Dinosaur 7

Dinosaur 7 Hello

អត្ថន័យ ឈ្មោះខេត្ត “ កំពង់ចាម “   #កំពង់ចាមកំពង់ចិត្ត  #កំពង់ចាម
27/09/2024

អត្ថន័យ ឈ្មោះខេត្ត “ កំពង់ចាម “

#កំពង់ចាមកំពង់ចិត្ត #កំពង់ចាម

ស្រូវ (Oryza sativa) គឺជា ធុញ្ញជាតិ ដែលត្រូវបានដាំដុះ នៅតំបន់ក្ដៅនិងសើម (tropical, subtropical) ដើម្បីយកគ្រាប់ ជាធម្មតា ...
08/08/2024

ស្រូវ (Oryza sativa) គឺជា ធុញ្ញជាតិ ដែលត្រូវបានដាំដុះ នៅតំបន់ក្ដៅនិងសើម (tropical, subtropical) ដើម្បីយកគ្រាប់ ជាធម្មតា គឺ អង្ករ ដែលសម្បូរដោយជាតិ អាមីដុង (ប្រភពថាមពល)។ គ្រាប់សូវ ដែលកិនយកសំបកចេញ បានជាអង្ករសំរូប ដែលមានពណ៌ក្រហមជាំ ដោយសារស្រោមនៃស្រទាប់អេពីឌែម ដែលនៅក្នុងនោះមាន ស្រទាប់សំខាន់មួយ ហៅថា ស្រទាប់អាលឺរ៉ូន (aleurone) ដែលសម្បូរដោយ ប្រូតេអ៊ីន វីតាមីនB ខ្លាញ់ និងជាតិសរសៃ (fiber)។ ចំពោះការបរិភោគ អង្ករសំរូប ត្រូវបានកែច្នៃបន្តទៀត ដើម្បីបានជា អង្ករសម្រិត ដែលមានពណ៌ ស ដោយជម្រះស្រទាប់អេពីឌែមចេញ។ ដូច្នេះ អង្ករសម្រិត ត្រូវបានបាត់បង់ ស្រទាប់អាលឺរ៉ូន ដែលសម្បូរដោយសារធាតុ ប្រូតេអ៊ីន ខ្លាញ់ វីតាមីន និងជាតិសរសៃ ស្ទើរអស់។

បញ្ហាជាតិអារសឺនិក (arsenic):
ជាពិសេស នៅពេលដែលធ្វើប្រពលវប្បកម្មកសិកម្ម ដោយប្រើថ្នាំពុល និងជីរគីមី តែងសាយភាយទៅក្នុងទឹកធម្មជាតិ នូវជាតិអារសឺនិកអសរីរាង្គ (arsenic inorganique) ដែលជាជាតិពុលគ្មានពណ៌ និងគ្មានក្លិន និងដែលបង្កជំងឺប្រសាទ ជំងឺគាំងបេះដូង ទឹកនោមផ្អែម មហារីក៘
ស្រូវ គឺជារក្ខជាតិ ដែលប៉ិនពូកែបឺតស្រូបជាតិអារសឺនិក រហូតដល់១០ដង ច្រើនជាងធុញ្ញជាតិផ្សេងទៀត ដូចជា ស្រូវសាឡី ពោត ជាដើម។ ជាតិអារសឺនិកនេះ ត្រូវបានផ្ទុកនៅក្នុងស្រទាប់អេពីឌែម (épiderme) ច្រើនជាងនៅក្នុងអង់ដូស្ពែម (endosperme) បានន័យថា អង្ករសំរូបមានជាតិអារសឺនិកច្រើនជាង អង្ករសម្រិត។

ប្រភព : Facebook VJ

ពិធីសម្ពោធកីឡាអូឡាំពិក២០២៤ នៅក្រុងប៉ារីស៍ ប្រទេសបារាំង ថ្ងៃទី២៦កក្កដាឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីម៉ោង០៧:៣០នាទីល្ង...
05/08/2024

ពិធីសម្ពោធកីឡាអូឡាំពិក២០២៤ នៅក្រុងប៉ារីស៍ ប្រទេសបារាំង ថ្ងៃទី២៦កក្កដាឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីម៉ោង០៧:៣០នាទីល្ងាច នៅលើផ្ទៃទឹក តាមបណ្ដោយទន្លេសែន (ស្ទឹងសែនប៉ារីស៍) ប្រវែង០៦គីឡូម៉ែត្រ។
មួយសតវត្សក្រោយពីកីឡាអូឡាំពិកក្រុងប៉ារីស៍ឆ្នាំ១៩២៤ ថ្នាក់ដឹកនាំប្រទេសបារាំង និងគណៈកម្មាធិការរៀបចំពិធីបុណ្យ បានត្រៀមទុកតាំងពី ០៦ឆ្នាំមុន ដើម្បីប្រារព្ធពិធីសម្ភោធនេះឱ្យបានល្អបំផុត។ ទូរទស្សនិកជនប្រមាណមួយពាន់លាននាក់ នៅលើពិភពលោក កំពុងរង់ចាំទស្សនាទស្សនីយភាពដ៏អស្ចារ្យនេះ ដោយការហែរប្រទីបប្រមាណ ១២ផ្ទាំង ទូកនាវា កាណូត និងសំពៅផែនប្រតិភូសរុបចំនួន ៨៥គ្រឿង អមដោយនាវាការពារសន្តិសុខជាច្រើនទៀត និងមានកាំជ្រួចដ្រូនបញ្ចាំងរូបភាពនៅលើផ្ទៃមេឃទីក្រុងប៉ារីស៍បន្តរហូតដល់អាធ្រាត្រ។

ប្រភព : Facebook VJ

អាត្លង់ទីដ (Atlantide) ឬ (Atlantic)អាត្លង់ទីដ ជា ឈ្មោះកោះមួយនៅក្នុងទេវកថា ដែល ប្លាតុង បានលើកមកពិពណ៌នានៅក្នុង សំវាទ (Dial...
03/08/2024

អាត្លង់ទីដ (Atlantide) ឬ (Atlantic)

អាត្លង់ទីដ ជា ឈ្មោះកោះមួយនៅក្នុងទេវកថា ដែល ប្លាតុង បានលើកមកពិពណ៌នានៅក្នុង សំវាទ (Dialogues) របស់គាត់ គឺ សៀវភៅ Timée និង Critias។ រាជធានីកោះនេះ ស្ថិតនៅលើស្ដម្ភហ៊ែរគុលសម្រាប់ឧទ្ទិសថ្វាយ ព្រះប៉ូសេអ៊ីដុង (ទេវតាសមុទ្រ)។ ចាប់តាំងពីសហសវត្សទី១២មុនគ.ស. ជាតិអាត្លង់បានវិវត្តបន្តិចម្ដងៗទៅកាន់របបសមុទ្រាធិបតេយ្យមួយ ដែលរីកចម្រើនខ្លាំងឡើង ហើយដែលកាន់តែពង្រីកការគ្រប់គ្រងដែនសមុទ្រ រហូតដល់ដែនសមុទ្ររបស់អាតែន (បុត្រីរបស់Zeus) ដែលជាហេតុធ្វើឲ្យ Zeus ខឹង ក៏បំផ្លាញអាត្លង់ទីដចោលតែម្ដង។ កោះអាត្លង់ទីដត្រូវបានលិចក្នុងសមុទ្រ នៅសហសវត្សទី ៩ មុនគ.ស.។

ទេវកថានេះ បានជះឥទ្ធិពលលើវប្បធម៌ និងអារ្យធម៌ ដែលនៅជុំវិញសមុទ្រម៉េឌីតេរ៉ាណេទាំងអស់ ក្នុងសម័យបុរាណ។ ចាប់តាំងពីសម័យបុនវឌ្ឍិ (សតវត្សទី១៥)មក មានអ្នកស្រាវជ្រាវបែបផ្សងព្រេង ជាហូរហែ រហូតមក ប៉ុន្តែនៅតែរកមិនឃើញ។ ចាប់ពីដើមសតវត្សទី២១ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ត្រូវបានបន្ត ក្រោមឈ្មោះថា អាត្លង់វិទ្យា (Atlantologie)។

ប្រភព : Facebook VJ

ចង្កៀងម៉ាំងសុង ភាសាបារាំង (Manchon à incandescence)ភាសាអង់គ្លេស (Gas mantle)តាំងពីមុនសតវត្សទី១៩ម្លេះ ចង្កៀង ដែលមានបញ្ឆេះ...
02/08/2024

ចង្កៀងម៉ាំងសុង
ភាសាបារាំង (Manchon à incandescence)
ភាសាអង់គ្លេស (Gas mantle)
តាំងពីមុនសតវត្សទី១៩ម្លេះ ចង្កៀង ដែលមានបញ្ឆេះជារាងដៃអាវ (Manchon) ត្រូវបានគេប្រើនៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ដើម្បីបំភ្លឺ ជាអាទិ៍នៅទីរោងល្ខោនជាដើម។
ប៉ុន្តែដោយសារ នៅពេលឆេះ ចង្កៀងនេះឡើងក្ដៅពេក (សីតុណ្ហភាពខ្ពស់) នាំឱ្យពិបាកប្រើប្រាស់។ រហូតដល់ចុងសតវត្សទី១៩ (ឆ្នាំ១៨៨០) ទើបមានចង្កៀងម៉ាំសុងទំនើបដំបូង ដែលត្រូវបានច្នៃប្រឌិត ដោយលោក Carl Auer von Welsbach (គីមីវិទូ ជនជាតិអូទ្រីស)។ ចាប់ពីពេលនោះមក ចង្កៀងនេះ ត្រូវបានសាយភាយការប្រើប្រាស់ ពាសពេញពិភពលោក ជាពិសេស នៅអាស៊ីអាគ្នេយ៍ ក៏ដូចជា អាមេរិកខាងត្បូង។

ប្រភព: Facebook VJ

ទីស្ដីការគណៈរដ្ឋមន្ត្រី៖ គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍របស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏...
01/08/2024

ទីស្ដីការគណៈរដ្ឋមន្ត្រី៖ គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍របស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត 🇰🇭

ប្រភព: ឯកសារមន្ត្រីសាធារណៈ

ភាពយល់ច្រឡំ និងប្រើប្រាស់ច្រឡំរវាង: ទង់ព្រះមហាក្សត្រ«ព្រះសង្ហារ»         និង       < សញ្ញាជាតិ >ព្រះបរមរាជវាំង៖ ជម្រាបជូ...
31/07/2024

ភាពយល់ច្រឡំ និងប្រើប្រាស់ច្រឡំរវាង:
ទង់ព្រះមហាក្សត្រ«ព្រះសង្ហារ» និង < សញ្ញាជាតិ >

ព្រះបរមរាជវាំង៖ ជម្រាបជូនដល់ជនរួមជាតិឱ្យបានជ្រាបថា មួយរយៈនេះឃើញការប្រើប្រាស់ទង់ព្រះមហាក្សត្រ ទៅលើបាវចនាជាតិ មិនត្រឹមត្រូវ ដោយច្រឡំយកសញ្ញាជាតិមកដាក់ប្រើជំនួស។

អាស្រ័យហេតុនេះ សូមផ្លាស់ប្ដូរ និងប្រើឱ្យបានត្រឹមត្រូវឡើងវិញ។

ប្រភព: ឯកសារមន្ត្រីសាធារណៈ

31/01/2024

ភរិយាចំណាយពេលយុវវ័យខ្លួនដើម្បីនៅជាមួយអ្នក អ្នកចំណាយពេលយុវវ័យរបស់ខ្លួនដើម្បីប្ដូរសោរផ្ទះ

Address

Phnom Penh
1200

Website

Alerts

Be the first to know and let us send you an email when Dinosaur 7 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category