16/10/2025
ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ សូមគោរពអបអរសាទរយ៉ាងក្លៀវក្លាបំផុត ជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្នុងឱកាសដែល ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានតែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី។
យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មានជន្មាយុយឺនយូរ សុខភាពល្អ កម្លាំងពលំមាំមួន និងប្រាជ្ញាភ្លឺថ្លាវៀងវៃក្នុងការបំពេញបេសកកម្មជូនជាតិមាតុភូមិ និងប្រជាជន ក្នុងតួនាទីដ៏ឧត្តុង្គឧត្តមនេះ បន្តទៅទៀត។