06/07/2020
#ផុសនេះហើយដែលពួកជនជាតិយួននាំគ្នាReportអត្ថបទនេះចោល។
វៀតណាមទទួលជោគជ័យនៅលើទឹកដីប្រទេសឡាវ នៅក្នុងឆ្នាំ១៩៧៥ តែត្រូវបរាជ័យនៅក្នុងដីប្រទេសខ្មែរ នៅក្នុងឆ្នាំ១៩៧៥ ដូចគ្នា ដោយសារលោក ប៉ុល ពត បានកំទេចផែនការឥណ្ឌូចិន (ខ្មែរ. យួន.ឡាវ) របស់វៀតណាមចោលទាំងអស់។
ប្រទេសលាវត្រូវបានអូសចូលទៅក្នុងសង្គ្រាមវៀតណាម ហើយតំបន់ភាគខាងកើតរបស់លាវត្រូវបានលុកលុយកាន់កាប់ពីសំណាក់កងទ័ពវៀតណាមខាងជើងដែលពួកនេះបានប្រើប្រាស់ដែនដីឡាវជាមូលដ្ឋានរៀបចំ និងផ្លូវដឹកជញ្ជូនសព្វាវុធនិងស្បៀងអាហារ ទៅឲ្យកងទ័ពតទល់នឹងកងទ័ពវៀតណាមខាងត្បូង។ ជាការឆ្លើយតប អាមរិកបានបើកយុទ្ឋនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងវៀតណាមខាងជើង ដើម្បីគាំទ្រកម្លាំងប្រឆាំងកុម្មុយនិស្តក្នុងប្រទេសលាវ និងគាំទ្រវៀតណាមខាងត្បូងក្នុងការលុកលុយប្រទេសលាវ។ សកម្មភាពទាំងនេះបានបង្កឲ្យមានការធ្វើរដ្ឋប្រហារជាបន្តបន្ទាប់ ហើយទីបំផុតសង្គ្រាមស៊ីវិលលាវ រវាងរាជរដ្ឋាភិបាលលាវ និងចលនាកុម្មុយនីស្តប៉ៈថេតឡាវ បានចាប់ផ្ដើមឡើង។
នៅក្នុងសង្គ្រាមស៊ីវិលនេះ កងទ័ពវៀតណាមខាងជើងដែលមានអាវុធទំនើបៗ និងរថក្រោះ ស្ថិតនៅពីក្រោយខ្នងពួកប៉ៈថេតឡាវ។ នៅឆ្នាំ ១៩៦៨ កងទ័ពវៀតណាមខាងជើងបានបើកការវាយប្រហារច្រើនភូមិភាគមកលើកងយោធពលភូមិន្ទលាវ ជាហេតុធ្វើឲ្យមានការដាក់ពង្រាយទ័ពទ្រង់ទ្រាយធំមួយ។ បន្តមក មានការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំពីសំណាក់អាមេរិក ដើម្បីកម្ទេចមូលដ្ឋានទ័ពវៀតណាមខាងជើងក្នុងប្រទេសលាវ និងដើម្បីកាត់ផ្ដាច់ផ្លូវលំហូជីមិញ។ គេនិយាយថា គ្រាប់បែកអាមេរិកទម្លាក់នៅប្រទេសលាវពីឆ្នាំ ១៩៧១ ដល់ ១៩៧៣ ច្រើនជាងទម្លាក់នៅទូទាំងពិភពលោកក្នុងកំលុងសង្គ្រាមលោកលើកទី ២ (គ.ស. ១៩៣៩ ដល់ ១៩៤៥) ទៅទៀត។ ជាសរុប មានគ្រាប់បែកជាង ២ លានតោនត្រូវបានទម្លាក់។
នៅឆ្នាំ ១៩៧៥ កងកម្លាំងកុម្មុយនិស្តប៉ៈថេតឡាវ ដែលមានការគាំទ្រពីសហព័ន្ឋរុស្ស៊ីនិងវៀតណាមខាងជើង បានទទួលជ័យជំនះលើរដ្ឋាភិបាលរាជានិយម។ ការណ៍នេះបង្ខំឲ្យព្រះចៅ ស៊ីសៈវ៉ាងវឌ្ឍនា (ស្រីស្វាងវឌ្ឍនា) ដាក់រាជ្យ រួចត្រូវបានគេធ្វើគត់ក្រោយពីចាប់ព្រះអង្គបាន។ បន្ទាប់ពីកាន់កាប់ប្រទេសហើយ រដ្ឋាភិបាលប៉ៈថេតឡាវបានដាក់ឈ្មោះថ្មីឲ្យប្រទេសលាវថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាជនឡាវ (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ) និងបានចុះកិច្ចព្រមព្រៀងឲ្យវៀតណាមដាក់ទ័ពក្នុង ធ្វើជាទីប្រឹក្សាមើលការខុសត្រូវប្រទេស។ នៅទសវត្សរ៍ ១៩៧០ ឡាវត្រូវបានវៀតណាមបញ្ជាឲ្យកាត់ផ្ដាច់ទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន ដែលកាត់ផ្ដាច់ពាណិជ្ជកម្មឡាវជាមួយបណ្ដាប្រទេសទាំងអស់ លើកលែងតែវៀតណាម។
បើងាកមកមើលរចនាសម្ព័ន្ធរដ្ឋបាលប្រទេសឡាវសព្វថ្ងៃនេះ ទាំងសេដ្ឋកិច្ច យោធា នយោបាយ គឺត្រូវវៀតណាមគ្រប់គ្រងតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ខុសពីខ្មែរតែមួយចំណុចគត់ ក្នុងប្រទេសឡាវ វៀតណាមហ៊ានធ្វើដោយចំមុខ តែនៅក្នុងប្រទេសខ្មែរ វៀតណាមគ្រប់គ្រងធ្វើតាមបែបប្រយោលៗ បើនិយាយពីរចនាសម្ព័ន្ធរដ្ឋបាលគឺមិនខុសគ្នាទេ។
ប្រភព៖ Hok Nave