25/02/2015
មន្ត្រីក្រសួងមហាផ្ទៃស្រវឹងបើករថយន្តបុកប៉ូលីសល្បាតរបួសធ្ងន់៤នាក់
រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មានប៉ូលីស៤នាក់រងរបួសធ្ងន់ ក្រោយបុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកពេញ ទំហឹងខណ:ប៉ូលីសកំពុងល្បាតតាមដងផ្លូវ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង០០នាទីយប់ថ្ងៃទី ២២ ខែ កុម្ភៈឆ្នាំ ២០១៥ ត្រង់ចំណុចតាមបណ្ដោយព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
តាមប្រភពីប្រជាពលរដ្ឋបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស បើករថយន្ត លុចស៊ីស្ស RX300 ពណ៍ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-4168 ធ្វើដំណើរចេញពីក្លិបមួយកន្លែង នៅម្តុំផ្លូវ105 សង្កាត់បឹងប្រលិត ខណ្ឌ៧ មករា ក្នុងស្ថានភាពស្រវឹងជោកជាំ បានថយរថយន្តចេញពីក្លិបហើយបុកនិងបង្គោលភ្លើងបណ្តាលអោយទ្រេត និងបែកធ្លាក់ អំពូល ប៉ុន្តែម្ចាស់រថយន្តមិនបានដឹង បានបន្តរថយន្តទៅមុខរហូតដល់ផ្លូវព្រះ105 កែងនិងផ្លូវសីហនុ បត់ឆ្វេងក្នុងទិសទៅ ពីលិខទៅកើត ក៏វាក់និងប៉ូលីសកំពុងជិះល្បាត ហើយបុកម៉ូតូ ១ គ្រឿងដែលមានគ្នា២នាក់ចំពីមុខពេញទំហឹង និងបាន បន្ថែមល្បឿនទៅមុខទៀត ប្រហែលជា១០ មែត្រក៏បុកម៉ូតូមួយគ្រឿងទៀតដែលមានគ្នា២ នាក់ដូចគ្នាកៀបជាប់និងរថយន្ត អូសទៅមុខលេងរួច។ ភ្លាមនោះកំលាំងសមត្ថកិច្ចចំការមនបានធ្វើការឃាត់ខ្លួនបានតែម្តង។ បច្ចុប្បន្ន ជនបង្កកំពុងឃាត់ ខ្លួននិងសាកសួរកសាងសំនុំរឿងនៅអធិការដ្ឋានខណ្ឌចំការមន ចំនែករថយន្តត្រូវបានសម្ថកិច្ចស្ទូចទៅរក្សាទុកនៅចរាចរ ជើងដើម្បីដោះស្រាយតាមច្បាប់។ ទាក់ទងនិងព័ត៍មានលំអិតរបស់ជនបង្កមិនត្រូវបានពុំត្រូវបានសមត្ថទម្លាយអោយដឹង នោះទេ គ្រាន់តែដឹងថា ជនបង្ករូបនេះមានតួនាទីជាមន្ត្រីបំរើការនៅក្រសួងមហាផ្ទៃ។