NHA - KH

NHA - KH I love cambodia

17/12/2025

សូមយុវជនខ្មែរប្រែក្លាយកំហឹង ទៅជាការខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីឈ្នះសត្រូវក្នុងរយៈពេលវែង!

កំឡុងពេលនេះ សមរភូមិមិនទាន់ចប់ទេ ការបង្ហោះ ឬបង្ហាញព័ត៌មានលម្អិតនៃប្រតិបត្តិការយោធានឹងមានឥទ្ធិពលអាក្រក់ខាងយុទ្ធសាស្ត្រ និង...
17/12/2025

កំឡុងពេលនេះ សមរភូមិមិនទាន់ចប់ទេ ការបង្ហោះ ឬបង្ហាញព័ត៌មានលម្អិតនៃប្រតិបត្តិការយោធានឹងមានឥទ្ធិពលអាក្រក់ខាងយុទ្ធសាស្ត្រ និងធ្វើឱ្យកងទ័ពជួរមុខធ្លាក់ក្នុងគ្រោះថ្នាក់ ។

រួមគ្នាជាធ្លុងមួយដើម្បីប្រទេសជាតិយើងទាំងអស់គ្នា ។
សូមប្រើប្រាស់បណ្ដាញសង្គមដោយមានការប្រុងប្រយ័ត្ន

#ថៃជាអ្នកផ្តើមសង្គ្រាម #ថៃវាយប្រហាលើកម្ពុជា

16/12/2025

🙏🏻អរគុណបងប្អូនខ្មែរសុរិន្ទ ដែរមិនភ្លេចឈាមជរ័ជាខ្មែរ 🙏🏻❤️🇰🇭
🙏🏻អរគុណដែរតែងតែផ្ដល់ពត៍មានពីខាងទាហានថៃរហូតមក ចាំឳកាសល្អមកដល់យើងរួបរួមគ្នាតែម្ដងយកឈ្នះចោរសៀម

15/12/2025

🙏សូមចិត្តកុំផុសឌឺដងគេ(Ex: ប៊ឺហ្គ័រ ឬ ស៊ីឈ័ន) អ្នកណាក៏ដោយអោយតែធ្លាប់ជួយយើង ទោះបីជាជួយដោយស្មោះ រឺ ដោយមើលឃើញប្រយោជន៍ក៏ដោយ យើងគួរតែដឹងគុណគេ នេះជាសីលធម៌ មិនមែនបែបមិនទាន់អីផង ចង់បង្អាប់គេហើយ 🙏(គ្រាន់តែជាយោបល់)

បណ្ឌិត Raoul Marc Jennar ៖ វែកមុខមាត់ពិតប្រទេស “ដែនដីនៃស្នាមញញឹម” បណ្ឌិត Raoul Marc Jennar បកអាក្រាតប្រវត្តិសាស្ត្រឈ្លាន...
14/12/2025

បណ្ឌិត Raoul Marc Jennar ៖ វែកមុខមាត់ពិតប្រទេស “ដែនដីនៃស្នាមញញឹម”

បណ្ឌិត Raoul Marc Jennar បកអាក្រាតប្រវត្តិសាស្ត្រឈ្លានពានរបស់ថៃ ដែលពិភពលោកមើលរំលង

ប៉ារីស៖ នៅពីក្រោយរូបភាពដ៏ស្រស់ស្អាតដែលគេដាក់រហស្សនាមថា “ដែនដីនៃស្នាមញញឹម” គឺពោរពេញដោយប្រវត្តិសាស្ត្រនៃការឈ្លានពាន និងភាពពុតត្បុត! នេះគឺជាការលាតត្រដាងដ៏ចាក់ដោតពីសំណាក់ លោកបណ្ឌិត Raoul Marc Jennar (រ៉ាអ៊ូល ម៉ាក ហ្សេនណា) អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងប្រវត្តិសាស្ត្រជនជាតិបែលហ្ស៊ិក-បារាំង ដ៏ល្បីល្បាញ ដែលបានហែក “វាំងននខ្មៅ” បង្ហាញពិភពលោកពីអំពើដែលថៃបានធ្វើមកលើកម្ពុជា។

តាមរយៈការវិភាគដ៏មុតស្រួច លោកបណ្ឌិតបកអាក្រាតការពិតដ៏ជូរចត់ ៤ចំណុច ដែលថៃតែងតែលាក់បាំង៖
១. លោកបណ្ឌិតបានបញ្ជាក់ថា ប្រវត្តិសាស្ត្ររវាងខ្មែរនិងសៀម (ថៃ) មិនមែនជារឿងធម្មតាទេ តែជាប្រវត្តិសាស្ត្រនៃមហិច្ឆតាដណ្តើមទឹកដីតាំងពីសតវត្សរ៍ទី១២។ ថៃមិនដែលបោះបង់បំណងលេបយកទឹកដីខ្មែរឡើយ ហើយលោកបានសង្កត់ធ្ងន់ថា៖ «បើគ្មានបារាំងមកដាក់អាណាព្យាបាលទេ ម្ល៉េះទឹកដីខ្មែរត្រូវសៀមលេបត្របាក់អស់ហើយ»។

២. ទោះបីមានសន្ធិសញ្ញាឆ្នាំ ១៩០៤ និងឆ្នាំ ១៩០៧ និងសាលក្រមតុលាការអន្តរជាតិ (ICJ) ឆ្នាំ១៩៦២ ក៏ដោយ ក៏ថៃមិនដែលស្មោះត្រង់នឹងកម្ពុជាដែរ។ លោកបានរំលឹកថា នៅឆ្នាំ១៩៦២ ទាល់តែប្រធានាធិបតីអាមេរិក J.F. Kennedy ដាក់សម្ពាធ ទើបអាចទប់ស្កាត់កងទ័ពថៃមិនឱ្យចូលឈ្លានពានកម្ពុជាបាន។

៣. លោកបណ្ឌិតបានលាតត្រដាងចំណុចដែលឈឺចាប់បំផុតដែលថៃបានធ្វើ៖
- ថៃបានចាប់ផ្តើមដាក់មីនប្រឆាំងមនុស្សតាមព្រំដែនតាំងពីឆ្នាំ ១៩៦៤។
- ចន្លោះឆ្នាំ ១៩៥៣-១៩៧០ ថៃមិនត្រឹមតែមិនទទួលស្គាល់ទឹកដីកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានជួយក្រុមខ្មែរសេរី ដើម្បីប៉ុនប៉ងផ្ដួលរំលំសម្តេច សីហនុ ទៀតផង។»
- ថៃផ្តល់ការគាំទ្រយោធាដល់ក្រុមខ្មែរសេរី ជាប្រទេសដំបូងគេដែលទទួលស្គាល់របប ប៉ុល ពត។
- នៅឆ្នាំ ១៩៧៩ ថៃបានបណ្តេញជនភៀសខ្លួនខ្មែររាប់ម៉ឺននាក់ឱ្យត្រឡប់ចូលតំបន់វាលមីនវិញ ធ្វើឱ្យពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់យ៉ាងអាណោចអាធ័ម។
- សូម្បីក្នុងសម័យ អ៊ុនតាក់ (UNTAC) ថៃនៅតែបន្តរកស៊ីឈើ និងត្បូងជាមួយខ្មែរក្រហម ដោយមិនខ្វល់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

៤. ចំណុចចុងក្រោយ លោកបណ្ឌិតបានរិះគន់ចំៗទៅលើមហាអំណាចនានា។ ទោះបីដឹងថា ថៃជាអ្នកឈ្លានពាន និងប្រើគ្រាប់បែកចង្កោមមកលើកម្ពុជា ក៏ពួកគេនៅតែរក្សាជំហរ “ដាក់កំហុសស្មើគ្នា” ព្រោះតែផលប្រយោជន៍សេដ្ឋកិច្ច និងនយោបាយជាមួយថៃសំខាន់ជាងយុត្តិធម៌សម្រាប់កម្ពុជា។

លោកបណ្ឌិត Raoul Marc Jennar បានបញ្ចប់ដោយសារដាស់តឿនថា៖ “ពាក្យសម្តីដ៏ផ្អែមល្ហែមនៃការទូតអន្តរជាតិ គ្រាន់តែជាល្បិចលាងដៃ និងគេចវេះពីការការពារអ្នកខ្សោយនៅចំពោះមុខអ្នកខ្លាំងតែប៉ុណ្ណោះ”៕

🇰🇭🙏🏻យើងខ្ញុំជាប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា សូមអំពាវនាវដល់អន្តរជាតិជួយ ការពារប្រជាជនស៊ីវិល និងស្វែងរកសន្តិភាពឱ្យប្រទេសកម្...
13/12/2025

🇰🇭🙏🏻យើងខ្ញុំជាប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា សូមអំពាវនាវដល់អន្តរជាតិជួយ ការពារប្រជាជនស៊ីវិល និងស្វែងរកសន្តិភាពឱ្យប្រទេសកម្ពុជា
We are the civilians, we urger the international to seek peace for Cambodia !

ស្តាប់វិទ្យុ ABC ចារអេ ព្រឹកម៉ិញ មានបងប្រុសម្នាក់គាត់ផ្តល់យោបល់ដែលគួរអោយគោរព ហើយយើងគួរធ្វើតាមគ្រប់គ្នា ពិសេសបងប្អូននៅតាម...
11/12/2025

ស្តាប់វិទ្យុ ABC ចារអេ ព្រឹកម៉ិញ មានបងប្រុសម្នាក់គាត់ផ្តល់យោបល់ដែលគួរអោយគោរព ហើយយើងគួរធ្វើតាមគ្រប់គ្នា ពិសេសបងប្អូននៅតាមជាយដែន។

គាត់មានប្រសាសន៍ថា៖
(ខ្ញុំអាចសរសេរមិនដូចទាំងស្រុង តែទាំងនេះជាខ្លឹមសារ)
យើងគួរដោតទង់ជាតិខ្មែរនៅគ្រប់ផ្ទះ អោយបានច្រើន ដើម្បីបង្ហាញថានេះជាទឹកដីកម្ពុជា! បើសៀមវាទន្ទ្រានចូលមក វាថតរូប ច្បាស់ជាមានដោយទង់ជាតិយើងហើយ នោះអន្តរជាតិនឹងឃើញថា វាចូលទឹកដីកម្ពុជាហើយ! បើទាហានខ្មែរយើងថតបានទាហានសៀមចូលមក ក៏មានដោយរូបទង់ជាតិខ្មែរយើងដែរ!

គំនិតនេះល្អណាស់! ខ្ញុំគាំទ្រ និងសូមណូមពរបងប្អូនយើងដោតទង់ជាតិយើងគ្រប់ផ្ទះ និងកន្លែងផ្សេងៗអោយបានច្រើន នៅជ្រុងផ្សេងៗក្នុងភូមិ ស្រុករបស់យើង។ ព្រោះបើដាក់តិច វាដកតែមួយភ្លែតអស់ហើយ តែបើដាក់ច្រើន វាអាចមានចន្លោះប្រហោងភ្លេចដកខ្លះ។

សង្ឃឹមថាបងប្អូនយើងនឹងចែករំលែកបន្ត ដើម្បីជាយុទ្ធសាស្ត្របង្ហាញអោយអន្តរជាតិឃើញថា សៀមឈ្លានពានកម្ពុជា!

ខ្មែររួមគ្នា ខ្មែរឈ្នះសត្រូវ!

•សូមចូលរួម Post ឬ​ Share រូបនេះឲ្យបានច្រើនកុះករដើម្បីឲ្យសហរដ្ឋអាមេរិកជួយកម្ពុជា..🇰🇭🇺🇸🫡
10/12/2025

•សូមចូលរួម Post ឬ​ Share រូបនេះឲ្យបានច្រើនកុះករដើម្បីឲ្យសហរដ្ឋអាមេរិកជួយកម្ពុជា..🇰🇭🇺🇸🫡

📵គេហាមហើយហាមទៀត ប្រកាសហើយប្រកាសទៀត នៅតែមានអ្នកថតវីដេអូក្បួននៃការចល័តទ័ព Post ទៀត រៀនឱ្យឆ្លាតបន្តិចឡើងកូនខ្មែរអើយ… កុំដោយ...
09/12/2025

📵គេហាមហើយហាមទៀត ប្រកាសហើយប្រកាសទៀត នៅតែមានអ្នកថតវីដេអូក្បួននៃការចល័តទ័ព Post ទៀត រៀនឱ្យឆ្លាតបន្តិចឡើងកូនខ្មែរអើយ… កុំដោយសារ Like share របស់អ្នក អំពល់ទុក្ខដល់អ្នកខាងមុខ មិនថតផុស មិនចែកចាយពីការចល័តទ័ព សព្វាវុធនានា វាស្មើនឹងការរក្សាសុវត្ថិភាពនិងជីវិតរបស់ពួកគាត់ដូចគ្នា មិនបានជួយអ្វី សូមកុំបន្ថែមបញ្ហា ចង់ល្បីឱ្យមើលកាល មើលពេល មើលកាលទេស ល្បីពេលណាក៏បានតែមិនមែនពេលនេះទេ សុំចិត្តល្មមឈប់ភ្លើហើយ …🙏🏼
_________________

ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា ក្រសួងការពារជាតិអំពាវនាវឱ្យបញ្ឈប់ការផ្សព្វផ្សាយជា...
09/12/2025

ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា ក្រសួងការពារជាតិអំពាវនាវឱ្យបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ព័ត៌មាន, វីដេអូ ឬរូបភាពដែលបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត ៕

អ្នកទៅ ពួកខ្ញុំនៅ ពួកខ្ញុំនឹងបន្តវេនអោយបានល្អ ប្ដូរផ្ដាច់ សាច់នឹងឈាម ជូនជាតិហើយ 🫡🇰🇭
08/12/2025

អ្នកទៅ ពួកខ្ញុំនៅ ពួកខ្ញុំនឹងបន្តវេនអោយបានល្អ ប្ដូរផ្ដាច់ សាច់នឹងឈាម ជូនជាតិហើយ 🫡🇰🇭

1 ម៉ោង 2M រកឯណាបាន មិនមែនមិនដឹងទេ គឺឆ្លៀត បើមិនទម្លាក់ពេលនេះ ធ្វើម៉េចមានអ្នកមើលច្រើន !
12/11/2025

1 ម៉ោង 2M រកឯណាបាន មិនមែនមិនដឹងទេ គឺឆ្លៀត បើមិនទម្លាក់ពេលនេះ ធ្វើម៉េចមានអ្នកមើលច្រើន !

Address

Kandal, Cambodia 12000
Phnom Penh
10102

Telephone

+85578779771

Website

Alerts

Be the first to know and let us send you an email when NHA - KH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NHA - KH:

Share

Healthy Food

We make food for the world.