14/09/2026
ល្បែងស៊ីសងខុសច្បាប់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មន្ត្រីអាជ្ញាធរ ចុះត្រួតពិនិត្យហើយវគ្គ១
រាជធានីភ្នំពេញ: ទីតាំងមាន់ជល់ នឹងឡូតូអនឡាញ) ផ្ទះជួលសំរាប់កម្មករ ប្រែក្លាយជាកន្លែង បង្កើតបទល្មើស ដែលស្ថិតនៅតាមបណ្ដោយផ្លូវ វេងស្រេង សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើង ១០អង្គភាពបានចុះដល់ទីតាំងផ្ទាល់និងធ្វើសេចក្តីរាយការណ៍ជូនលោកអធិការខណ្ឌពោធិ៍សែនជ័យ។
បើយោងតាមសម្ដីរបស់អ៊ំស្រីម្នាក់ដែលជាម្ចាស់ផ្ទះជួលបើកទីតាំងល្បែងស៊ីសងជួលមាន់ឡូតូខុសច្បាប់បានបញ្ជាក់យ៉ាងច្បាស់ថាមានការអីប្រាប់អាមាន់ៗ ហៅអាស្វិត ទៅបានហើយ បើគាត់នៅឲ្យលក់បន្តគាត់នៅលក់បើគាត់ថាឈប់គាត់នឹងឈប់។
ដោយការយោគយល់របស់មេប៉ុស្តិ៍សង្កាត់ចោមចៅ១ បន្ទាប់ពីលោកបានត្រួតពិនិត្យលោកគ្រាន់តែបញ្ជាក់និងធ្វើការណែនាំទៅដល់ម្ចាស់ទីតាំងភូមិសាស្ត្រខាងលើថា:កុំឱ្យប្រព្រឹត្តបទល្មើសតទៅទៀត។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាទីតាំងភូមិសាស្ត្រសង្កាត់ចោមចៅ១ ដែលមានទីតាំងខាងលើ មិនមានការបើកលេងល្បែងស៊ីសងតទៅទៀតអង្គភាពអ្នកសារព័ត៌មានយើងក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ យោងតាមសេចក្តីរាយការណ៍របស់អង្គភាពអ្នកសារព័ត៌មានយើងរហូតមានការចុះមកត្រួតពិនិត្យដល់ទីតាំងផ្ទាល់ភ្លាមៗតែម្ដង។
ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ឲ្យមានការរើសអើងអង្គភាពអ្នកសារព័ត៌មានយើងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។