Ouk Sokun

Ouk Sokun IT Network & Entrepreneur

11/04/2024

មានតែក្មេងៗជំនាន់ឆ្នាំ៩០ជាងបានស្គាល់ ផ្លែឈើទាលនិងដើមឈើទាលនិងរបៀបលេងផ្លែរបស់វា 😍❤️

សុំថៅកែឈប់ដោយសារឃើញគេបានប្រាក់ខែច្រើនជាងតែមុនចេញថៅកែបានប្រើឲ្យទៅសួរឡានមួយគ្រឿងសិនអ្នកធ្វើការឯកជនភាគច្រើន សុទ្ធតែចង់បានប្...
06/11/2023

សុំថៅកែឈប់ដោយសារឃើញគេបានប្រាក់ខែច្រើនជាងតែមុនចេញថៅកែបានប្រើឲ្យទៅសួរឡានមួយគ្រឿងសិន

អ្នកធ្វើការឯកជនភាគច្រើន សុទ្ធតែចង់បានប្រាក់ខែខ្ពស់ ហើយពេលខ្លះទៀតក៏ច្រណែនអ្នកមានតំណែងដូចខ្លួន តែប្រាក់ខែច្រើនជាង។ មិនខុសគ្នា ជានលី ដែលបម្រើការផ្នែកលក់នៅក្រុមហ៊ុនផ្នែកអេឡិចត្រូនិកមួយ បានសុំថៅកែឈប់ព្រោះអន់ចិត្ត ពេលដឹងថាប្រាក់ខែតិចជាងបុគ្គលិកម្នាក់ទៀត ដែលមានតំណែងដូចខ្លួន។

ជានលី បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែក Marketing រួចក៏ដាក់ពាក្យបម្រើការងារនៅក្រុមហ៊ុនអេឡិចត្រូនិកមួយ។ ប្រាក់ខែដែលជានលី ទទួលបានគឺ ២៥០ដុល្លារ ប៉ុន្តែមានប្រាក់កុំមីស្យុងផ្សេងទៀតពេលលក់បានច្រើន។ យ៉ាងណាក្ដី ជានលី ធ្វើការនេះ ១ឆ្នាំ ដោយមិនបានឡើងប្រាក់ខែបន្តិចណាឡើយ ខុសពី ជីឡុង ដែលធ្វើការត្រឹម ៦ខែ តែបានឡើងប្រាក់ខែដល់ ៣០០ដុល្លារ ក្នុងតំណែងជាអ្នកលក់ដូចគ្នា។

ជានលី ជាមនុស្សមិនងាយទទួលយកការកែលម្អឡើយ ហើយភាគច្រើន ក្រអឺតក្រទម ខុសពី ជីឡុង ប៉ុន្តែដោយសារហេតុផលទាំងនេះមិនអាចបញ្ឈប់ការងារបាន ទើបថៅកែចេះតែណែនាំជារឿយៗ ដោយទុកឲ្យរៀនសូត្របន្ត។ ចំណែក ជីឡុង វិញ ជាមនុស្សយល់ការ លក់ដាច់ច្រើន ចេះពន្យល់ភ្ញៀវបានច្បាស់ និងចូលចិត្តរៀនសូត្រ។

ចំពោះការឡើងប្រាក់ខែឲ្យជីឡុង គឺជាការសម្ងាត់ ដោយមិនឲ្យ ជានលី ដឹងទេ ប៉ុន្តែចៃដន្យ ជានលី បានឃើញក្រដាសស៊ីញេ ដាក់ចោលលើតុ។ ពេលឃើញបែបនេះ ជានលី ក៏កើតអារម្មណ៍ខឹង និងសុំឈប់នៅថ្ងៃបន្ទាប់។ ថៅកែបានបញ្ជាក់ថាយល់ព្រម ប៉ុន្តែដោយសារចិត្តអាណិត ស្រលាញ់ ក៏បានប្រាប់ ជានលី ឲ្យទៅធ្វើរឿងមួយជាលើកចុងក្រោយ គឺសួរតម្លៃរថយន្តមួយទឹកម៉ាក Chevrolet ស៊េរីថ្មី។ ជានលី ឆ្ងល់ណាស់ តែមិនហ៊ានសួរ ក៏ធ្វើតាមភ្លាម ទោះបីក្នុងចិត្តខឹងយ៉ាងណាក្ដី។

ជានលី បានទៅដល់ ហ្គារ៉ាស រួចក៏សួរតម្លៃ Chevrolet និងត្រលប់មកវិញ ដោយប្រាប់ថាតម្លៃ ៤ម៉ឺនដុល្លារ។ ថៅកែ សួរ ជានលី ទៀតថា តើគេជិះបានប៉ុន្មានគីឡូម៉ែត្រហើយ? ជានលី មិនដឹងឡើយ ព្រោះសួរតែតម្លៃ ក៏ទៅសួរម្ដងទៀត។ ថៅកែបញ្ជាក់បន្ថែមថា តើផ្លាកលេខប៉ុន្មានដែរ? ជានលី មិនបានដឹងឡើយ ក៏ទៅមើលម្ដងទៀត។ ថៅកែសួរថា តើរថយន្តម៉ាក Chevrolet មានប៉ុន្មានគ្រឿងនៅហ្គារ៉ាសនោះ? ជានលី មិនដឹងឡើយ ក៏ទៅមើលម្ដងទៀត។

ក្រោយមក ថៅកែ បានហៅ ជីឡុង ឲ្យទៅសួរតម្លៃ Chevrolet ដូចគ្នា។ ជីឡុង ទៅហ្គារ៉ាស តែម្ដងគត់ មកវិញ រាយការណ៍យ៉ាងលម្អិតថា៖ “រថយន្ត Chevrolet ពណ៌ស មួយទឹក ស៊េរី ២០១៧ តម្លៃ ៤ម៉ឺនដុល្លារ គេទើបជិះបាន ១ម៉ឺនគីឡូម៉ែត្រប៉ុណ្ណោះ។ ផ្លាកលេខល្អ ជាលេខមានហុងស៊ុយណាស់។ ខ្ញុំបានមើលខាងក្នុងហើយ គឺស្អាតល្អ ចំណែកម៉ាស៊ីន ពេលបញ្ឆេះទៅស្ងាត់។ ថៅកែអាចមើលអាពណ៌ក្រហមក៏បាន គេលក់ ៣៥០០០ដុល្លារ មិនសូវខុសគ្នាប៉ុន្មានទេ គឺល្អដូចគ្នា តែគ្រាន់តែពណ៌មិនសូវស៊ី។ គេនៅសល់តែ ២គ្រឿងនេះទេ ថៅកែ បើចង់ទិញអាចតថ្លៃចុះបានតិចតួចទៀត ព្រោះខ្ញុំសួរបញ្ជាក់ហើយ”។

ជានលី ស្ដាប់ឮហើយ មានអារម្មណ៍ថាខ្មាសអៀនណាស់ ព្រោះខ្លួនបានត្រឹមសួរតម្លៃតាមថៅកែប្រាប់ ចំណែកជីឡុង សួរគ្រប់ទាំងអស់ មកតែម្ដង ក៏និយាយរាយការណ៍គ្មានសល់។ ដោយសារមើលឃើញពីចំណុចខ្សោយបែបនេះ ជានលី បានប្ដូរចិត្ត សុំនៅធ្វើការបន្ត ដោយសន្យារៀនសូត្រឲ្យបានច្រើនជាងមុន ដើម្បីឲ្យមានឆ្លាតវៃដូចជីឡុងដែរ។

តម្លៃអប់រំនៃរឿង៖ ភាពឆ្លាតវៃមិនមែនដូចគ្នាទាំងអស់ទេ គួររៀនសូត្រឲ្យបានច្រើន ស្ដាប់ឲ្យច្រើន។ កុំចំណាយពេលច្រណែនការងារអ្នកដទៃ គឺប្រឹងធ្វើការរបស់ខ្លួនឲ្យល្អ នោះលទ្ធផលនឹងបានឃើញភ្លាមៗ៕

រូបខាងលើជារូបតំណាង

Address

Street HC, #32M
Phnom Penh
12401

Website

Alerts

Be the first to know and let us send you an email when Ouk Sokun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share