សន រដ្ឋា Sorn Ratha

សន រដ្ឋា Sorn Ratha 💞😊ស្នាមញញឹម គឺជាសម្បត្តិដ៏ឧដុង្គឧត្តម😊💞

អរគុណឯកឧត្តម ដូណាល់ ត្រាំ ដែលជួយឱ្យមានបទឈប់បាញ់និងសន្តិភាព! President of PEACE! 🙏គាំទ្រ Donald Trump ជាជ័យលាភីរង្វាន់ណូប...
30/07/2025

អរគុណឯកឧត្តម ដូណាល់ ត្រាំ ដែលជួយឱ្យមានបទឈប់បាញ់និងសន្តិភាព! President of PEACE! 🙏

គាំទ្រ Donald Trump ជាជ័យលាភីរង្វាន់ណូបែលសន្តិភាព Peace Nobel

ប្រជាជនកម្ពុជា​ បានរងទុក្ខវេទនាដោយសារសង្គ្រាមឈ្លានពានរបស់ថៃCambodian are Suffering from Invaded War of Thailand
27/07/2025

ប្រជាជនកម្ពុជា​ បានរងទុក្ខវេទនាដោយសារសង្គ្រាមឈ្លានពានរបស់ថៃ

Cambodian are Suffering from Invaded War of Thailand

23/07/2025

កម្ពុជា ធ្លាប់បានបញ្ជាក់ច្បាស់ហើយពី«បន្ទាត់ក្រហម» ដូច្នេះកុំបំពាន!

នៅក្នុងទិវាមច្ឆជាតិ ១ កក្កដា ២០២៥ នៅស្រុកបាទី ខេត្តតាកែវ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានបញ្ជាក់ថា តំបន់មានវិវាទ ឬមិនទាន់ដាច់ស្រេច គឺគ្មានភាគីណាមានសិទ្ធិធ្វើ​សកម្មភាពឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់នោះឡើយ និងត្រូវរក្សាស្ថានភាពដដែល។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា កម្ពុជា ចង់បានតែភាពត្រឹមត្រូវ និងដោះស្រាយបញ្ហាដោយសន្តិវិធី ប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ជាពិសេសតាម​ប្រព័ន្ធតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ។

#សម្តេចហ៊ុនម៉ាណែត #ព្រំដែនខ្មែរថៃ #កម្ពុជា

សូមជម្រាបជូនបងប្អូន​ អ៊ំពូមីង​ តាយាយ​ នេះជាព័ត៌មានក្លែងក្លាយ​ ដែលក្រុមអមិត្តបានបន្តក្លែងបន្លំ​ និងប្រឌិតព័ត៌មាន។សូមបងប្អ...
23/07/2025

សូមជម្រាបជូនបងប្អូន​ អ៊ំពូមីង​ តាយាយ​ នេះជាព័ត៌មានក្លែងក្លាយ​ ដែលក្រុមអមិត្តបានបន្តក្លែងបន្លំ​ និងប្រឌិតព័ត៌មាន។

សូមបងប្អូន​ អ៊ំពូមីង​ តាយាយ​ តាមដានព័ត៌មានដែលចេញពីប្រភពផ្លូវការ​ ឬផេកផ្លូវការរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីប៉ុណ្ណោះ​ តាមរយ:តំណភ្ជាប់ខាងក្រោម៖
១/​ ផេកផ្ទាល់ខ្លួនផ្លូវការរបស់សម្តេចធិបតី៖​ https://www.facebook.com/share/1AfTezNcAn/?mibextid=wwXIfr
២/​ ផេកការងារផ្លូវការរបស់សម្តេចធិបតី៖​ https://www.facebook.com/share/1CH3rTjAgd/?mibextid=wwXIfr

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា​

ក្រុមអ្នកជំនាញ ចាត់ទុកជំងឺទឹកនោមផ្អែម ជាបញ្ហាសុខភាពសកលដែលទាមទារឲ្យមានការចូលរួមគិតគូរពីគ្រប់ផ្នែកពាក់ព័ន្ធ……វីដេអូព័ត៌មាន...
11/07/2025

ក្រុមអ្នកជំនាញ ចាត់ទុកជំងឺទឹកនោមផ្អែម ជាបញ្ហាសុខភាពសកលដែលទាមទារឲ្យមានការចូលរួមគិតគូរពីគ្រប់ផ្នែកពាក់ព័ន្ធ
……
វីដេអូព័ត៌មានទាំងស្រុងក្នុង comment⬇️

#ជំងឺទឹកនោមផ្អែម #យង់ពៅ #ព័ត៌មាន #ភីអិនអិន #សនរដ្ឋា

កម្ពុជា បន្តបង្កើនការវិនិយោគលើប្រជាជនវ័យក្មេងគ្រប់ជំនាន់ ដើម្បីសម្រេចមហិច្ឆតាជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០…វីដេអូព័ត៌មា...
11/07/2025

កម្ពុជា បន្តបង្កើនការវិនិយោគលើប្រជាជនវ័យក្មេងគ្រប់ជំនាន់ ដើម្បីសម្រេចមហិច្ឆតាជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០

វីដេអូព័ត៌មានទាំងស្រុងក្នុង comment⬇️

#ហ៊ុនម៉ាណែត #ទិវាប្រជាជន #ព័ត៌មាន #ភីអិនអិន #សនរដ្ឋា

ក្រុមហ៊ុនមកបារាំង ចាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យថាមពលនិងទឹកស្អាតនៅកម្ពុជា……………ក្រុមហ៊ុន VINCI មានមូលដ្ឋាននៅប្រទេសបា...
11/07/2025

ក្រុមហ៊ុនមកបារាំង ចាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យថាមពលនិងទឹកស្អាតនៅកម្ពុជា
……………
ក្រុមហ៊ុន VINCI មានមូលដ្ឋាននៅប្រទេសបារាំង ជាក្រុមហ៊ុនឈានមុខគេនៅអឺរ៉ុប ធ្វើអាជីវកម្មលើវិស័យ អាកាសយានដ្ឋាន ផ្លូវដែក ផ្លូវល្បឿនលឿន និងស្ពានជាដើម បានបង្ហាញបំណងចង់ពង្រីកការវិនិយោគ លើវិស័យថាមពលស្អាត និងទឹកស្អាត នៅកម្ពុជា។
តាមរយៈជំនួបជាមួយនឹង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹក ថ្ងៃទី១០ ខែកក្កដា នៅវិមានសន្តិភាព លោក Nicolas NOTEBAERT ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA បានបញ្ជាក់ថា ការវិនិយោគលើវិស័យថាមពលស្អាត និងទឹកស្អាតនៅកម្ពុជា គឺក្រុមហ៊ុនរំពឹងថានឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដែលជាការវិនិយោគ ឈ្នះ ឈ្នះ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។

វីដេអូព័ត៌មានទាំងស្រុងក្នុង comment⬇️

#ហ៊ុនម៉ាណែត #ក្រុមហ៊ុនVINCI #ព័ត៌មាន #ភីអិនអិន #សនរដ្ឋា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត  ប្រកាសដាក់ឲ្យអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល…………ពិធីប្...
10/07/2025

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឲ្យអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល
…………
ពិធីប្រកាសដាក់ឱ្យអនុវត្ត ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល បានធ្វើឡើង នៅវិមានសន្តិភាព នាថ្ងៃទី១០ ខែកក្កដានេះ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ថ្លែងនៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តនៅព្រឹកនេះ សម្តេចបវរធិបតី ហ៊ុនម៉ាណែត បានបញ្ជាក់ថា ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ត្រូវបានបង្កើតឡើងស្របតាមស្ថានភាព បច្ចុប្បន្ននៅកម្ពុជា គុណតម្លៃប្រវត្តិសាស្ត្រ ឧត្តមានុវត្តន៍អន្តរជាតិ និងជាពិសេសស្របតាមមុំទី៤ នៃស្នូលនៃ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។

វីដេអូព័ត៌មានទាំងស្រុងក្នុង comment⬇️

#ហ៊ុនម៉ាណែត #ព័ត៌មាន #ភីអិនអិន #សនរដ្ឋា

កម្ពុជា ស្នើសុំអង្គការយូណេស្កូ ពិនិត្យលើសំណង់នៅថៃ ដែលចម្លងតាមគំរូប្រាសាទអង្គរ ……….កម្ពុជា ស្នើសុំអង្គការយូណេស្កូ ក៏ដូចជា...
10/07/2025

កម្ពុជា ស្នើសុំអង្គការយូណេស្កូ ពិនិត្យលើសំណង់នៅថៃ ដែលចម្លងតាមគំរូប្រាសាទអង្គរ
……….
កម្ពុជា ស្នើសុំអង្គការយូណេស្កូ ក៏ដូចជាស្ថាប័នពិគ្រោះយោបល់ទាំងអស់របស់អង្គការយូណេស្កូ ពិនិត្យជាទូទៅលើសំណង់នៅក្នុងខេត្តបុរីរម្យ ប្រទេសថៃ ដែលចម្លងតាមគំរូប្រាសាទអង្គរ ។

ការស្នើនេះធ្វើឡើងតាមរយៈបទអន្តរាគមន៍ផ្លូវការ របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីស្នាក់ការអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបង្ហាញក្តីបារម្ភរបស់កម្ពុជា ចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ ដោយមិនបានពិភាក្សា ជាមួយកម្ពុជា ហើយក៏មិនបានគោរពទៅដល់ក្រមសីលធម៌នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ។

ការសាងសង់ នេះក៏បានប៉ះពាល់ផងដែរដល់ Integrity និង Authenticity និងតម្លៃលេចធ្លោជាសកល (OUV- Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូល។

ទោះបីជាកម្ពុជា បានខិតខំព្យាយាមជាច្រើនលើកច្រើនសាក្នុងការជជែកជាមួយភាគីថៃ ក៏ការសាងសង់នេះនៅតែ បន្តមិនបញ្ឈប់នោះទេ។ លោកជំទាវ បានសង្កត់ធ្ងន់ថា ករណីសាងសង់ចម្លងនេះ កំពុងបង្កជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់ បេតិកភណ្ឌពិភពលោកទាំងអស់។

គូរបញ្ជាក់ថា ប្រាសាទអង្គរវត្ត បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ ហើយក៏ជានិមិត្តរូបជាតិកម្ពុជាផងដែរ៕

#អង្គរវត្ត #យូណេស្កូ #ថៃ

09/06/2025
08/06/2025
08/06/2025

Address

Phnom Penh

Telephone

+85587560456

Website

Alerts

Be the first to know and let us send you an email when សន រដ្ឋា Sorn Ratha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សន រដ្ឋា Sorn Ratha:

Share