ភ្នំំពេញថ្ងៃនេះ Phnom Penh Today

ភ្នំំពេញថ្ងៃនេះ Phnom Penh Today

15/10/2025

ផឹកស្រវឹងបើកបរបុកគេស្លាប់ហើយមិនឱ្យរួចខ្លួន​ ដោយសារ​ជនរងគ្រោះដកពាក្យបណ្ដឹងនោះទេ ត្រូវតែទទួលទោសជាប់ពន្ធនាគារ។
សម្ដេច​ ហ៊ុន​ ម៉ា​ណែ​ត

15/10/2025

ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ

ណែនាំឱ្យបង្កើនការអប់រំច្បាប់ចរាចរណ៍ ដល់ពលរដ្ឋ និងយល់ឃើញថាប្រាក់ពិន័យមិនជួយ...

14/10/2025

មុនពេលចិនវ៉ៃបែ.កក្បា.លបានលុយសើចសប្បាយ !
===============
ករណីស្ត្រីម្នាក់ដែល Live ថារងអំពើ ហឹង្.សា ដោយសារបុរសជនជាតិចិន ខណៈពេលនេះ នគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវ និងឃា..ត់ខ្លួនជនសង្ស័យបានហើយ ។

សូមរំលឹកផងដែរថាហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ចំណុចសណ្ឋាគារមួយកន្លែង ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

បច្ចុប្បន្នជូនសង្ស័យដែលជាជនជាតិចិនខាងលើសមត្ថកិច្ចកំពុងសាកសួរនិងបន្តនីតិវិធីតាមផ្លូវច្បាប់ សូមជ.នរងគ្រោះមកដាក់ពាក្យបណ្តឹងផង ។

07/10/2025

បើយកទៅភូមិព្រៃចាន់ ភូមិជោគជ័យ ជាប់ព្រំដែនកម្ពុជាថៃអាចលេងជាមួយសៀមបាន។

តារា TikTok ល្បីៗកំពុងវ៉ៃគ្នាផ្អើលហាងខយមួយកន្លែង ស្ថិតនៅកោះពេជ្រ ត្រូវចាប់មកអនុវត្តតាមច្បាប់ កុំឲ្យថ្ងៃក្រោយបង្កភាពចលាចល។

07/10/2025

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ ស្ថាប័ន​ត្រួត​ពិនិត្យ​ច្រើន​ជាន់​សមត្ថកិច្ច​គ្នា​​ "គ្នា​ច្រើន​អន្សម​ខ្លោច"​។

07/10/2025

គណៈអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវម្ចាស់ការក្នុងដែនដីខ្លួន មិនត្រូវផ្អែកលើអគណៈអភិបាលរាជធានី ខេត្ត ចុះផ្ទាល់ ដែលជាអង្គទទួលគោលនយោបាយពីថ្នាក់ជាតិនោះទេ!

#សសុខា #កម្ពុជា

07/10/2025

ការដែលយករឿងព្រំដែនថៃឈ្លានពានលើទឹកដីកម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)គឺជារឿងប្រសើរបំផុត!

សម្ដេចបវរធិបតី(ហ៊ុន ម៉ាណែត)

06/10/2025

សមត្ថកិច្ចចម្រុះរួមមានមន្រ្តីគយចល័តតំបន់១ មន្ត្រី ក.ប.ប ក្រសួងពាណិជ្ជកម្ម មន្រ្តីនគរបាលសេដ្ឋកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមទាំងមន្ត្រីមូលដ្ឋាន បានត្រួតពិនិត្យសាច់ក្លាសេរបស់ ឧកញ៉ា អ៉ឹម សុផាន់ណារឹទ្ធ ហៅចែទូច ចំនួន ២ទីតាំង នៅសង្កាត់ ច្រាំងចំរេះ១ ខណ្ឌ ឬស្សីកែវ រកឃេីញសាច់ក្លាសេសរុបចំនួន៣មុខ សាច់មាន់ សាច់ទា សាច់ជ្រូក សរុបចំនួនជាង ២៤៤ តោន ។

លទ្ធផលពិនិត្យ មន្ត្រីគយចល័តតំបន់ ១ អះអាងក្នុងកំណត់ហេតុថា ទំនិញទាំងអស់បានបង់ពន្ធគ្រប់ចំនួន ។ ដោយឡែក មន្ត្រី ក.ប.ប ដែលជាមន្ត្រីជំនាញពិនិត្យគុណភាពបានបញ្ជាក់ប្រាប់បណ្ដោះអាសន្នថា សាច់ក្លាសេទាំងអស់ ទាំងអស់គ្មានសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពទេ ។ ប៉ុន្តែមន្ត្រី ក.ប.ប បានយកសំណាកសាច់ក្លាសេទាំងនោះទៅមន្ទីរពិសោធធំដេីម្បីបញ្ជាក់គុណភាពច្បាស់លាស់ ត្រូវការពេល ២ថ្ងៃ ទេីបដឹងលទ្ធផល ។

ចម្ងល់មន្រ្តីចូលរួម ក្រៅពី មន្ត្រីគយចល័ត និង មន្រ្តី ក.ប.ប មន្រ្តីពាក់ព័ន្ធដែលបានចូលរួម គ្មានសិទ្ធិសុំថតចម្លងសន្លឹកពន្ធគយដេីម្បីពិនិត្យផ្ទៀងផ្ទាត់ទេ បានត្រឹមមន្ត្រីគយប្រាប់ថាបានបង់ពន្ធគ្រប់ប៉ុណ្ណោះ ។

ដេីម្បីផ្ដល់ជំនឿជឿជាក់ មន្ត្រីគយចល័តគួរបង្ហាញក្រដាសពន្ធជាសាធារណៈដេីម្បីអោយមហាជនអស់ចិត្ត ចំណែក ការពិនិត្យគុណភាពសាច់គួរតែ មន្រ្តីជំនាញមកពីក្រសួងសុខាភិបាល ឬ វិទ្យាស្ថានប៉ាស្ទ័រ យកសំណាកទៅពិនិត្យទេីបយុត្តិធម៌ ។ បេីតាមរយៈមន្ត្រី ក.ប.ប ប្រជាពលរដ្ឋ គ្មានជំនឿទេ ព្រោះមន្រ្តីទាំងនោះស្និតស្នាលជាមួយឈ្មួញដូចបងប្អូនទៅហេីយ ។ ជាពិសេស អង្គភាពប្រឆាំងអំពើពុករលួយ គួរបេីកការស៊េីបអង្កេតករណី គេចពន្ធគយជាហូរហែរធ្វើឲ្យរដ្ឋបាត់ចំណូលយ៉ាងច្រើន ។

06/10/2025

ការអនុវត្តច្បាប់ មិនអាចផ្តន្ទាទោសត្រឹមតែអ្នកតូចតាចទេ ត្រូវផ្តន្ទាទោស អាមេខ្លោងធំ។

04/10/2025

សាធារណជនសូមឱ្យថ្នាក់ដឹកនាំ និងសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ជនដៃដល់មកផ្តន្ទាទោសឲ្យខានតែបាន គឺជាការប្រព្រឹត្តនៅសកម្មភាពផ្ទុយពីច្បាប់។

03/10/2025

រដ្ឋបាលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលនៅជាប់ស្រុកវាលវែង ព្រំដែនថ្មដាកម្ពុជាថៃ បានធ្វើការគោះត្រដោក យប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥។

03/10/2025

ឆេះខ្លាំងណាស់ នៅប្រទេសថៃ ទៀតហើយ !!!

អគ្គីភ័យបានឆាបឆេះ ឃ្លាំងមួយកន្លែង ក្បែរសណ្ឋាគារ Kameo ក្នុងឃុំ Noen Phra ស្រុកមឿង ខេត្តរ៉ាក់យ៉ង ប្រទេសថៃ នៅព្រឹកថ្ងៃទី៣ តុលានេះ ដោយមានផ្សែងខ្មៅហុយចេញពីអគារ បង្កការភ័យស្លន់ស្លោដល់ប្រជាពលរដ្ឋ និងអ្នកបើកបររថយន្តនៅតំបន់នោះ ។

មន្ត្រីការពារ និងកាត់បន្ថយគ្រោះមហន្តរាយ រួមជាមួយរថយន្តពន្លត់អគ្គិភ័យមកពីច្រើនស្ថាប័ន បានប្រញាប់ចុះដល់កន្លែងកើតហេតុ ដើម្បីទប់ស្កាត់អគ្គិភ័យនេះ។ ប៉ូលីសបានបិទផ្លូវជុំវិញ ដើម្បីសុវត្ថិភាពសាធារណៈ។

មូលហេតុនៃការឆេះនេះនៅមិនទាន់ដឹងនៅឡើយ ហើយនៅមិនទាន់មានរបាយការណ៍ពីអ្នករងរបួសឬស្លាប់នៅឡើយទេ ៕

Address

Phnom Penh
Phnom Penh
121208

Alerts

Be the first to know and let us send you an email when ភ្នំំពេញថ្ងៃនេះ Phnom Penh Today posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share