Mtv-Today HOT News

Mtv-Today HOT News ផ្សព្វផ្សាយព័ត៌មានសំខាន់ៗទាន់ហេតុ?

រដ្ឋបាលខេត្តរតនគិរី តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បានចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិ...
22/09/2025

រដ្ឋបាលខេត្តរតនគិរី តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បានចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ក្បាលដីលេខ ០១៩ មានទំហំ ០.៩៩៦៥ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។

គួរបញ្ជាក់ផងដែរថា ដីសហគមន៍ជនជាតិដើមភាគតិចទំពួន ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយប្រធានសហគមន៍ជនជាតិដើមភាគតិចទំពួន ភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ។

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី

#ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

22/09/2025
ទីបំផុត​មូលហេតុនៃការបាញ់សម្លាប់លោកCharlie Kirk ដែលជាករណីឃាតកម្មដ៏កក្រើកនៅអាមេរិកត្រូវបានលាតត្រដាងបុរសជនសង្ស័យTyler Robin...
20/09/2025

ទីបំផុត​មូលហេតុនៃការបាញ់សម្លាប់លោកCharlie Kirk ដែលជាករណីឃាតកម្មដ៏កក្រើកនៅអាមេរិកត្រូវបានលាតត្រដាង

បុរសជនសង្ស័យTyler Robinson បានសារភាពថា ខ្លួនបានបាញ់សម្លាប់លោក Charlie Kirk សកម្មជននយោបាយដ៏លេចធ្លោរបស់គណបក្សសាធារណរដ្ឋ ដែលជាបក្សកំពុងកាន់អំណាចនៅអាមេរិក នៅក្នុងសារដែលបានផ្ញើទៅកាន់ដៃគូរួមបន្ទប់ឬដៃគូស្នេហារបស់លោក។ រដ្ឋអាជ្ញានៅក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក បានទម្លាយសារនិងកំណត់ហេតុដែល Robinson បានប្រាប់និងលាក់ទុកយ៉ាងដូច្នេះថា នៅថ្ងៃបាញ់សម្លាប់លោក Kirk លោក Robinson រសាប់រសល់នៅមិនសុខ ក៏បានផ្ញើសារប្រាប់ដៃគូរបស់លោក ឱ្យទៅមើលកំណត់ហេតុដែលលោកលាក់ទុកនៅក្រោម keyboard ដោយ សរសេរថា លោកមានឱកាសសម្លាប់លោក Kirk ហើយលោកនឹងសម្លាប់។
នៅក្នុងសារឆ្លើយឆ្លងគ្នា លោក Robinson បានសុំទោសទៅកាន់ដៃគូ ដោយនិយាយថា លោកសង្ឃឹមថារឿងនេះត្រូវបានលាក់ទុកជាអាថ៌កំបាំងរហូតដល់ថ្ងៃលោកចាស់ជរាស្លាប់។

ប៉ុន្តែក្រោយអានសារនេះ បានធ្វើឱ្យដៃគូរបស់ Robinson មានការតក់ស្លត់យ៉ាងខ្លាំង ហើយបានសួរទៅ Robinson ថា ហេតុអ្វីបានជាបាញ់សម្លាប់លោក Kirk? Robinson បានឆ្លើយថា លោកស្អប់លោក Kirk ខ្លាំងណាស់ និងបន្ថែមថា ការស្អប់ខ្លះមិនអាចចរចាគ្នាបានទេ ឬអាចនិយាយបានថា មិនអាចទុកឱកាសឱ្យនៅរស់ មិនអាចទ្រាំមើលឃើញមុខលោក Kirk បានតទៅទៀត។
លោក Robinson បានប្រាប់ដៃគូទៀតថា លោកបានរៀបចំផែនការសម្លាប់លោក Kirk អស់រយៈពេលជាងមួយសប្តាហ៍មកហើយ។

Robinson ក៏មានគម្រោងត្រលប់ទៅយកកាំភ្លើង ដែលលោកបានរុំជាមួយកន្សែងទម្លាក់ទុកចោល ក្រោយការបាញ់ប្រហារផងដែរ ពីព្រោះបារម្ភខ្លាចគ្រួសាររបស់លោកសួររក ប៉ុន្តែភាគច្រើនទីតាំងនោះត្រូវបានបិទខ្ទប់។ ក្រោយមក Robinsonដែលមានអាយុ២២ឆ្នាំ បានប្រាប់ដៃគូឱ្យលុបសារទាំងនេះចោល និងធ្វើដូចមិនដឹងរឿង ដោយកុំផ្តល់បទសម្ភាសន៍ឬនិយាយអ្វីទាំងអស់ ប្រសិនបើប៉ូលិសសួរនាំ។

ដោយឡែក Robinson ហាក់បានសារភាពប្រាប់ឪពុក ម្តាយដែលជាអ្នកបញ្ចុះបញ្ចូលកូនប្រុសរបស់ពួកគេ ឱ្យប្រគល់ខ្លួនឱ្យប៉ូលិស។ ឪពុក ម្តាយរបស់ Robinson ហាក់ចំណាំកូនខ្លួនឯងបាន នៅក្នុងវីដេអូដែលថតបានដោយមេរ៉ាសុវត្ថិភាពនិងត្រូវបានផ្សព្វផ្សាយជាសាធារណៈ ហើយបានទាក់ទងទៅកាន់កូនប្រុសដើម្បីសួរនាំ។ ដំបូង Robinson បានបដិសេធ ហើយក្រោយមកបានបង្ហាញពីអារម្មណ៍ចង់សម្លាប់ខ្លួនប្រសើរជាងជាប់ពន្ធនាគារ។ បន្ទាប់ពីបញ្ចុះបញ្ចូលកូនប្រុសបានសម្រេច គ្រួសារបានប្រាប់ Robinson ឱ្យនាំយកភស្តុតាងទាំងអស់ប្រគល់ឱ្យប៉ូលិសផង ដើម្បីចៀសវាងការចុះមកឆែកឆេរដល់ផ្ទះ ប៉ុន្តែ Robinson បានប្រាប់ថា លោកបានបោះចោលសំលៀកបំពាក់ដែលលោកបានពាក់អំឡុងពេលបាញ់ប្រហារនោះហើយ។ ដូច្នេះ នេះជាការបញ្ជាក់យ៉ាងច្បាស់របស់ Robinson ទៅកាន់ឪពុក,ម្តាយ ថាលោកគឺជាឃាតករ។

បន្ថែមពីលើនេះ កន្សែង កាំភ្លើង និងគ្រាប់រំសេវដែលត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច្ច័យ បានរកឃើញថា DNA គឺត្រូវគ្នានឹងជនជាប់ចោទ Robinson ត្រង់កន្លែងកេះកៃកាំភ្លើង។ ម្យ៉ាងវិញទៀត ប្រភេទកាំភ្លើងមួយដើមរុំជាមួយកន្សែង ដែលសមត្ថកិច្ចរកឃើញភ្លាមៗ ក្រោយការបាញ់ប្រហារ និងគ្រាប់ដែលបាញ់ក៏ត្រូវគ្នាដែរ។

យោងតាមឯកសារចោទប្រកាន់រដ្ឋអាជ្ញានិយាយថា Robinson មានចេតនាកំណត់គោលដៅសម្លាប់លោក Kirk ដោយសារតែ ជំនឿ ឬការយល់ឃើញរបស់ Robinson ទាក់ទងនឹងការបញ្ចេញមតិនយោបាយរបស់ លោក Charlie Kirk ។ តែរដ្ឋអាជ្ញាមិននិយាយលម្អិតជាពិសេស អំពី បញ្ហាដែលជំរុញឱ្យ Robinson បាញ់សម្លាប់លោក Kirk ដែលជាករណីឃាតកម្មធ្វើឱ្យកក្រើកនៅក្នុងសហរដ្ឋអាមេរិកនោះទេ។

យោងតាមសារនិងភស្តុតាងដែលប្រមូលបាន ដោយមានការសហការពីគ្រួសារនិងដៃគូរបស់ជនសង្ស័យ រដ្ឋអាជ្ញាបានសម្រេចចោទប្រកាន់ Robinson ជាផ្លូវការ នៅថ្ងៃអង្គារទី១៦ ខែកញ្ញាឆ្នាំ២០២៥ កន្លងមក ពីបទមនុស្សឃាតមានស្ថានទម្ងន់ទោស និងបទចោទប្រកាន់ចំនួន៦ផ្សេងទៀត ហើយរដ្ឋអាជ្ញាកំពុងតែស្វែងការកាត់ទោសប្រហារជីវិតឃាតករវ័យក្មេងរូបនេះផងដែរ។

សូមជម្រាបជូនថា លោក Charlie Kirk អាយុ៣១ឆ្នាំ ជាមនុស្សជំនិតម្នាក់របស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ត្រូវបានខ្មាន់កាំភ្លើងលបបាញ់សម្លាប់ពីលើដំបូលអគារ អំឡុងពេលដែលសកម្មជននយោបាយដ៏លេចធ្លោរូបនេះ កំពុងបញ្ចេញវោហាសាស្រ្ត ទៅកាន់ហ្វូងមនុស្ស ៣,០០០នាក់ នៅសាកលវិទ្យាល័យ Utah Valley University កាលពីថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២៥ ។ លោកKirk ជាសហស្ថាបនិកក្រុម Turning Point USA ដែលជាអង្គការយុវជនអភិរក្សដ៏ធំបំផុតនៅក្នុងប្រទេស ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការគាំទ្រអ្នកបោះឆ្នោតវ័យក្មេងសម្រាប់លោកត្រាំនៅក្នុងខែវិច្ឆិកាឆ្នាំ២០២៤៕
by VAYO FM Radio

ផលិតផលសាប៊ូដុសខ្លួន 4X ប្រ៊េន អិលប៊ី ជាផលិតផល MADE IN CAMBODIA តាមពិតបិទស្ទីគ័រពីលើផលិតផលនាំចូល Barcode ប្រទេសជិតខាងផ្ទះ...
20/09/2025

ផលិតផលសាប៊ូដុសខ្លួន 4X ប្រ៊េន អិលប៊ី ជាផលិតផល MADE IN CAMBODIA តាមពិតបិទស្ទីគ័រពីលើផលិតផលនាំចូល Barcode ប្រទេសជិតខាងផ្ទះលេខ២សោះ 885។
by DAP News

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុចំនួន ២ ៨៦៨ បណ្ណត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋ  ស្ថិតនៅភូមិ ១, ២ និង ៣ សង្កាត់លេខ ១ ក...
18/09/2025

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុចំនួន ២ ៨៦៨ បណ្ណត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ ១, ២ និង ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ
—————————-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តព្រះសីហនុ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ ១, ២ និង ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ចំនួន ២ ៨៦៨ បណ្ណ។ ពិធីនេះមានការអញ្ជើញជាអធិបតីភាពដោយ ឯកឧត្តមរដ្ឋលេខាធិការ សុខ គាង និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។
#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក

សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនឹងការជំរុញការអនុវត្តបទឈប់បាញ់  និងរាល់កិច្...
17/09/2025

សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនឹងការជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។

Press release of the ministry of foreign affairs and international cooperation to encourage full and effective implementation of the ceasefire and all agreements reached between Cambodia and Thailand.

នេះជាសំណល់គ្រាប់ ដែលទាហានថៃបានប្រើប្រាស់បាញ់មកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ភូមិអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមាន...
17/09/2025

នេះជាសំណល់គ្រាប់ ដែលទាហានថៃបានប្រើប្រាស់បាញ់មកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ភូមិអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដែលបានការពារដីនិងទ្រព្យសម្បត្តិរបស់គាត់ដែលបានប្រើប្រាស់និងអាស្រ័យផលជាយូរលង់មកហើយ។ យោងតាមអាជ្ញាធរ, យ៉ាងហោចណាស់ ពលរដ្ឋ ព្រះសង្ឃ កងកម្លាំងកម្ពុជាដែលមិនប្រដាប់ដោយអាវុធ បានរងរបួសធ្ងន់ស្រាល នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ។

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជួបសំណេះសំណាលសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋ...
17/09/2025

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជួបសំណេះសំណាលសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានយោធភូមិភាគទី ៣ និង បញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ។
————————————
នាថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៥
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានជួបសំណេះសំណាលសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានយោធភូមិភាគទី ៣ និង បញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ។
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
​ #កអក

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ៖  នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា...
15/09/2025

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ៖
នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ វរសេនីយ៍ឯក Mohd Farid Bin Mohd Yusop ប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល ទីស្នាក់ការ២ ប្រចាំខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ក្រោយបទឈប់បាញ់ នៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍។

Her Excellency LTG Maly Socheata, Spokesperson for the Ministry of National Defence, Kingdom of Cambodia:
On the morning of Monday, 15 September 2025, The Ministry of National Defence of the Kingdom of Cambodia has facilitated the Interim Observer Team (IOT), led by Col. Mohd Farid Bin Mohd Yusop, Team Site Leader No. 2 (TS-2), Banteay Meanchey Province visited Boeung Trakoun Border Checkpoin, in oder to observe, verify, and report on the situation after the Ceasefire Arrangement.

14/09/2025

ថ្ងៃនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសហការីបានអញ្ជើញមកក្រាបថ្វាយបង្ខំ (សម្ដេច)

14/09/2025

ទស្សនាវីដេអូបង្ហាញពីដំណាក់កាល​ និងរបៀបប្រើប្រាស់ច្រកទ្វារអេឡិចត្រូនិកឆ្លាតវៃ ( Smart Gate ) ស្ថានីយ៍ចេញដំណើរ និងស្ថានីយ៍មកដល់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

14/09/2025

រសៀលថ្ងៃនេះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងសហការីបានអញ្ជើញមកក្រាបថ្វាយបង្គំ (សម្ដេច)

Address

Phnom Penh
12100

Alerts

Be the first to know and let us send you an email when Mtv-Today HOT News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share