វចនា-Vachana

វចនា-Vachana តោះនិយាយរឿងក្នុងចិត្ត ឲ្យធូរស្បើយអារម្មណ៍ ហើយចែករំលែកទៅអ្នកស្តាប់ដើម្បីទទួលបានមតិយោបល់នានា....

វចនា-Vachana គឺជាគេហទំព័រស្ត្រីក្នុងស្រុកមួយ ដែលផ្តោតទៅស្រ្តីគ្រប់វ័យ ដូចជាការថែទាំសម្រស់ សុខភាព ស្នេហា គ្រួសារ ការងារ និងការកសាងកម្លាំងចិត្ត ទំនុកចិត្តឲ្យស្រ្តីទាំងឡាយក្នុងការផ្លាស់ប្តូរខ្លួនឯង ពីមនុស្សស្រីធម្មតាម្នាក់ ទៅជាមនុស្សស្រីដែលពោរពេញដោយថាមពល ភាពជឿជាក់ និងអាចសម្រេចនូវក្តីស្រមៃរបស់ខ្លួនដោយភាពរីករាយ។

ចក្ខុវិស័យរបស់ វចនា-Vachana គឺចង់ក្លាយជា website ស្រ្តីដ៏ធំមួយ ដែលអាចមើលឃើញស្ត្រីគ្រប់រូប

ចាកចេញពីភាពទន់ខ្សោយ ហើយក្រោកឈរដោយស្នាមញញឹម និងថាមពលក្នុងជីវិត។ យើងនឹងបន្តស្វែងរកអ្វីដែលល្អៗ និងមានប្រយោជន៍ដល់មនុស្សស្រីដោយក្តីរីករាយ។

24/09/2025

ភ្ជាប់ពាក្យហើយ បែរជាគេលួចទាក់ទងសង្សារចាស់ ហើយគេថែមទាំងប្រាប់ថា «ព្រមភ្ជាប់ពាក្យជាមួយខ្ញុំ ព្រោះបង្រ្គប់កិច្ចឲ្យចាស់ៗស្ងប់ចិត្តប៉ុណ្ណោះ»

នេះជាសាច់រឿងពីប្អូនស្រីម្នាក់ផ្ញើមកកាន់យើង...🙏

#រឿងក្នុងចិត្ត

នៅជាមួយមនុស្សដែលស្រឡាញ់គ្នាទៅវិញទៅមក គឺជាពេលដែលរីករាយបំផុត♥️ បើបានជួបមនុស្សដែលយើងស្រឡាញ់គេ ហើយគេស្រឡាញ់យើងវិញ នោះអាចរាប់...
24/09/2025

នៅជាមួយមនុស្សដែលស្រឡាញ់គ្នាទៅវិញទៅមក គឺជាពេលដែលរីករាយបំផុត♥️

បើបានជួបមនុស្សដែលយើងស្រឡាញ់គេ ហើយគេស្រឡាញ់យើងវិញ នោះអាចរាប់ជាសំណាងណាស់ទៅហើយ ព្រោះយើងមិនបាច់មាននរណាម្នាក់ហត់ក្នុងការប្រឹងចាប់ដៃម្ខាងៗ តែគឺយើងប្រឹងទាំងពីរនាក់ ហើយឆ្លងកាត់ពេលវេលាល្អ និងអាក្រក់ទាំងពីរនាក់ ដោយស្ម័គ្រចិត្ត និងពេញចិត្ត។ ស្នេហាគឺបែបនេះ គឺសប្បាយជាខ្លួនឯងជាមួយមនុស្សម្នាក់នោះ កើតទុក្ខក៏អាចយំបាន ដោយមិនបាច់ប្រឹងលាក់បាំងនៅមុខមនុស្សម្នាក់នោះ។

បង្កើតពេលវេលាល្អ បង្កើតស្នាមញញឹម បង្កើតការចងចាំល្អៗជាមួយគ្នា❤️

____
អត្ថបទដោយ វចនា-Vachana

20/09/2025

ទាក់ទងគ្នា ៧ឆ្នាំ ពិតអត់ថាឈប់ស្រឡាញ់គ្នាងាយៗ? តែវាជាការពិត ចុងក្រោយពួកយើងសល់ត្រឹមពាក្យថា«អ្នកដទៃ»

នេះជាសាច់រឿងពីប្អូនស្រីម្នាក់ផ្ញើមកកាន់យើង...🙏
#រឿងក្នុងចិត្ត

12/09/2025

រៀបការជាមួយមនុស្សដែលខ្លួនមិនស្រឡាញ់ គឺជារឿងខុសធ្ងន់បំផុតក្នុងជីវិតរបស់គាត់...

នេះជាសាច់រឿងពីបងប្រុសម្នាក់ផ្ញើមកកាន់យើង....បងប្អូនណាបានមើលវីដេអូខ្លះ សុំមតិយោបល់ម្នាក់មួយម៉ាត់មក🙏🙏
#រឿងក្នុងចិត្ត

03/09/2025

«ដំបូងគេស្រឡាញ់ខ្ញុំណាស់ តែ៣ខែក្រោយគេលែងខ្វល់ call ក៏មិនចង់លើក Chat មិនតប»...

នេះជាសាច់រឿងពីប្អូនប្រុសម្នាក់ផ្ញើមកកាន់យើង....បងប្អូនណាបានមើលវីដេអូខ្លះ សុំមតិយោបល់ម្នាក់មួយម៉ាត់មក🙏🙏
#រឿងក្នុងចិត្ត

28/08/2025

សារភាពស្នេហ៍ទៅមិត្តភក្តិបែបម៉េចទើបជោគជ័យ? ចុះបើប្រាប់ទៅគេបដិសេធ? ចុះបើស្នេហាក៏អត់ មិត្តភាពក៏បាត់បង់ទៀតមិនកាន់តែយ៉ាប់ហើយ?

នេះជាសាច់រឿងពីប្អូនស្រីម្នាក់ផ្ញើមកកាន់យើង....បងប្អូនណាបានមើលវីដេអូខ្លះ សុំមតិយោបល់ម្នាក់មួយម៉ាត់មក🙏🙏
#រឿងក្នុងចិត្ត

27/08/2025

ឆាប់គេងណាអូនៗទី១២ ស្អែកត្រូវងើបឲ្យទាន់ ឆែកមើលសម្ភារៈឲ្យគ្រប់ ហើយត្រូវតាំងចិត្តបំពេញបេសកកម្មនេះឲ្យបានល្អបំផុត😘

24/08/2025

គេលួចទាក់ទងអ្នកថ្មីឡើងជាង១ឆ្នាំ ចុងក្រោយក៏ប្រាប់ថាគេអស់ចិត្ត តែមិនហ៊ានសុំចែកផ្លូវព្រោះអាណិតយើង...

នេះជាសាច់រឿងពីប្អូនស្រីម្នាក់ផ្ញើមកកាន់យើង....បងប្អូនណាបានមើលវីដេអូខ្លះ សុំមតិយោបល់ម្នាក់មួយម៉ាត់មក🙏🙏
#រឿងក្នុងចិត្ត

រឿងពិតក្នុងជីវិត ៥ យ៉ាងរឿងពិតក្នុងជីវិត ៥ យ៉ាងដែលអ្នកត្រូវចងចាំ៖1. កុំយំ កុំដើរប្រាប់គេថាអ្នកអត់លុយ អ្នកខ្សត់ខ្សោយណាស់ ព...
23/08/2025

រឿងពិតក្នុងជីវិត ៥ យ៉ាងរឿងពិតក្នុងជីវិត ៥ យ៉ាងដែលអ្នកត្រូវចងចាំ៖

1. កុំយំ កុំដើរប្រាប់គេថាអ្នកអត់លុយ អ្នកខ្សត់ខ្សោយណាស់ ព្រោះនឹងគ្មានអ្នកណាឱ្យលុយអ្នកទេ។

2. កុំថ្ងូរនិយាយថាអ្នកហត់នឿយ ព្រោះគ្មានអ្នកណាមកជួយរែក កិច្ចការរបស់អ្នកទេ។

3. កុំព្យាយាមយំ កុំព្យាយាមធ្វើខ្លួនឲ្យអាណិត ព្រោះគ្មានអ្នកណាខ្វល់ពីទឹកភ្នែកដែលស្រក់លើថ្ពាល់អ្នកឡើយ។

4. កុំចុះចាញ់ គ្មាននរណាម្នាក់ចង់ឱ្យអ្នកឈ្នះ ឬជោគជ័យឡើយក្រៅពីខ្លួនអ្នក។

5. កុំពឹងផ្អែកលើអ្នកដទៃ ព្រោះមានតែខ្លួនអ្នកទេដែលគួរឱ្យទុកចិត្តបំផុតសម្រាប់ជីវិតនេះ។

យើងត្រូវលេបទឹកភ្នែកដែលស្រក់មក រួចក្រោកឈរឡើងវិញ។ ក្នុងជីវិតនេះគ្មាននរណាម្នាក់អាចដូចក្រដាសសដោយគ្មានរឿងអីកើតឡើងនោះទេ។ អ្នកនឹងមិនរីកចម្រើនទេប្រសិនបើអ្នក ចង់ដូចក្រដាសសមួយសន្លឹកដែលមិនដែលបានគូររូបអីសោះ។

_____
អត្ថបទដោយ: AnnDa (Founder of វចនា-Vachana)

14/08/2025

គ្មានប៉ាម៉ាក់ណាមិនចង់ឃើញកូនខ្លួនឯងមានអនាគតល្អទេ តែអ្វីដែលខ្ញុំចង់ធ្វើ និងអ្វីដែលគាត់ចង់បានគឺខុសគ្នា តើខ្ញុំគួរដោះស្រាយបែបណាទើបគាត់មិនពិបាកចិត្ត?

នេះជាសាច់រឿងពីប្អូនស្រីម្នាក់ផ្ញើមកកាន់យើង....បងប្អូនណាបានមើលវីដេអូខ្លះ សុំមតិយោបល់ម្នាក់មួយម៉ាត់មក🙏🙏

#រឿងក្នុងចិត្ត

សម្រាប់មនុស្សស្រី សម្រស់គឺសំខាន់ តែវាអាចមិនមែនជាចំណុចខ្លាំងដើម្បីយកឈ្នះគ្រប់យ៉ាងនោះទេ...
12/08/2025

សម្រាប់មនុស្សស្រី សម្រស់គឺសំខាន់ តែវាអាចមិនមែនជាចំណុចខ្លាំងដើម្បីយកឈ្នះគ្រប់យ៉ាងនោះទេ...

វិធីងាយៗកុំឲ្យខ្លួនឯងគិតតែរឿងអាក្រក់ៗ យកឈ្នះភាពអន់ថយខ្លួនឯង ហើយអាចអភិវឌ្ឍខ្លួនឲ្យប្រសើររៀងរាល់ថ្ងៃ៖
11/08/2025

វិធីងាយៗកុំឲ្យខ្លួនឯងគិតតែរឿងអាក្រក់ៗ យកឈ្នះភាពអន់ថយខ្លួនឯង ហើយអាចអភិវឌ្ឍខ្លួនឲ្យប្រសើររៀងរាល់ថ្ងៃ៖

វិធីងាយៗកុំឲ្យខ្លួនឯងគិតតែរឿងអាក្រក់ៗ យកឈ្នះភាពអន់ថយខ្លួនឯង ហើយអាចអភិវឌ្ឍខ្លួនឲ្យប្រសើររៀងរាល់ថ្ងៃ៖

១. នៅឲ្យឆ្ងាយពីមនុស្សដែលចូលចិត្តគិតស្អីក៏អវិជ្ជមាន គិតអីក៏សុញគំនិត

២. ទម្លាប់គេងឲ្យបានគ្រប់គ្រាន់ និងព្យាយាមរក្សាចិត្តឲ្យស្ងប់ កុំបណ្តោយឲ្យខ្លួនឯងទ្រុឌទ្រោម

៣. កុំរំពឹងឲ្យអ្នកដទៃផ្ដល់សេចក្តីសុខឲ្យអ្នកជាជាងខ្លួនអ្នក

៤. ផ្ដល់ក្តីស្រឡាញ់ឲ្យខ្លួនឯងឲ្យបានរាល់ថ្ងៃ មិនបាច់ធ្វើអីច្រើនក៏បាន គ្រាន់តែទម្លាប់ឲ្យខ្លួនឯងស្អាត អនាម័យទៅក៏ល្អទៅហើយ

៥. រៀនបើកចិត្តទទួលយកអ្វីល្អៗពីអ្នកដទៃ រៀនទទួលកំហុសខ្លួន រៀនកែប្រែ

៦. កុំគិតរឿងអ្វីដែលនៅឆ្ងាយពេក ទាំងដែលរឿងកៀកខ្លួនមិនទាន់បានគិត

៧. គ្រប់បញ្ហាតែងមានដំណោះស្រាយ ដូច្នេះកុំបោះបង់ខ្លួនឯងចោលឲ្យសោះ

រៀនញញឹម និងផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង!

___
អត្ថបទដោយ AnnDa

Address

Phnom Penh
8368

Alerts

Be the first to know and let us send you an email when វចនា-Vachana posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to វចនា-Vachana:

Share

វចនា-Vachana

យើងចែករំលែក យើងរីករាយ យើងឆ្ពោះទៅរកអ្វី​ដែលជាភាពច្នៃប្រឌិត និង​ថ្មីៗជារៀងរាល់ថ្ងៃ។ វចនា​ ជាវិបសាយមួយ​អ្នកដែលមិនគួររំលង​ក្នុង​ការអានសម្រាប់អ្វី​ដែលថ្មីៗ។

Promote your brand with us.