាព ០៣ដេីម
- ទូរស័ព្ទដៃ ០២គ្រឿង និងនិងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។

11/08/2026

បើកការស្រាវជ្រាវករណីយុវជនម្នាក់កាន់កាំបិតប៉័ងតោបង្ហោះលើបណ្ដាញសង្គម TikTok

11/08/2026

សកម្មភាព​កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុមគ្រូពេទ្យ​ ការពារសន្តិសុខ សុវត្ថិភាពសម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦​។

11/08/2026

ការបេីកសំណើរដាក់ដេញថ្លៃផ្លូវបេតុងអាមេនិងទ្វារទឹកនៅ ឃុំឈូក ស្រុកក្រូចឆ្មារ មានភាពមិនប្រក្រតី

11/08/2026

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្រុកស្វាយជ្រំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះព្រះសង្ឃ និងសប្បុរសជន ដែលបានឧបត្ថម្ភថវិកាទិញទឹកបរិសុទ្ធជូនបេក្ខជនប្រឡងបាក់ឌុប នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ

បេក្ខជនជាង ៥ពាន់នាក់នៅខេត្តស្វាយរៀង ចូលរួមប្រឡងបាក់ឌុប ឆ្នាំ២០២៦ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខ...
11/08/2026

បេក្ខជនជាង ៥ពាន់នាក់នៅខេត្តស្វាយរៀង ចូលរួមប្រឡងបាក់ឌុប ឆ្នាំ២០២៦

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តស្វាយរៀង និងតំណាងក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។

ពិធីបើកនេះបានប្រព្រឹត្តទៅនៅមណ្ឌលវិទ្យាល័យស្វាយរៀងខាងត្បូង ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងឯកឧត្តម បួយ ប៊ុនណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

យោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង បានឱ្យដឹងថា មានបេក្ខជនសរុបចំនួន ៥,២៤០ នាក់ (ស្រី ២,៩៦៦ នាក់) បានដាក់ពាក្យប្រឡងនៅតាមមណ្ឌលប្រឡងចំនួន ៨ ក្នុងខេត្ត។ ក្នុងនោះមាន ១ មណ្ឌលសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ៧ មណ្ឌលសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ប៉េង ពោធិ៍សា បានថ្លែងលើកទឹកចិត្តដល់បេក្ខជនទាំងអស់ឱ្យខិតខំប្រឹងប្រែងធ្វើវិញ្ញាសាឱ្យបានល្អបំផុត គោរពបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន ដោយជៀសវាងការលួចចម្លង ឬប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច។

ឯកឧត្តមបានជូនពរឱ្យបេក្ខជនទាំងអស់ទទួលបានជោគជ័យក្នុងការប្រឡង និងបានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងបន្តផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់បេក្ខជនដែលទទួលបាននិទ្ទេសល្អ (A)។

ការរៀបចំមណ្ឌលប្រឡងទាំងអស់ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ដោយមានការសហការរវាងមន្ទីរ និងគណៈនាយកសាលា ដើម្បីធានាថាដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលប្រកបដោយគុណភាព៕

អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តបេក្ខជនប្រឡងបាក់ឌុប ឱ្យមានភាពជឿជាក់លើសមត្ថភាព និងខិតខំធ្វើវិញ្ញាសាឱ្យអស់ពីសមត្ថភាពកំពង់ចា...
11/08/2026

អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តបេក្ខជនប្រឡងបាក់ឌុប ឱ្យមានភាពជឿជាក់លើសមត្ថភាព និងខិតខំធ្វើវិញ្ញាសាឱ្យអស់ពីសមត្ថភាព

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកទឹកចិត្តដល់បេក្ខជនដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យរក្សាស្មារតីស្ងប់ស្ងាត់ មានភាពជឿជាក់លើសមត្ថភាព និងចំណេះដឹងរបស់ខ្លួន ព្រមទាំងខិតខំប្រឹងប្រែងធ្វើវិញ្ញាសាឱ្យអស់ពីសមត្ថភាព ដោយគោរពតាមបទប្បញ្ញត្តិ និងគោលការណ៍នៃការប្រឡង ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ បានអញ្ជើញកាត់បើកស្រោមវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ សម័យប្រឡងថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ ឱ្យចូលរួមប្រឡងប្រកបដោយស្មារតីទទួលខុសត្រូវ មានវិន័យ និងសុចរិតភាព ព្រមទាំងយកចិត្តទុកដាក់អាន និងស្វែងយល់ពីសំណួរឱ្យបានច្បាស់លាស់ មុននឹងធ្វើការឆ្លើយតប។ ជាមួយគ្នានេះ បេក្ខជនគួររក្សាភាពស្ងប់ស្ងាត់ និងកុំមានការភ័យខ្លាច ដោយជឿជាក់លើចំណេះដឹងដែលខ្លួនបានខិតខំសិក្សារៀនសូត្រកន្លងមក។

តាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឱ្យដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ខេត្តកំពង់ចាម មានបេក្ខជនបានដាក់ពាក្យប្រឡងសរុបចំនួន ៩,៧៣៦នាក់ ក្នុងនោះមានស្រី ចំនួន ៥,៧៣៤នាក់ និងមានមណ្ឌលប្រឡងសរុបចំនួន ១៦មណ្ឌល ក្នុងនោះផ្នែកវិទ្យាសាស្ត្រចំនួន ៥មណ្ឌល និងផ្នែកវិទ្យាសាស្ត្រសង្គមចំនួន ១១មណ្ឌល៕

10/08/2026

ប្រទះឃើញសាកសពដេកស្លាប់នៅក្នុងផ្ទះសង្ស័យជាករណីឃាតកម្ម នៅស្រុករំដួល

ប្រធានក្រុមការងារចុះជួយស្រុកកំពង់សៀម ដឹកនាំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ភាពជោគជ័យលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្ត...
10/08/2026

ប្រធានក្រុមការងារចុះជួយស្រុកកំពង់សៀម ដឹកនាំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ភាពជោគជ័យលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧

(កំពង់ចាម)៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុ.....

10/08/2026

តម្លៃដេញថ្លៃធ្លាក់ជាង ៦២%៖ តើផ្លូវបេតុងនៅស្រុកពញាក្រែក អាចធានាគុណភាព និងអាយុកាលប្រើប្រាស់បានកម្រិតណា?

Address

Phnum Pénh

Alerts

Be the first to know and let us send you an email when BPN News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BPN News:

Shortcuts

Share